គន្លឹះ ៥ យ៉ាងថែរក្សាស្បែកឱ្យនៅតែស្អាតទោះក្នុងរដូវធ្លាក់ខ្យល់

  • 2017-11-21 07:20:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រដូវធ្លាក់ខ្យល់ ស្បែកតែស្ងួតប្រេះ ប៉ះចំជារដូវបុណ្យការ ស្រីៗយើងចូលកម្មវិធីច្រើនផង ។ តែកុំភ័យខ្លាចមិនស្អាត កញ្ញា សូមណែនាំវិធីថែរក្សាស្បែកសម្រាប់អ្នកអោយភ្លឺរលោងដូចខាងក្រោមនេះ៖

១.គួរតែផឹកទឹកឲ្យបានច្រើន៖ ការផឹកទឹកឲ្យបានច្រើន ជួយផ្ដល់សំណើមដល់ស្បែកឲ្យមើលទៅឃើញរលោងស្អាត។ ម្យ៉ាងទៀតការញ៉ាំទឹកច្រើនអាចជួយបណ្ដឹង និងទប់ស្កាត់មិនឲ្យជ្រីវជ្រួញបាន។

២. ទទួលទានបន្លែផ្លែឈើឲ្យបានច្រើន៖ បន្លែផ្លែឈើឲ្យសម្បូរទៅដោយវីតាមីន ដែលជួយទំនុកបម្រុងដល់ស្បែកបានល្អ និងជួយទប់ស្កាត់ជំងឺផ្សេងៗដែលចង់យាយី។

៣. ឧស្សាហ៍ខាត់ស្បែកជាមួយ៖ មិនមែនយកផលិតផលខាត់ស្បែកឲ្យសទេ តែជាអំបិលខាត់ស្បែកទៅវិញទេ ដែលអាចជួយជម្រុះកោសិកាចាស់ៗចេញ។ ស្ក្រាប់ខាត់មានច្រើនប្រភេទ ដូចនេះគួររើសប្រភេទត្រូវនឹងសភាពស្បែកជាមុនសិន។

៤.ផ្ដល់សំណើមដល់ស្បែកជាមួយប្រភេទឡេ៖ ១ការពារស្បែកពីពន្លឺថ្ងៃ ហើយមួយទៀតគឺជាឡេដែលអាចផ្ដល់សំណើមដល់ស្បែកឲ្យមានភាពភ្លឺ និងទន់រលោង (រូបភាព Vaseline)

៥. ព្យាយាមហាត់ប្រាណ៖ ការហាត់ប្រាណនឹងជួយបញ្ចេញជាតិពុលពីក្នុងខ្លួន ហើយថែមទាំងជួយឲ្យមានសុខភាពល្អ និងរក្សារាងរៅបានស្រស់ស្អាតទៀតផង។ វិធីនេះក៏ជួយធ្វើឲ្យស្បែកហាប់ណែន និងមានពន្លឺភ្លឺស្អាត។

អត្ថបទ៖ អ៊ុង រ័ត្នបញ្ញា