កំហុស ៨យ៉ាងក្នុងឆ្នាំ២០១៧ តែដាច់ខាតមិនឲ្យកើតឡើងម្ដងទៀតនាឆ្នាំ២០១៨
- 2017-12-12 04:18:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំហុស ៨យ៉ាងក្នុងឆ្នាំ២០១៧ តែដាច់ខាតមិនឲ្យកើតឡើងម្ដងទៀតនាឆ្នាំ២០១៨
គ្រប់គ្នាច្បាស់ជាទន្ទឹងរង់ចាំមើលថាឆ្នាំថ្មី២០១៨ ខាងមុខនេះ នឹងមានរឿងអ្វីកើតឡើង ក្នុងឆាកជីវិត។ តែយើងគ្រប់គ្នាមិនបានចាប់អារម្មណ៍ទេថារឿងគ្រប់យ៉ាងដែលកើតឡើងគឺមកពីទង្វើរបស់យើងខ្លួនឯង។ ដូច្នេះដើម្បីឲ្យឆ្នាំថ្មី២០១៨នេះចូលមកឲ្យមានសេរីសួស្ដី យើងគប្បីផ្លាស់ប្ដូរទម្លាប់ចាស់ៗដែលជាកំហុសក្នុងឆ្នាំ២០១៧ នេះចេញ ហើយចៀសវាងធ្វើម្ដងទៀតនៅឆ្នាំថ្មីនេះ។ កំហុសទាំង៨ យ៉ាងដែលអ្នកមិនគួរធ្វើម្ដងទៀតនៅឆ្នាំ២០១៨នេះ រួមមាន៖
១. ស្ដាប់តែបញ្ជាអ្នកដទៃ កុំស្ដាប់និងធ្វើតាមគំនិតខ្លួនឯងខ្លះទៅ កុំយកគំនិតអ្នកដទៃមកអនុវត្តន៍ខ្លាំងពេក ព្រោះពេលអ្នកធ្វើតាមអ្នកដទៃនោះ អ្នកដែលសប្បាយចិត្តគឺអ្នកដទៃនោះតែមិនមែនជាអ្នកទេ។
២. នៅជាមួយមនុស្សពូកែអុចអាល កាលដែលនៅជិតមនុស្សពូកែអុចអាលច្រើនពេក និងធ្វើឲ្យអ្នកកើតស្តេ្រស ហើយគំនិតអវិជ្ជមានរបស់គេនិងប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកនឹងមិនយូរទេ អ្នកនឹងក្លាយជាមនុស្សមានគំនិតអវិជ្ជមានដូចគ្នា។
៣. ទៅធ្វើការទាន់ម៉ោងហើយចេញមកវិញយឺត អ្នកខ្លះពលីពេលវេលាជូនការងារអស់ហើយ តែមនុស្សសំខាន់នៅផ្ទះចាំផ្លូវឲ្យរហង់។ ត្រូវចេះបែងចែកពេលវេលា ព្រោះមានលុយមិនមែនមានន័យថាគ្រួសារមានសុភមង្គលនោះទេ។
៤. ប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃ បោះចោលគំនិតប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃហ្នឹងទៅ ហើយឆ្នាំថ្មីនេះផ្ដោតអារម្មណ៍លើខ្លួនឯង។ធ្វើជាខ្លួនឯង អ្នកនឹងសប្បាយចិត្តជាងមុនទ្វេដង។
៥. កែប្រែអ្នកដទៃ កុំព្យាយាមកែប្រែអ្នកដទៃ អ្នកចេះចង់ធ្វើជាខ្លួនឯង គេដូចគ្នា គេក៏ចង់ធ្វើអ្វីដែលគេចង់ធ្វើដែរ។ ដូច្នេះហើយគួរទុកឱកាសឲ្យគេ ធ្វើបែបនេះអ្នកក៏លែងតានតឹងក្នុងអារម្មណ៍ដែរ។
៦. ប្រើទូរស័ព្ទបន្តើរបើកឡានបន្តើរ ប្រការនេះដាច់ខាតគួរតែមើលឡើងវិញ ក្នុងឆ្នាំថ្មីនេះគួរណាស់តែកុំធ្វើដូចច្នេះទៀត ព្រោះវាបង្កឲ្យមានគ្រោះថ្នាក់និងខាតបង់ដោយប្រការណាមួយ។
៧. ប្រកែកពេលគេសរសើរ ពេលគេសរសើរអ្នកគួរញញឹមហើយទទួលទុក កុំប្រកែកហើយបង្អាប់ខ្លួនឯង។ ធ្វើបែបនេះអ្នកនឹងមានជំនឿជឿជាក់លើខ្លួនឯង។
៨. អត់បានហាត់ប្រាណនិងញ៉ាំឲ្យទៀងទាត់
បើឆ្នាំចាស់មិនបានធ្វើទេ ឆ្នាំថ្មីនេះគួរតែរៀបចំផែនការ ទៅហាត់ប្រាណ និងញ៉ាំអាហារឲ្យបានទៀងពេលទៅ ដើម្បីសុខភាព។