ទង្វើ ១០​យ៉ាង​​ មាន​តែ​ប្ដី​ចោលម្សៀត​ទេ​​ដែល​ធ្វើ​ដាក់​ប្រពន្ធ​កើត

  • 2017-11-29 02:31:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​ថា​មិន​ចង់​បាន​ស្វាមី​ល្អ​នោះ​​ទេ ប៉ុន្តែ​​ពេល​ខ្លះ​ក្រោយរៀបការ​រួច ដោយសារ​តែ​ការ​ហត់​នឿយ​ជា​មួយ​​​បញ្ហា​ជីវភាព ការ​ខ្វែង​គំនិត​គ្នា​ញឹកញាប់ បាន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ប្តី​ប្រពន្ធ​​ដែល​ធ្លាប់​តែ​ផ្អែមល្ហែម​ប្រែប្រួល និង​ឃ្លាត​ឆ្ងាយ​ពី​គ្នា​​​​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​​។ ខាង​ក្រោម​នេះ​ជា​ទង្វើ​១០​យ៉ាង​របស់​ប្តី ដែល​បញ្ជាក់​ថា​គាត់​កំពុង​តែ​បំផ្លាញ​​ក្តី​ស្រឡាញ់​របស់​ប្រពន្ធ​បន្តិច​​ម្តងៗ​ ដោយ​មិន​ដឹង​ខ្លួន​៖​

រូបតំណាង

**១. រិះគន់​**

រិះគន់​​​ ព្រម​ទាំង​ចាប់​កំហុស​ប្រពន្ធ​​គ្រប់​ពេល​ មិន​ថា​​រឿង​តូច ឬ​ធំ​នោះ​ទេ​។ ប្តី​ល្អ​គួរ​តែ​ចេះ​លើក​ទឹក​ចិត្ត សរសើរ​ចំពោះ​ការ​ប្រឹង​ប្រែង​របស់​​ប្រពន្ធ​ខ្លួន ហើយ​បើ​នាង​​​ធ្វើ​ខុស​មែន​ គាត់​គួរ​តែ​ប្រាប់ ឬ​ណែនាំ​នាង​ដោយ​​ត្រង់ៗ មិន​និយាយ​បែប​ចាក់​ដោត​។​

២. គ្រប់គ្រង​

គាត់​​ត្រូវ​ដឹង​គ្រប់​សកម្មភាព​របស់​ប្រពន្ធ កន្លែង​​ដែល​នាង​ទៅ នាង​កំពុង​ធ្វើ​អ្វី ជាមួយ​អ្នក​ណា នាង​ចំណាយ​​ប្រាក់​លើ​អ្វី​ខ្លះ​ និង​​​​សម្រេច​ចិត្ត​​ជំនួស​នាង​ស្ទើរ​​គ្រប់​រឿង​​។ ទោះ​នាង​ជា​​ស្រី​ដែល​រៀបការ​ហើយ​ ប៉ុន្តែ​នាង​ក៏​ត្រូវ​ការ​សេរីភាព​ផ្ទាល់​ខ្លួន​ខ្លះ​ដែរ។

៣. ចាត់​ទុក​ប្រពន្ធ​ដូច​​ឧបករណ៍​

ចំពោះ​រឿង​លើ​គ្រែ មិន​​​ខ្វល់​ពី​អារម្មណ៍​របស់​ប្រពន្ធ ធ្វើ​តាម​ធ្វើ​ដែល​ខ្លួន​ចង់​បាន​គ្រប់​ពេល​។ មនុស្ស​ស្រី​ខុស​ពី​មនុស្ស​ប្រុស ភាព​ស្និទ្ធស្នាល ការ​ថ្នាក់ថ្នម គឺ​ជា​រឿង​សំខាន់ ដូច្នេះ​អ្នក​ដែល​ជា​ប្តី​មិន​ត្រូវ​ចាត់​ទុក​នាង​ជា​តុក្កតា​​​នោះ​​ទេ​។​

៤. ទុក​ប្រពន្ធ​មិន​សំខាន់​

ការងារ មិត្តភ័ក្ដិ ការ​កម្សាន្ត​ផ្ទាល់​ខ្លួន សុទ្ធ​តែ​សំខាន់​ជាង​ប្រពន្ធ​។ នៅ​ជិត​ក៏​មិន​សូវ​និយាយ​ស្តី​រក នៅ​ឆ្ងាយ​ក៏​មិន​សូវ​ខ្វល់ខ្វាយ ខល ឬ​ផ្ញើ​សារ​​សួ​នាំ​។

៥. ប្រើ​ពាក្យ​សម្ដី​អាក្រក់ៗ​ដាក់​ប្រពន្ធ​

និយាយ​ស្តី​​ពាក្យ​សម្ដី​មិន​សមរម្យ ឬ​ប្រើ​ភាសា​អសុ​រស​​ដាក់​ប្រពន្ធ​ញឹកញាប់​។ មនុស្ស​ស្រី​ឆាប់​ទទួល​អារម្មណ៍​ណាស់ ដូច្នេះ​​ភាសា​បែប​ធ្ងន់ៗ​ពិត​ជា​ធ្វើ​ឲ្យ​នាង​​ឈឺចាប់​ខ្លាំង និង​ចងចាំ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​។​

៦. ញៀន​រឿង​អាសអាភាស​

ការ​​ញៀន​ជាមួយ​រឿង​ប្រភេទ​នេះ ផ្តល់​ផល​អាក្រក់​យ៉ាង​ច្រើន​ចំពោះ​គ្រួសារ​​។ វា​អាច​បំផ្លាញ​ចំណង​អាពាហ៍ពិពាហ៍ និង​អនាគត​ថែម​ទៀត​ផង​។​

៧. រំពឹង​ខ្ពស់​

ប្រៀបធៀប​​ប្រពន្ធ​ជាមួយ​អ្នក​ដទៃ​​មិន​ថា​ សម្រស់ ការ​គ្រប់គ្រង​លុយ​កាក់​ ​​​​ភាព​ជា​ម្តាយ ឬ​​បញ្ហា​ផ្សេង​ទៀត​​​។ ទង្វើ​បែប​នេះ​ពិត​ជា​​ធ្វើ​ឲ្យ​មនុស្ស​ស្រី​បាក់​ទឹក​ចិត្ត​ និង​បាត់​បង់​​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ខ្លាំង​បំផុត​។​

៨. មិន​​ជួយ​ការងារ​ក្នុង​ផ្ទះ​

ប្រកាន់​ខ្លួន មិន​ជួយ​សម្រាល​បន្ទុក​​ប្រពន្ធ ទោះ​បី​​​មាន​ពេល​ទំនេរ​ក្ដី​។ ទោះ​ប្តី​​ជា​​មេ​គ្រួសារ ឬ​មាន​​ប្រាក់​ខែ​ច្រើន​ប៉ុណ្ណា​ក៏​ដោយ មិន​មាន​ន័យ​ថា​គាត់​ត្រូវ​អង្គុយ​​មើល​ទូរទស្សន៍ ដោយ​មិន​​ជួយ​​ការងារ​ក្នុង​ផ្ទះ​ខ្លះ​សោះ​នោះ​ដែរ​។​

៩. ឆេវឆាវ បញ្ចេញ​កំហឹង​​ញឹកញាប់​

ស្រែក កំហក គប់​​ចាន​ឆ្នាំង គំរាម ឬ​ដល់​ថ្នាក់​វាយតប់ សុទ្ធ​តែ​ជា​​អំពើ​ហិង្សា​ដែល​មិន​អាច​លើក​លែង​បាន​។ ប្រពន្ធ​ដែល​មាន​ប្តី​របៀប​នេះ ប្រាកដ​ជា​មាន​​វិបត្តិ​ផ្លូវ​ចិត្ត ឆាប់​ភ័យ ឬ​បាក់​ស្បាត​ជាក់​ជា​មិន​ខាន​។​

១០.កុហក ផិត​ក្បត់​

ចែចង់ ឬ​លួច​មាន​ស្រី​ក្រៅ ដោយ​មិន​ខ្វល់​ពី​អារម្មណ៍​ប្រពន្ធ​។ ទង្វើ​បែប​នេះ មិន​​​បាន​បញ្ជាក់​ថា​​គាត់​ជា​មនុស្ស​ប្រុស​ឡូយ អស្ចារ្យ​នោះ​ទេ ប៉ុន្តែ​វា​​​បង្ហាញ​ពី​ភាព​​ទន់​​​ខ្សោយ ដែល​មនុស្ស​ប្រុស​មិន​អាច​គ្រប់គ្រង​តណ្ហា​ខ្លួន​ឯង​បាន និង​ធ្វើ​ឲ្យ​មនុស្ស​មួយ​គ្រួសារ​ទឹក​ភ្នែក​ដោយ​សារ ៕​

រូបតំណាង

ប្រភព៖ familyshare ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម