៣សញ្ញា​​​​ចុក​ចាប់​បញ្ជាក់​ថា​អ្នក​​កំពុង​ចំណាយ​ពេល​​ស្រឡាញ់​គេ​តែ​ម្ខាង​​​ឥត​ប្រយោជន៍​​​

  • 2017-10-25 02:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជួប​បុរស​ក្នុង​ក្ដី​ស្រមៃ​ ​ព្យាយាម​​​គ្រប់​បែប​យ៉ាង​ ដើម្បី​ឲ្យ​គេ​ចាប់​អារម្មណ៍​ ចង់​ក្លាយ​ជា​មនុស្ស​ពិសេស​របស់​គេ​ ទាំង​ដែល​ដឹង​ដែរ​ថា​ខ្លួន​ឯង​​កំពុង​តែ​ស្រឡាញ់​គេ​​តែ​ម្ខាង ហើយ​ក៏​ចេះ​តែ​រំពឹង​ថា​ប្រហែល​គេ​​អាច​ស្រឡាញ់​​អ្នក​វិញ​នៅ​ថ្ងៃ​ណា​មួយ​​។​ ការ​ពិត​នៅ​​តែ​​ជា​ការ​ពិត​ ទោះ​បី​​​អារម្មណ៍​អ្នក​មានៈ​មិន​ព្រម​ទទួល​យ៉ាង​ណា​ក៏​ដោយ​ សញ្ញា​ទាំង​៣​ខាង​ក្រោម​បញ្ជាក់​ច្បាស់​ថា​អ្នក​កំពុង​ចំណាយ​ពេល​​អត់​ប្រយោជន៍​លើ​ទំនាក់​ទំនង​បែប​នេះ​៖​

១. គាត់​មិន​អើពើ​ចំពោះ​អ្នក​

នៅ​ពេល​អ្នក​នៅ​ក្បែរ​គាត់​ ​គាត់​ធ្វើ​ព្រងើយ​កន្តើយ​​ មិន​ខ្វល់​ខ្វាយ​ចំពោះ​វត្តមាន​អ្នក​។​ ​អ្នក​អាច​គិត​ថា​ប្រហែល​គាត់​​កំពុង​តែ​លេង​ចរិត​ប្រុស​ស្អាត​ ប៉ុន្តែ​វា​​គ្រាន់​​តែ​ជា​អារម្មណ៍​របស់​​អ្នក​​តែ​ម្ខាង​​​។ ភាគ​ច្រើន​បំផុត​ មនុស្ស​ប្រុស​ធ្វើ​បែប​​នេះ​ចំពោះ​តែ​មនុស្ស​ដែល​​គាត់​មិន​ចាប់​​អារម្មណ៍​​ ហើយ​​ក្តី​សង្ឃឹម​របស់​អ្នក​អាច​ក្លាយ​ជា​ការ​ពិត​តែ​ក្នុង​រឿង​កុន​ប៉ុណ្ណោះ​។​

២. អ្នក​មិន​ស្ថិត​ក្នុង​ជម្រើស​​ដំបូង​គេ​របស់​គាត់​

គាត់​ទៅ​​ណា​ ឫ​ធ្វើ​អ្វី​ អ្នក​តែង​តែ​ជា​ជម្រើស​ចុង​ក្រោយ​ដែល​គាត់​ជ្រើស​រើស​​។​ ភាព​សំខាន់​​ដែល​គាត់​ផ្តល់​ឲ្យ​អ្នក​គឺ​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​​បាន​​ផ្តល់​ឲ្យ​គាត់​។ ទាំង​អស់​នេះ​បង្ហាញ​ថា​អ្នក​គ្មាន​ថ្ងៃ​យក​ឈ្នះ​ចិត្ត​គាត់​បាន​ទេ​ ហើយ​​​វា​គ្រាន់​តែ​ជា​បំណង​អ្នក​តែ​ម្ខាង​ ដែល​ធ្វើ​ឲ្យ​ខ្លួន​​ឯង​មាន​សភាព​​​​សោកសង្រេង​ និង​គួរ​ឲ្យ​អាណិត​យ៉ាង​ហ្នឹង​។​

៣. គ្មាន​សិទ្ធិ​លើស​ពី​មិត្តភ័ក្ដិ​

ពេល​ខ្លះ​ ​វា​ពិបាក​​បន្ទោស​អ្នក​ណាស់​ ​ខួរក្បាល​​ព្រម​ទទួល​ការ​ពិត​​ ​តែ​បេះដូង​​មានៈ​មិន​ព្រម​ទទួល​ស្គាល់​ថា​​បុរស​ក្នុង​ចិត្ត​អ្នក​គ្មាន​ចិត្ត​លើ​អ្នក​សូម្បី​ប៉ុន​ក្រចក​ដៃ​។ អ្វី​ដែល​គេ​អាច​ផ្ដល់​ឲ្យ​អ្នក​បាន​គឺ​មិន​អាច​លើស​ពី​មិត្តភ័ក្ដិ។ វា​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ពិបាក​ទទួល​យក​ខ្លាំង​បំផុត​។

ដូច្នេះ​ហើយ​អ្នក​គួរ​តែ​បញ្ចប់​ទំនាក់​ទំនង​ដែល​គ្មាន​ន័យ​មួយ​នេះ​ ព្រោះ​វា​បាន​តែ​ត្រឹម​ផ្តល់​ឲ្យ​អ្នក​នូវ​ភាព​ខ្លោចផ្សា​ កណ្ដោចកណ្ដែង​ប៉ុណ្ណោះ​។ ​ទោះ​បី​អាម៉ាស់​ ឬ​គ្រាំ​គ្រា​ប៉ុណ្ណា​ក៏​ជីវិត​​ត្រូវ​តែ​បន្ត​ទៅ​មុខ​ នឹង​ចាប់​ផ្ដើម​សា​ជា​ថ្មី​បាន​ដែរ​ ៕​

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា