មនុស្សប្រុសតែង crush លើមនុស្សស្រីប្រភេទណាដែរ?
- 2017-12-03 05:33:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសតែង crush លើមនុស្សស្រីប្រភេទណាដែរ?
ដូចគ្នាជាមួយនឹងមនុស្សស្រីដែរ ប្រុសៗក៏មានប្រភេទមនុស្សដែលខ្លួនចូលចិត្ត crush លើដែរ។ ហើយប្រភេទមនុស្សស្រីទាំងអស់នេះហើយដែលប្រុសៗចូលចិត្តចាប់ចិត្តលើបំផុត ៖
១. មនុស្សស្រីមានរូបសម្បត្តិទាក់ទាញ
មិនថាអ្នកណាក៏ដោយ រូបសម្បត្តិគឺជាកត្តាទី១ដែលទាក់ទាញមនុស្សមុនគេ។ ប្រសិនបើយើងគិតថាខ្លួនមិនទាន់ទាក់ទាញគ្រប់គ្រាន់ អ្នកអាចសាកល្បងផ្លាស់ប្ដូរម៉ូដសក់ ម៉ូដសំលៀកបំពាក់ ឬការផាត់មុខបាន។
**២. មនុស្សស្រីមានអំណោយទាន ចេះរបៀបនិយាយស្ដី**
ប្រសិនបើការនិយាយស្ដីរបស់អ្នកទន់ភ្លន់ សុភាពរាបសារ គឺគេបាក់ទៅលើអ្នក៥០ភាគរយបាត់ទៅហើយ។ ដូចនេះកុំភ្លេចចាប់អារម្មណ៍លើការនិយាយស្ដីណា។
៣. មនុស្សស្រីពូកែញញឹម
ការញញឹមធ្វើឲ្យគូភាគីមើលឃើញថាជាមនុស្សរួសរាយ ហើយក៏ងាយធ្វើឲ្យគេចូលមកជិតយើងជាងដែរ។ មានមនុស្សជាច្រើនដែលមានសម្រស់ស្អាត តែនៅតែអេព្រោះមិនញញឹម ធ្វើឲ្យគេមិនហ៊ានចូលជិត។
៤. មនុស្សចិត្តល្អ ចេះជួយអ្នកដទៃ
អ្នកស្រលាញ់ក្មេង ឬគោរពចាស់ទុំគឺទាក់ទាញអ្នកដទៃខ្លាំងណាស់ ព្រោះទោះជាយ៉ាងណាក៏ដោយ សម្រស់ក៏គ្រាន់តែជារបស់ក្រៅខ្លួន តែចរិតទើបជារឿងយូរអង្វែង។
៥. មនុស្សស្រីមានទេពកោសល្យពិសេស
ពូកែធ្វើម្ហូប ចេះដេរប៉ាក់ ឬច្រៀងពិរោះគឺសុទ្ធតែជាចំណុចទាក់ទាញមនុស្សប្រុសទាំងអស់ ព្រោះវាធ្វើឲ្យអ្នកលេចធ្លោខុសពីមនុស្សស្រីដទៃផ្សេងទៀត៕