ក្នុង​អាហារ​ ៣​ ពេល​ តើ​ពេល​មួយ​ណា​គួរ​ញ៉ាំ​ច្រើន​ ហើយ​ពេល​ណា​គួរ​ញ៉ាំ​តិច?

  • 2017-12-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​តម​អាហារ​ត្រឹម​ត្រូវ​និង​ហាត់​ប្រាណ​បាន​ទៀង​ទាត់​ជួយ​ពន្លឿន​ការ​ស្រក​គីឡូ​ ប្រកប​ដោយ​សុខភាព​។​ ប៉ុន្តែ​ការ​តម​អាហារ​ដោយ​បង្អត់​ខ្លាំង​ពេក​នឹង​ធ្វើ​ឲ្យ​អ្នក​ស្លេក​ស្លាំង​ ខ្វះ​ជីវជាតិ​ និងខ្សោយ​អស់​កម្លាំង​។​ ម្យ៉ាង​ទៀត​បើ​ធ្វើ​ការ​តម​អាហារ​នោះ​មិន​បាន​ត្រឹម​ត្រូវ​ទេ​ គឺ​មិន​ងាយ​ស្រក​ទម្ងន់​នោះ​ឡើយ​នាំ​តែ​ការ​ប្រឹង​ប្រែង​ត្រូវ​អាសាបង់​។​ តែ​ឆ្ងល់​ថា​គួរ​ញ៉ាំ​យ៉ាង​ណា​ដើម្បី​ឲ្យ​ស្រក​ទម្ងន់​តែ​មិន​ឈឺ​នោះ។​

យោង​តាម​ការ​ស្រាវ​ជ្រាវ​បាន​ពន្យល់​ថា​ ការ​ញ៉ាំ​អាហារ​ទាំង​៣​ពេល​ ត្រឹមត្រូវ​តាម​កំណត់​​ដែល​មាន​ជីវជាតិ​គ្រប់​គ្រាន់​ជា​ពិសេស​អាហារ​មាន​ប្រូតេអ៊ីន​ខ្ពស់​ទើប​អាច​ជួយ​សម្រក​ទម្ងន់​បាន​លឿន។​ ម្យ៉ាង​វិញ​ទៀត​ការ​ដែល​តម​ហើយ​មិន​សូវ​ស្រក​នោះ​ គឺ​មក​ពី​តម​ខុស​របៀប​ ដូច​ជា​ពេល​ព្រឹក​អត់​ញ៉ាំ​សោះ​ឬ​ញ៉ាំ​បន្តិច​ជា​ដើម​។​ របៀប​តម​ដែល​ត្រូវ​គឺ​នៅ​ពេល​ព្រឹក​គួរ​ញ៉ាំ​អាហារ​មួយ​ចម្អែត​ តែ​ចៀស​វាង​អាហារ​ខ្លាញ់​ និង​បំពង​ ពេល​ថ្ងៃ​ញ៉ាំ​តិច​តួច​ ចៀស​វាង​អាហារ​មាន​ជាតិ​ស្ករ​ដូចជា​បាយ​ជាដើម​ និង​ពេល​ល្ងាច​គួរ​ញ៉ាំ​បន្លែ​ ឬ​បើ​កុំ​ញ៉ាំ​កាន់​តែ​ប្រសើរ។​

ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​ច្រើន​ ជួយ​បង្កើន​មេតាបូលីស​ ដែល​ធ្វើ​ឲ្យ​ដុត​កាឡូរី​បាន​ល្អ​ ហើយ​មិន​ធ្វើ​ឲ្យ​ខ្សោយ​ថែម​ទៀត​ផង។​ មិន​តែ​ប៉ុណ្ណោះ​ញ៉ាំ​ពេល​ព្រឹក​ច្រើន​ ធ្វើ​ឲ្យ​ពេល​ថ្ងៃ​មិន​សូវ​មិន​សូវ​ឃ្លាន​ញ៉ាំ​បាន​តិច។​ មួយ​វិញ​ទៀត​កាឡូរី​ទាំង​ប៉ុន្មាន​បាន​ដុត​បំផ្លាញ​តាំង​ពី​ព្រលឹម​មក​ដល់​ពេល​ល្ងាច​ធ្វើ​ឲ្យ​យើង​ស្រក​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​។​ ដូច្នេះ​ហើយ​ទើប​ជា​ការ​ល្អ​ណាស់​បើ​មិន​ញ៉ាំ​អាហារ​ពេល​ល្ងាច​ ព្រោះ​វា​ស្តុក​កាឡូរី​ទុក​ នឹង​មិន​ដុត​បំផ្លាញ​ពេល​អ្នក​គេង​នោះ​ឡើយ។​

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ Pencharm