សក់ខូចដោយសារធ្វើម៉ូដទៅញ៉ាំការគេមែនទេ? ៣ វិធីងាយៗនេះជាដំណោះស្រាយប្រសិទ្ធិភាពខ្ពស់

  • 2017-11-23 04:34:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវញុំាការមកដល់ហើយ ស្រីៗភាគច្រើនប្រាកដជាត្រូវធ្វើសក់ញឹកញាប់ ដូចជាកឹមកៀម មួលរូញជាដើម។ ពេលធ្វើម៉ូដម្តងសក់រងកម្តៅខ្លាំង គឺស្ងួតហើយស្រួយ នោះសក់ងាយនឹងខូច។ ជួបបញ្ហាសក់ខូចបែបនេះលែងជាបញ្ហាទៀតហើយ កញ្ញា សូមណែនាំវិធីកែខៃឲ្យល្អឡើងវិញ ដូចខាងក្រោម៖

១.កុំប្រើក្រាស់ធ្មេញតូច

ក្រោយមកពីញ៉ាំការគេ ពេលមកដល់ផ្ទះគួរតែរួសថ្នមៗ ដើម្បីកុំឲ្យដាច់សក់។ បន្ទាប់ពីរួសរួចមិនគួរប្រើក្រាស់ធ្មេញញឹកទៅសិតសក់ឡើយ គួរប្រើក្រាស់ធ្មេញរង្វើលទើបជួយការពារសក់បានខ្លះ។ ពេលសិតត្រូវប្រើកម្លាំងដៃថ្នម។

២. កុំភ្លេចប្រើក្រែមបន្ទន់សក់រាល់ពេលកក់សក់

សាប៊ូកក់សក់តែមួយមុខ គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ដោះស្រាយបញ្ហាសក់ដូខូចបាន។ ដូច្នេះអ្នកត្រូវប្រើក្រែមបន្ទន់សក់រាល់ពេលកក់សក់ ជាមួយ និងវិធីប្រើប្រាស់ឲ្យបានត្រឹមត្រូវ ដោយ៖ ជំហានទី១- លាបក្រែមបន្ទន់សក់ចាប់ពីពាក់កណ្តាលនៃសក់ (កុំឲ្យដល់ស្បែកក្បាល) ជំហានទី២- ទុក ១-២ នាទីរួចលាងទឹកចេញឲ្យស្អាត។ ដើម្បីដោះស្រាយបញ្ហាសក់ខូចមានប្រសិទ្ធភាពខ្ពស់ កញ្ញា សូមណែនាំសាប៊ូកក់សក់ និងក្រែមបន្ទន់សក់ ឈុត DOVE Intensive Repair ដែលជួយឲ្យសក់ទន់រលោង និង ព្យាបាលសក់ខូចខ្លាំងយ៉ាងមានប្រសិទ្ធភាព ជាមួយរូបមន្ត Viber active និង Micro sheet 100% ដែលមានតែនៅក្នុងក្រែមបន្ទន់សក់ DOVE តែមួយគត់។ Viber active និង microsheet 100% ជួយនាំយកសារធាតុបំប៉នបានយ៉ាងជ្រៅចាប់ពីចុងសក់រហូតដល់គល់សក់។

៣.ផ្លុំសក់ឲ្យស្ងួត

មិនគួរគេងទាំងសក់សើមឡើយ ព្រោះអាចធ្វើឲ្យកើតអង្គែ ឬ ផ្សិត លើសសៃសក់បាន ដូច្នេះ គួរផ្លុំឲ្យស្ងួតល្អចាំចូលសម្រាក។ បើអាចគួរប្រើខ្យល់កង្ហារ ដើម្បីសម្ងួតសក់ជាជាងប្រើម៉ាស៊ីនផ្លុំ ព្រោះគ្មានខ្យល់ក្ដៅនាំឲ្យសក់ស្រួច ហើយថែមទាំងត្រជាក់ស្បែកក្បាល និងជួយឲ្យសរសៃសក់ទន់រលាស់៕

ចុចអាន៖គន្លឹះ ៥ យ៉ាងថែរក្សាស្បែកឱ្យនៅតែស្អាតទោះក្នុងរដូវធ្លាក់ខ្យល់

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម