ចង់​ឲ្យ​ព្រឹកឡើង​​ជា​ថ្ងៃ​ដ៏​ល្អ និង​មាន​សិរីសួស្ដី កុំ​ភ្លេច​ធ្វើ​រឿង ៦ យ៉ាង​នេះ

  • 2017-10-05 02:22:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ព្រឹក​គឺជា​វេលា​ដ៏​ល្អ និង​មាន​ន័យ​សម្រាប់​មនុស្ស​ម្នាក់​ៗ ហើយ​បើ​ពេល​ព្រឹក​មាន​រឿង​ក្ដៅក្រហាយ​ហើយ​នោះ មួយ​ថ្ងៃ​ពេញ​គឺ​បែប​នេះ​រហូត។ ដូចនេះ​ដើម្បី​ចង់​ឲ្យ​មាន​សិរីសួស្ដី​ពេញ​មួយ​ថ្ងៃ​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ នៅ​ពេល​ព្រលឹម ទើប​ល្អ៖

១.ភ្ញាក់​ពី​គេង​ពី​ព្រឹក ហើយ​បំភ្លេច​រឿង​មិន​សប្បាយ​ចិត្ត​ម្សិលមិញ៖ គួរ​បំភ្លេច​រឿង​ទាំង​អំបាលម៉ាន​ដែល​មិន​ល្អ​ទៅ ទើប​អ្នក​គ្មាន​អារម្មណ៍​មួម៉ៅ​ពេល​ក្រោក​មក​ថ្ងៃ​ថ្មី។ បែប​នេះ​ខួរក្បាល​នឹង​ជ្រះថ្លា​ល្អ ដែល​អាច​គិត ហើយ​ធ្វើ​តែ​រឿង​ល្អ​ៗ​បាន។

២.រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាតបាត៖ កាលណា​ស្លៀកពាក់​បាន​ស្អាតបាត និង​មាន​ភាព​ទាក់ទាញ នោះ​ជីវិត​ក៏​មាន​ភាព​ស្រស់បំព្រង​ទៅ​តាម​ខោអាវ​ថ្មី​ដែរ។

៣.ជៀស​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​មិន​ល្អ៖ បើ​ដឹង​ដើរ​ទៅ​ផ្លូវ​នោះ​ជួប​រឿង​អបមង្គល គួរ​ជៀសវាង​ឲ្យ​ឆ្ងាយ​ទៅ ព្រោះ​ភាព​ភាព​មិន​ល្អ​នោះ អាច​នឹង​តោងទាម​អ្នក​រហូត។ គួរ​រក​ផ្លូវ​ថ្មី​ដែល​ឆ្លង​កាត់​ទៅ​ធ្វើឲ្យ​អារម្មណ៍​អ្នក​ស្រឡះ​ល្អ ទើប​អ្នក​អាច​ជួប​តែ​ភាព​ល្អ​ៗ​ពេញ​មួយ​ថ្ងៃ។

៤.ធ្វើ​ទាន៖ វេលា​ល្អ​បែប​នេះ បើ​បាន​ធ្វើ​បុណ្យ​ដាក់​ទាន​ពិតជា​ធ្វើឲ្យ​មាន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់ ព្រោះ​បាន​ចូលរួម​ជួយ​មួយ​ផ្នែក ដែល​ជា​ការងារ​មនុស្ស​ធម៌។

៥.ស្នាម​ញញឹម៖ ព្រឹក​ឡើង​មិន​គួរ​ធ្វើ​មុខ​ក្រញូវ​ឡើយ ព្រោះ​ថា​ជីវិត​អ្នក​នឹង​មិន​ស្រស់​ស្អាត​ឡើយ។ គួរតែ​ញញឹម​តាំងពី​ក្រោក ហើយ​បន្ត​ការ​ញញឹម​បែប​នេះ​ដាក់​មនុស្ស​ស្គាល់​គ្នា​ដូចជា​នៅ​សាលារៀន កន្លែង​ធ្វើ​ការ ជាដើម។

៦.និយាយ​ពាក្យ good morning ទៅ​អ្នក​ជិត​ខ្លួន៖ ព្រឹក​ឡើង​គួរ​តែ​និយាយ​ពាក្យ​នេះ​ទៅ​កាន់​អ្នក​រស់​នៅ​ជាមួយ​គ្នា និង​គ្រប់​គ្នា​ដែរ​ស្គាល់​ពេល​ជួប៕

ចុចអាន៖៦សញ្ញាបង្ហាញថាអ្នកមានខួរក្បាលឆ្លាតជាងមនុស្សទូទៅ មើលខ្លួនឯងមានខ្លះអត់?

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម