ទម្លាប់អាក្រក់ទាំង ៦ ដែលធ្វើឱ្យអ្នកមានជំងឺផ្លូវចិត្ត

  • 2017-10-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺ​ផ្លូវ​ចិត្ត​មិន​អាច​វិនិច្ឆ័យ​បាន​ត្រឹម​តែ​សំបក​ក្រៅ​ទេ ​ហើយ​គ្រប់​គ្នា​ចេះតែគិត​ថា​ឱ្យ​តែ​បញ្ឈប់​ការ​តាន​តឹង​និង​ស្មុគ​ស្មាញ​ច្រើន ​នោះ​ពួក​គេ​អាច​គេច​ផុត​ពី​ជំងឺ​ផ្លូវ​ចិត្ត​ហើយ​។ ធាតុ​ពិត ជំងឺ​ផ្លូវ​ចិត្ត​នៅ​តែ​មាន​ភាគ​រយ​អាច​កើត​ឡើង​បាន​ដដែល​ ប្រសិន​បើ​អ្នក​តែង​តែ​អនុវត្ត​ទម្លាប់​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ​៖

១. ដើរ​ដូច​ខ្ជិល​ៗ​៖ ការ​ដែល​អ្នក​មាន​ឥរិយាបថ​បែប​នេះ​ បញ្ជាក់​ថា​អ្នក​កំពុង​ស្ថិត​ក្នុង​ភាព​តាន​តឹង​ហើយ ​ដូច្នេះ​បើ​មិន​ព្យាយាម​ពត់​ខ្លួន​ឯង​ឱ្យ​មាន​ដំណើរ​ស្វា​ហាប់​ឡើង​វិញ​ទេ​ វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​ស្មុគ​ស្មាញ​ថែម​ទៀត​។

រូបតំណាង

**២. មិន​ហាត់​ប្រាណ​៖** គ្មាន​នរណា​ម្នាក់​រស់​នៅ​ក្នុង​ភាព​រីក​រាយ​រហូត​ទេ​ច្បាស់​ជា​មាន​បញ្ហា​ត្រូវ​ដោះ​ស្រាយ​ជា​ប្រចាំ​ហើយ ​ទន្ទឹម​នឹង​នេះ​មាន​តែ​ការ​បញ្ចេញ​កម្លាំង​ហាត់​ប្រាណ​ទេ​ទើប​អាច​កាត់​បន្ថយ​ភាព​តាន​តឹងរបស់អ្នកបាន។

៣. ទម្លាប់​ពន្យារ​ពេល​៖ វា​ជា​ហេតុផល​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្ជិល​ច្រអូស​ ហើយ​ទម្លាប់​នៃ​ការ​ខ្ជិល​នេះ​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​មាន​ជំងឺ​ផ្លូវ​ចិត្ត​ដែរ​។

រូបតំណាង

៤. ម៉ត់​ចត់​ពេក​៖ នៅ​ពេល​ដែល​អ្នក​ព្យាយាម​ម៉ត់​ចត់​ពេក​ អ្នក​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ដើម្បី​ភាព​រីក​រាយ​និង​ការ​សើច​សប្បាយ​ទេ​។

៥. មិន​បាន​គេង​គ្រប់​គ្រាន់​៖ ប្រសិន​បើ​គេង​បាន​គ្រប់​គ្រាន់​ អារម្មណ៍​របស់​អ្នក​នឹង​ស្ងប់​ មិន​ងាយ​ឆេវឆាវ​ហើយ​ស្មារតី​ក៏​ប្រមូល​ផ្តុំ​បាន​ល្អ​។

៦. មិន​សូវ​និយាយ​ជាមួយ​អ្នក​ដទៃ​៖ ការ​និយាយ​ជាមួយ​អ្នក​ដទៃ​ច្រើន​ ធ្វើ​ឱ្យ​អារម្មណ៍​អ្នក​ស្រស់​ថ្លា​ព្រោះ​មិន​ចាំ​បាច់​គិត ​និង​ធុញ​ថប់​តែ​ម្នាក់​ឯង​ទេ​។ ម្យ៉ាង​ទៀត​វា​ក៏​ជួយ​ពង្រីក​ការ​គិត​ តាម​រយៈ​ចំណេះ​ដឹង​ថ្មី​ៗ​ពី​អ្នក​ដទៃ​ផង​ដែរ​៕

ចុចអាន៖រោគ​សញ្ញា និង​គ្រោះថ្នាក់​បណ្ដាល​មក​ពី​អារម្មណ៍​ស្ត្រេស​​

ប្រភព៖ Health.com ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម