រឿង​​៤​យ៉ាង​ដែល​ប្រុសៗ​មិន​​ចង់​ប្រាប់​ តែ​អ្នក​ត្រូវ​ដឹង​ដោយ​ខ្លួន​ឯង​

  • 2017-12-06 01:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ខ្លះ ការ​ពិត​​មិន​ងាយ​នឹង​ត្រូវ​បាន​លាត​ត្រដាង​ដោយ​ងាយ​ស្រួល​ និង​គ្រប់​រឿង​ទាំង​អស់​ឡើយ ទោះ​បី​អ្នក​ទាំង​ពីរ​ជា​គូ​ស្នេហ៍​ដែល​ស្រឡាញ់​ និង​រស់នៅ​ជាមួយ​គ្នា​យូរ​ហើយ​ក្ដី​។​ ជាក់ស្ដែង មាន​រឿង​​សំងាត់​មួយ​ចំនួន​ដែល​បុរស​ៗ ធុញ​មិន​ចង់​ធ្វើ​ តែ​ទ្រាំ​ធ្វើ​ដើម្បី​ផ្គាប់​ចិត្ត​​អ្នក​ ឬ​រឿង​ដែល​​​គាត់​ត្រូវ​ការ​ឲ្យ​អ្នក​ធ្វើ​ តែ​មិន​ហ៊ាន​និយាយ​ផ្ទាល់​មាត់​ប្រាប់​​​ព្រោះ​​ខ្លាច​ចិត្ត​។ ដូច្នេះ​ខាង​ក្រោម​នេះ​ហើយ​ជា​អ្វី​ដែល​អ្នក​ត្រូវ​​ដឹង​ ដើម្បី​ស្គាល់​ពី​តម្រូវការ​របស់​​ប្រុសៗ​ឲ្យ​កាន់​តែ​ច្បាស់​៖​

១. ​មិន​សូវ​ចូល​ចិត្ត​ការ​ខល​​មុន​ពេល​ចូល​គេង​

មនុស្ស​ប្រុស​ស្អប់​ការ​បង្ខំ​ឲ្យ​ធ្វើ​អ្វី​មួយ​ណាស់​​។ ទោះ​បី​គាត់​ធុញ​ជាមួយ​ការ​ដែល​ត្រូវ​ខល​ទៅ​អ្នក​រាល់​យប់ និង​ការ​និយាយ​​ពាក្យ “រាត្រី​សួស្ដី” ដដែលៗ​មុន​ពេល​ចូល​គេង ​ខ្លាំង​យ៉ាង​ណា ក៏​គាត់​នៅ​តែ​បង្ខំ​ចិត្ត​​ធ្វើ​ព្រោះ​វា​ជា​រឿង​ដែល​អ្នក​ចូលចិត្ត និង​ត្រូវការ​បំផុត​ពី​គាត់​​។​

២. ដឹង​​ពេល​អ្នក​ឡើង​ទម្ងន់​

មនុស្ស​ប្រុស​ក៏​​អាច​សង្កេត​ឃើញ​រឿង​​ប្រែប្រួល​តូច​តាច លើ​រាងកាយ​អ្នក​ដែរ​។ អ្នក​ឡើង​ទម្ងន់ បាត់បង់​រាង​ស្លីម មាន​សាច់​ច្រើន​ជាង​មុន គាត់​ប្រាកដ​ជា​ដឹង​។​ តែ​យ៉ាងណា​ក៏​គាត់​​ធ្វើ​ជា​មិន​ដឹង ដើម្បី​កុំ​ឲ្យ​អ្នក​ពិបាក​ចិត្ត ឬ​គិត​ថា​ខ្លួន​ឯង​មិន​ស្អាត​ដូច​មុន បារម្ភ​ខ្លាច​គាត់​ឈប់​ស្រឡាញ់​អ្នក​។​

៣. ចង់​ឲ្យ​អ្នក​ស្លៀកពាក់​ស្អាតៗ​សម្រាប់​គាត់​

បើ​អ្នក​គិត​ថា​មនុស្ស​ប្រុស​ក៏​ចូលចិត្ត​ ខោ ឬ​អាវ​យឺត​រលុងៗ​ដែល​អ្នក​តែងតែ​ពាក់​​នៅ​ផ្ទះ​ស្ទើរ​រាល់​ថ្ងៃ​នោះ អ្នក​ប្រហែល​ជា​​ច្រឡំ​ធំ​ហើយ​។ តាម​ពិត​គាត់​​​​ចង់​ឲ្យ​អ្នក​ស្លៀក​ពាក់​បែប​សិចស៊ី បញ្ចេញ​សាច់​ខ្លះៗ​ ទើប​ជា​ចំណង់ចំណូលចិត្ត​របស់​មនុស្ស​ប្រុស​ពិត​ប្រាកដ​។​

៤. តម្រូវការ​រឿង​លើ​គ្រែ​

វា​ជា​រឿង​ដែល​មិន​អាច​ប្រកែក​បាន ដែល​មនុស្ស​ប្រុស​ត្រូវការ​រឿង​បែប​នេះ ពី​មនុស្ស​ស្រី​ដែល​ខ្លួន​ស្រឡាញ់​ ​។​ ទោះ​បី​ពេល​ខ្លះ គាត់​ព្យាយាម​ធ្វើ​ជា​សុភាព​បុរស ដើម្បី​ឲ្យ​អ្នក​ទុក​ចិត្ត​បែប​ណា​ក៏​ដោយ អ្នក​ក៏​ត្រូវ​ដឹង​ថា​គាត់​នៅ​តែ​ជា​មនុស្ស​​ប្រុស ដូច​គេ​ដូច​ឯង​ ៕

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម