៤វិធីសង្គ្រោះជីវិតប្ដីប្រពន្ធដែលរៀបការយូរកាន់តែឃ្លាតឆ្ងាយ ឲ្យស្រឡាញ់គ្នាខ្លាំងឡើងវិញ
- 2017-12-08 02:24:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤វិធីសង្គ្រោះជីវិតប្ដីប្រពន្ធដែលរៀបការយូរកាន់តែឃ្លាតឆ្ងាយ ឲ្យស្រឡាញ់គ្នាខ្លាំងឡើងវិញ
ក្រោយរៀបការរួច ដោយសារតែរវល់ជាមួយការងារ និងបញ្ហាជីវភាពពេក ពេលខ្លះប្តីប្រពន្ធក៏លែងសូវខ្វល់នឹងផ្ដល់ក្តីស្រឡាញ់ឲ្យបានគ្រប់គ្រាន់ចំពោះគ្នាដូចពីមុន។ ទោះជាយ៉ាងណា បើអ្នកជាប្រពន្ធ ពេលដឹងថាខ្លួនកំពុងតែដើរលើផ្លូវមួយនេះ អ្នកមិនគួរបណ្ដែតបណ្ដោយតាមព្រហ្មលិខិតនោះទេ។ អ្នកពិតជាអាចកែខៃស្ថានការណ៍ បានទាន់ពេល ដោយគ្រាន់តែប្រើវិធីទាំងបីខាងក្រោម ក្នុងការបន្ថែមក្ដីស្រឡាញ់ឲ្យប្ដី ដើម្បីកសាងភាពផ្អែមល្ហែមឡើងវិញ៖
១. លេងសើច
អ្នកគួរលេងសើចជាមួយគាត់ឲ្យបានច្រើន មិនថាការនិយាយ កាយវិការ ឬសកម្មភាពនោះទេ វាពិតជាអាចបង្កបរិយាកាសឲ្យរីករាយ និងស្និទ្ធស្នាលខ្លាំង។ មានប្រពន្ធដែលចេះនិយាយកំប្លែងឲ្យសើច ឬបបួលធ្វើរឿងសប្បាយៗចុងសប្ដាហ៍ជាមួយគ្នា ប្តីណាក៏រំភើប និងត្រេកអរដែរ។
២. កៀកកើយ
ការដែលអ្នកចូលចិត្តនៅក្បែរ កៀកកើយ ឱប ឬប្រឡែងជាមួយគាត់ញឹកញាប់ ក៏អាចធ្វើឲ្យគាត់មានអារម្មណ៍ថាអ្នកនៅតែស្រឡាញ់គាត់ខ្លាំងដូចមុន។ ភាពស្និទ្ធស្នាលផ្នែករាងកាយជាតម្រូវការមិនអាចខ្វះបានសម្រាប់ជីវិតគូស្នេហ៍។
៣. បង្ហាញភាពផ្អែមល្ហែមជាសាធារណៈ
បង្ហោះរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរនៅលើFacebook ឬបណ្ដាញសង្គមផ្សេងទៀត។ បណ្ដើរគាត់ទៅចូលរួមពិធីជប់លៀងនានា ណែនាំគាត់ឲ្យស្គាល់មិត្តភ័ក្ដិថ្មីៗរបស់អ្នក។ វាជាសកម្មភាពបញ្ជាក់ថាវត្តមានរបស់គាត់ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ជីវិតអ្នក។
៤. កាន់ដៃ
ការកាន់ដៃជាកាយវិការដែលរ៉ូមែនទិក និងផ្អែមល្ហែមខ្លាំងសម្រាប់គូស្នេហ៍ទាំងឡាយ។ វាធ្វើឲ្យដៃគូរបស់អ្នកមានភាពជឿជាក់ និងទុកចិត្តចំពោះក្ដីស្រឡាញ់របស់អ្នកលើរូបគេ។ ឧស្សាហ៍កាន់ដៃគាត់ រួចខ្សឹបប្រាប់គាត់ថា អ្នកពិតជាមានមោទនភាពណាស់ដែលមានគាត់ជាប្ដី ៕
ចុចអាន៖