៥វិធីជួយឲ្យអ្នកនៅតែជាមនុស្សស្រីដ៏ឯករាជ្យទោះបីជាមានស្នេហាក៏ដោយ!
- 2017-09-18 03:13:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥វិធីជួយឲ្យអ្នកនៅតែជាមនុស្សស្រីដ៏ឯករាជ្យទោះបីជាមានស្នេហាក៏ដោយ!
មនុស្សស្រីមួយចំនួនបានផ្លាស់ប្ដូរពេលដែលចាប់ផ្ដើមមានស្នេហា ហើយក៏ក្លាយជាមនុស្សម្នាក់ដែលលែងឯករាជ្យលើជីវិតខ្លួន ដូច្នេះអ្នកត្រូវយល់ថាជីវិតអ្នកនៅតែជារបស់អ្នកមិនគួរឲ្យស្នេហាផ្លាស់ប្ដូរអ្នកឡើយ។ ចំណុចខាងក្រោមនឹងបង្រៀនអ្នកឲ្យនៅតែជាមនុស្សស្រីឯករាជ្យ ទោះបីជាមានស្នេហាក៏ដោយ ៖
១. ជឿជាក់ថាស្នេហាសម្រាប់តែមនុស្ស ២ នាក់ ៖ ស្នេហាមិនអាចលើសពី ២ នាក់ឡើយ ត្រូវជឿថាគាត់ស្រឡាញ់តែនាក់ មានតែអ្នក ប៉ុន្តែបើគាត់មិនអាចថែបាននោះ អ្នកមានសិទ្ធិក្នុងការដើរចេញដោយគ្មានកំហុស និង ការស្ដាយក្រោយឡើយ។
២. ស្នេហាមិនមែនជាជម្រើសទី ១ ក្នុងជីវិតឡើយ ៖ អ្នកមិនគួរបោះបង់ការងារ បោះបង់គ្រួសារ ឬក៏ សូម្បីតែខ្លួនឯងសម្រាប់ស្នេហាឡើយ ត្រូវចាំថាបើអ្នកស្ថិតក្នុងជីវភាពតោកយ៉ាក ស្នេហាអ្នកក៏គ្មានសុភមង្គលដែរ ដូច្នេះបើអ្នកចង់ឲ្យស្នេហាមានសេចក្ដីសុខពេញមួយជីវិត អ្វីដែលសំខាន់គឺអ្នកត្រូវប្រឹងប្រែងឲ្យជីវិតអ្នកសុខស្រួល ម្យ៉ាងទៀតអ្នកក៏មិនអាចបោះបង់គ្រួសារដើម្បីតែស្នេហាដែរ ព្រោះនៅមានមនុស្ស២នាក់ទៀតដែរស្រឡាញ់អ្នកខ្លាំងជាងខ្លួនឯងទៀត នោះគឺឪពុកម្ដាយរបស់អ្នក។
៣. ដាក់ដែនកំណត់ ៖ ត្រូវមានដែនកំណត់សម្រាប់ស្នេហា មិនមែនស្រឡាញ់ងប់ងុលដល់លែងដឹងអីឡើយ។ ការប្រចណ្ឌ ការហាមឃាត់ ការខ្វល់ខ្វាយ សុទ្ធតែត្រូវមានកំណត់ព្រោះអ្នកមានឈ្មោះត្រឹមតែជាសង្សារប៉ុណ្ណោះ ដូច្នេះត្រូវចេះរក្សាសេរីភាព និង កិត្តិយសឲ្យខ្លួនឯង។
៤.មានជីវិតរៀងខ្លួន ៖ អ្នកមិនទាន់ក្លាយជាប្ដីប្រពន្ធឡើយ ដូច្នេះអ្នកមិនមានសិទ្ធិគ្រប់គ្រងលើជីវិតអ្នកម្នាក់ទៀតឡើយ។ អ្នកនៅតែមានពេល ហើយគាត់ក៏នៅតែមានពេលសម្រាប់ជីវិតផ្ទាល់ខ្លួន ដោយមិនចាំបាច់សុំការអនុញ្ញាតពីអ្នកណាម្នាក់ឡើយ គឺគ្រាន់តែផ្ដល់ជាដំណឹងទៅបានហើយ។
៥. ក្ដីស្រមៃរបស់គាត់មិនមែនក្ដីស្រមៃរបស់អ្នកទេ ៖ អ្នកទាំង២ មានក្ដីស្រមៃរៀងខ្លួន ដូច្នេះមិនគួរបោះបង់ក្ដីស្រមៃខ្លួនឯងព្រោះតែគេនោះទេ។ ត្រូវរស់នៅដោយមានភាពរីករាយ ជាជាងដាក់សម្ពាធឲ្យខ្លួនឯងព្រោះតែមនុស្សម្នាក់។ ព្យាយាមបន្តក្ដីស្រមៃ ហើយបើសិនជាគាត់ជាមនុស្សល្អសម្រាប់អ្នកមែន គាត់នៅគាំទ្រ និង ចាំជួយអ្នក មិនមែនបង្អាក់អ្នកនោះឡើយ។
នៅមានចំនុចជាច្រើនទៀតដែលអ្នកគួរដឹង តែសំខាន់នោះគឺការចេះគ្រប់គ្រងស្នេហារបស់អ្នកឲ្យបានល្អ៕
ចុចអាន៖កាន់តែរឹងមាំ និង ឆ្លាតវៃ បើសិនអ្នកចេះចំណាយពេលនៅម្នាក់ឯងដោយស្ងប់ស្ងាត់!