រឿង ៧ យ៉ាងដែលមនុស្សស្រីមិនគួររំពឹងចង់បានតែពីមនុស្សប្រុសឡើយ
- 2017-11-28 09:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៧ យ៉ាងដែលមនុស្សស្រីមិនគួររំពឹងចង់បានតែពីមនុស្សប្រុសឡើយ
ពេលខ្លះអ្នកប្រហែលជាអាចទាមទារច្រើនពីគាត់ ចង់ឲ្យគាត់យល់ពីអ្នក ដឹងពីអ្នក នៅជាមួយអ្នកគ្រប់ពេល តែអ្នកប្រហែលជាមិនដឹងពីខាងក្រោយការចង់បាន និងការរំពឹងទុករបស់អ្នកនោះទេ។ រឿង ៧យ៉ាងខាងក្រោមនេះអ្នកមិនគួរចង់បានពីមនុស្សប្រុសដែលខ្លួនស្រឡាញ់ពេកឡើយ ៖
១. កុំរំពឹងថាគាត់ផ្លាស់ប្ដូរដើម្បីអ្នកច្រើនពេក ព្រោះគាត់ក៏ចង់បានអ្វីដែលជារបស់ខ្លួនដែរ។
២. កុំរំពឹងថាគាត់អាចធ្វើឲ្យអ្នកសប្បាយចិត្តគ្រប់ពេលព្រោះពេលខ្លះគាត់ក៏មិនសប្បាយចិត្តខ្លួនឯងដែរ។
៣. កុំរំពឹងថាគាត់ល្អឥតខ្ចោះព្រោះគាត់គ្រាន់តែជាមនុស្សប្រុសសាមញ្ញម្នាក់ប៉ុណ្ណោះ។ ត្រូវចាំថា គ្មានមនុស្សណាល្អគ្រប់ដប់នោះទេ។
៤. កុំរំពឹងថាគាត់គោរពតាមចិត្តរបស់អ្នកគ្រប់រឿងពេកព្រោះពេលខ្លះគាត់ក៏ចង់ឲ្យអ្នកគោរពតាមគាត់ដូចគ្នា។
៥. កុំរំពឹងថាគាត់យល់ពីអ្នកបានគ្រប់រឿងទាំងអស់ព្រោះគាត់មិនមែនទេវតាដែលដឹងរឿងគ្រប់យ៉ាងឡើយ។ បើអាចគួរតែប្រាប់គាត់ មិនមែនអង្គុយចាំតែខឹង ចាំតែងរនោះទេ។
៦. កុំរំពឹងថាគាត់អាចលួងអ្នក ទ្រអ្នកបានគ្រប់ពេលនោះ ព្រោះពេលខ្លះគាត់អាចនឹងហត់ហើយដើរចេញពីអ្នកក៏ថាបាន។ អ្នកគួរតែគិតថាគាត់ក៏ជាមនុស្សដែរ គាត់ក៏ចង់បានការលួងលោមដូចគ្នា។
៧. កុំរំពឹងថាគាត់អាចមើលថែអ្នកបានជានិច្ចអីព្រោះគាត់ក៏ត្រូវការមើលថែខ្លួនឯងដែរ គាត់នៅមានការងារច្រើនទៀតដែលត្រូវធ្វើ ដូច្នេះអ្នកគួរតែចេះមើលថែខ្លួនឯងខ្លះ។
ពេលខ្លះគួរតែយល់ពីគ្នាទើបល្អ មិនមែនគិតតែពីអារម្មណ៍ខ្លួនឯងនោះទេ៕
ចុចអាន៖៩ សំណួរទាក់ទងនឹងការនៅលីវ ហើយបើអ្នកឆ្លើយមិនចេញបន្ត Single ទៀតចុះ!