៦សញ្ញាបង្ហាញថាអ្នកមានខួរក្បាលឆ្លាតជាងមនុស្សទូទៅ មើលខ្លួនឯងមានខ្លះអត់?

  • 2017-10-03 09:19:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រិយមិត្ត កញ្ញា មានអ្នកណាជាកូនច្បង ជាអ្នកមានកម្ពស់ខ្ពស់ ឬមិនជក់បារីឬអត់? បើចំណុចទាំងអស់នេះមានចំណុចណាមួយត្រូវជាមួយអ្នកនោះ មានន័យថាអ្នកជាមនុស្សឆ្លាតជាពិសេសហើយ។

ផ្អែកតាមលទ្ធផលការស្រាវជ្រាវមួយចំនួនដែលចុះផ្សាយដោយគេហទំព័រ Business Insider ដែលបានស្រាវជ្រាវទៅលើសកម្មភាព និងលក្ខណៈទូទៅរបស់បុគ្គលឆ្លាត ខាងក្រោមនេះគឺជាសញ្ញាទាំង ៨ដែលអ្នកមានភាពឆ្លាតវៃអាចមានច្រើនបំផុត៖

១. អ្នកជាកូនច្បង

ភាគច្រើន កូនច្បងរមែងមានភាពឆ្លាតច្រើនជាងប្អូនៗ ប៉ុន្តែភាពឆ្លាតនេះមិនមែនបានមកពីលក្ខណៈជីវសាស្ត្រនោះទេ ប៉ុន្តែការសិក្សាកាលពីឆ្នាំ២០០៧ បានចង្អុរបង្ហាញថាវាកើតមកពីការកត្តាចិត្តសាស្ត្រ និងវិធីចិញ្ចឹមអប់រំកូនក្នុងគ្រួសារ។

២. អ្នកស្ទាត់ដៃឆ្វេង

នាពេលថ្មីៗនេះ មានការស្រាវជ្រាវពាក់ព័ន្ធនឹងអ្នកប្រើដៃឆ្វេង ដោយគេបានរកឃើញថាអ្នកនិយមឆ្វេងមានគំនិតច្នៃប្រឌិតថ្មីប្លែកច្រើន និងគិតបានរហ័សថែមទៀត។

៣. អ្នកជាមនុស្សខ្ពស់

ការសិក្សារបស់សាកលវិទ្យាល័យ Princeton University បានបង្ហាញថាក្នុងវ័យកុមារ ក្មេងដែលមានរាងខ្ពស់ច្រើនមានលទ្ធផលសិក្សាល្អជាងក្មេងដែលមានកម្ពស់ទាបៗ។

៤. អ្នកធ្លាប់រៀនតន្ត្រី

តាមរយៈការសិក្សាមួយក្នុងឆ្នាំ២០១១ បានរកឃើញថាភាពឆ្លាតផ្នែកភាសានឹងមានការវិវត្តក្នុងកំឡុងអាយុ ៤-៦ឆ្នាំ ហើយនឹងកើតឡើងបន្ទាប់ពីការរៀនផ្នែកតន្ត្រីបានមួយខែ។

៥. អ្នកមិនជក់បារី

កាលពីឆ្នាំ២០១០ ក្នុងការសិក្សាមួយរបសប្រទេសអ៊ីស្រាអែល គេបាននាំបុរសចំនួន ២ម៉ឺននាក់មកធ្វើតេស្ត IQ ដោយបានរកឃើញថាបុរសដែលមានអាយុខ្ទង់ ១៨-២០ឆ្នាំ និងជក់បារីមាន IQ ប្រមាណ ៩៤ ខណៈអ្នកមិនជក់បារីមាន IQ ប្រមាណ ១០១។

៦. អ្នកជាមនុស្សស្គម

សុខភាពផ្លូវកាយល្អនឹងអាចជះឥទ្ធិពលល្អដល់ផ្លូវចិត្តដែរ។ ការសិក្សានៅប្រទេសបារាំងក្នុងឆ្នាំ២០០៦ បានរកឃើញថាអ្នកដែលមានបញ្ហាធាត់អាចឆ្លើយតបសំណួរអំពីការចងចាំពាក្យបានត្រឹមត្រូវ ៤៤% ខណៈអ្នកដែលមានរាងស្គមអាចឆ្លើយត្រូវជាមធ្យម ៥៦% ៕

ប្រភព៖ akerufeed ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម