៤ទង្វើ​បញ្ជាក់​​ច្បាស់​ថា​សង្សារ​​អ្នក​កំពុង​នឹក​អ្នក​ខ្លាំង​ណាស់​ គ្រាន់​តែ​មិន​និយាយ

  • 2017-10-18 02:37:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​អ្នក​មិន​នៅ​ក្បែរ​គ្នា​ ចង់​ដឹង​ណាស់​មែន​ទេ​ថា​មិត្ត​ប្រុស​អ្នក​កំពុង​តែ​នឹក​អ្នក​ ដូច​អ្នក​កំពុង​​នឹក​គាត់​ឬ​អត់​។​ ពេល​ខ្លះ​មនុស្ស​ប្រុស​មិន​ពូកែ​ក្នុង​ការ​បង្ហាញ​អារម្មណ៍​ពិត​ តាម​រយៈ​ពាក្យ​សម្ដី​​ទៅ​កាន់​គូ​ស្នេហ៍​ដូច​មនុស្ស​ស្រី​ទេ។​ យ៉ាង​ណា​ក៏​ដោយ ផ្ទុយ​ពី​ភាព​សោះ​អង្គើយ​របស់​គាត់​ ធាតុ​ពិត​គាត់​នឹក​អ្នក​ស្ទើរ​ស្លាប់​ទៅ​ហើយ​ ​ប្រ​សិន​​បើ​គាត់​បញ្ចេញ​​ទង្វើ​៤​យ៉ាង​នេះ​៖​

រូបតំណាង

**១. គាត់​ផ្ញើ​សារ​ទៅ​អ្នក​ញឹក​ញាប់​**

នៅ​ពេល​ដែល​យើង​នឹក​អ្នក​ណា​ម្នាក់ យើង​ប្រាកដ​ជា​ចង់​ឆ្លើយ​ឆ្លង​ សន្ទនា​ជា​មួយ​អ្នក​នោះ​។ ដូច​គ្នា​ដែរ​នៅ​ពេល​ដែល​គាត់​តែង​តែ​ផ្ញើ​សារ​ទៅ​សួរ​អ្នក​ពី​រឿង​នេះ​រឿង​នោះ​ដែល​មិន​សូវ​សំខាន់​ វា​ជា​សញ្ញា​ច្បាស់​ក្រឡែត​ថា​ គាត់​នឹក​អ្នក​ស្ទើរ​ទ្រាំ​មិន​បាន​​ទៅ​ហើយ​។

២. រក​រឿង​ឈ្លោះ​ដោយ​គ្មាន​ហេតុ​ផល​

នៅ​ពេល​​គ្មាន​អ្នក​​នៅ​ក្បែរ​ គាត់​នឹង​កើត​អារម្មណ៍​ឯកា​ កណ្ដោច​កណ្ដែង ដូច្នេះ​ហើយ​ទើប​គាត់​រក​រឿង​តូច​​តាច​មក​ឈ្លោះ​ជា​​មួយ​អ្នក​។ កុំ​បន្ទោស​គាត់​អី​ នេះ​ក៏​ព្រោះ​​តែ​​នឹក​អ្នក​ខ្លាំង​ ហើយ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​នេះ​។​

៣. ចេះ​ប្រច័ណ្ឌ

រឹត​តែ​ច្បាស់​ណាស់​លើក​នេះ​ មិត្ត​ប្រុស​ម្នាក់​នេះ​នឹក​អ្នក​រហូត​ដល់​កើត​ចិត្ត​​ប្រច័ណ្ឌ​អ្នក​ជាមួយ​មនុស្ស​ដែល​គាត់​មិន​ស្គាល់​ និង​មើល​មិន​ឃើញ​។ គាត់​ធ្វើ​ឲ្យ​អ្នក​អស់​សំណើច​ និង​ដឹង​អារម្មណ៍​ពិត​របស់​គាត់​​រឹត​តែ​ខ្លាំង​។

៤. គាត់​ចូល​ Like Post ចាស់ៗ​របស់​អ្នក​នៅ​លើ​​ Facebook

គ្មាន​អ្វី​ប្លែក​ទេ​ នៅ​ពេល​ដែល​នឹក​ហើយ​មិន​បាន​ជួប​មនុស្ស​ពិត​ មាន​តែ​ទៅ​មើល​រូប​ថត​ចាស់ៗ​ និង​ Post ដែល​ជា​អនុស្សាវរីយ៍​មួយ​ចំនួន​នៅ​លើ​ទំព័រ​ Facebook។​វា​ជួយ​ឲ្យ​គាត់​រំងាប់​ចិត្ត​នឹក​អ្នក​មួយ​រយៈ​ ព្រម​ទាំង​ចង់​​បង្ហាញ​សញ្ញា​ឲ្យ​អ្នក​ដឹង​ថា​ ឆាប់​ត្រលប់​មក​វិញ​មក​ បុរស​ម្នាក់​នេះ​នឹក​ណាស់​។

រូបតំណាង

សរុប​ជា​រួម​ ស្រីៗ​ត្រូវ​ចេះ​គត់​សម្គាល់​នូវ​ទង្វើ​របស់​មិត្ត​ប្រុស​ខ្លួន​ឲ្យ​បាន​ច្រើន​ បើ​ចង់​ស្វែង​យល់​ចិត្ត​របស់​ពួក​គាត់​ ព្រោះ​ថា​មនុស្ស​ប្រុស​មិន​សូវ​ចេះ​ប្រើ​ពាក្យ​សម្ដី​មក​បញ្ជាក់​អារម្មណ៍​ពិត​ប៉ុន្មាន​ទេ​ ៕

ចុចអាន៖

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម