ហេតុផល ៣ យ៉ាងដែលបុរស ឬស្ត្រីមានដៃគូអាពាហ៍ពិពាហ៍ហើយនៅតែទៅរកមនុស្សស្រីនៅខាងក្រៅ

  • 2025-08-19 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ហេតុផល ៣ យ៉ាងដែលបុរស ឬស្ត្រីមានដៃគូអាពាហ៍ពិពាហ៍ហើយនៅតែទៅរកមនុស្សស្រីនៅខាងក្រៅ

នៅក្នុងសម័យទំនើបនេះ វាមិនមែនជារឿងចម្លែកទេសម្រាប់ការលួចលាក់ខាងក្រៅមិនថាបុរស ឬស្ត្រីដែរមានដៃគូរួខហើយ ក្នុងការស្វែងរកដៃគូលួខលាក់បំពេញចំណង់នៅខាងក្រៅ។ ទោះជាយ៉ាងណា សំណួរសួរថា តើអ្វីជំរុញចិត្តពួកគេឲ្យប្រព្រឹត្តបែបនេះ?

ការស្វែងរកស្ត្រីសម្រាប់បុរសនៅខាងក្រៅប្រហែលជាមិនមែនគ្រាន់តែជាការបំពេញតម្រូវការតែរឿងលើគ្រែប៉ុណ្នោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីរូបភាពធំ និងស្មុគស្មាញជាច្រើននៃសង្គម និងចិត្តវិទ្យាបុគ្គលផងដែរ។ក្នុងនោះបើស្ត្រីជាប្រពន្ធ ឬបុរសជាប្តីគួររៀនស្វែងយល់នឹងជួយជុសជុលគ្នាទៅវិញទៅមកផងក្នុងនោះអាចបណ្តាលមកពី៖

មកពីខ្វះការស្រលាញ់ មូលហេតុចម្បងមួយដែលជំរុញទឹកចិត្តបុរស ឬស្ត្រីឱ្យស្វែងរកទំនាក់ទំនងខាងក្រៅគឺការខ្វះការស្រលាញ់ក្នុងជីវិតបច្ចុប្បន្នរបស់ពួកគេ។

នេះហួសពីការខ្វះសេចក្ដីស្រឡាញ់ និងការស្រលាញ់ ហើយរួមបញ្ចូលទំនាក់ទំនងផ្លូវអារម្មណ៍ និងផ្លូវកាយ។ បុរស-ស្ត្រីជាច្រើនមានអារម្មណ៍ឯកកោ និងមានការមិនយកចិត្តទុកដាក់ក្នុងទំនាក់ទំនងរបស់ពួកគេ ដែលនាំឱ្យពួកគេស្វែងរកការយល់ចិត្ត និងសេចក្តីស្រឡាញ់ពីអ្នកដទៃ។

ឥទ្ធិពលពីបរិយាកាសសង្គម

លើសពីនេះទៀតឥទ្ធិពលនៃបរិយាកាសសង្គមគឺមិនអាចប្រកែកបាន។ យើងកំពុងរស់នៅក្នុងសម័យមួយដែលពោរពេញទៅដោយការល្បួង និងឱកាស ដែលបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយ និងព្រឹត្តិការណ៍សង្គមអាចក្លាយជាស្ពានសម្រាប់បុរស ឬស្ត្រីក្នុងការស្វែងរកទំនាក់ទំនងខាងក្រៅរបស់ពួកគេ។

ភាពងាយស្រួលនៃការទំនាក់ទំនង និងការចូលប្រើបានផ្លាស់ប្តូររបៀបដែលយើងភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ជួនកាលជំរុញឱ្យមានការចង់ដឹងចង់ឃើញ និងបំណង ចង់ពិសោធជីវិតតាមរបៀបថ្មីៗប្តូររសជាតិដដែលដែលមិនព្រមផ្លាស់ប្តូរឲ្យគ្នាដើម្បីក្តីសុខក្នុងជីវិតរៀងៗខ្លួន។

បទពិសោធន៍ពីអតីតកាល សារៈសំខាន់ដូចគ្នា បទពិសោធន៍ផ្ទាល់ខ្លួន និងអតីតកាលរបស់មនុស្សម្នាក់ៗដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំការសម្រេចចិត្តរបស់ពួកគេ។ បុរស ឬស្ត្រីដែលមានបទពិសោធន៍ឈឺចាប់ បាត់បង់ ឬបរាជ័យក្នុងទំនាក់ទំនងអាចស្វែងរកការលួងលោម ឬអារម្មណ៍នៃការគេចចេញពីដៃគូចាស់តាមរយៈដៃគូថ្មី។ នេះមិនត្រឹមតែជួយពួកគេឱ្យយកឈ្នះលើអារម្មណ៍នៃភាពទទេរបស់ផ្លូវចិត្ត ភាពកក់ក្តៅ ការយកចិត្តទុកដាក់ពីដៃគូ ទាំងរឿងធម្មតា ស្នេហា លុយកាក និងលើគ្រែប៉ុណ្ណោះទេ វាក៏ផ្តល់ឱ្យពួកគេនូវក្តីសង្ឃឹមនៃការចាប់ផ្តើមថ្មីផងដែរ បើទោះបីជាវាអាចគ្រាន់តែជាជម្រើសបណ្តោះអាសន្នក៏ដោយតែយូរទៅវានឹងហៅលែងលឺនិងដាច់ទំនាក់ទំនងល្អជាមួយអ្នកចាស់ដោយមិនដឹងខ្លួនក្នុងពេលណាមួយមិនខាន។

សរុបមក នៅពីក្រោយការសម្រេចចិត្តរបស់បុរស ឬស្ត្រីគ្រប់រូបដែលរៀបការរួចហើយ នៅតែមានគំនិតស្វែងរកដៃគូនៅខាងក្រៅជីវិតផ្ទាល់ខ្លួនរបស់គេទៀត គឹវាជាបញ្ហាមួយស្មុគស្មាញខ្លាំងចំពោះជីវិតគូរបស់ពួកគេ។ ជំនួសឱ្យការរិះគន់ យើងគួរតែព្យាយាមស្តាប់និងយល់ព្រោះចិត្តគ្រប់គ្នាប្រាថ្នាចង់បានការស្រឡាញ់និងការចែករំលែក។ នៅក្នុងពិភពលោកដ៏ច្របូកច្របល់ ប៉ុន្តែស្រស់ស្អាត ការយល់ចិត្ត និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះក្នុងការកសាងសង្គមមួយឱ្យកាន់តែមានសាមគ្គីភាព និងការយល់ដឹង មិនមែនជំរុញលើទឹកចិត្តឲ្យអ្នកម្នាក់ដែលមានដៃគូហើយ ត្រូវលួខផិតក្បត់គ្នានៅខាងក្រៅដោយមិនព្រមផ្តាច់ចំណង់ចាស់ ឬព្យាយាមនិយាយកែលម្អគ្នាជាមុនសិននោះទេព្រោះវាជាគំនិតមួយមិនល្អ ខ្វះសុជីវធម៌ក្នុងការរស់នៅ និងមិនគោរពសិទ្ធភាគីជាដៃគូ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទថ្មី