មេរៀន ៥ ចំណុចក្នុងជីវិតដែលគ្មានអ្នកណាបង្រៀនអ្នកឡើយ
- 2017-09-28 06:59:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេរៀន ៥ ចំណុចក្នុងជីវិតដែលគ្មានអ្នកណាបង្រៀនអ្នកឡើយ
ដឹងនាំជីវិតឲ្យល្អប្រសើរមិនមែនជារឿងងាយស្រួលទេព្រោះយើងតែងជួបបញ្ហាជាហូរហែ។ មានមេរៀនច្រើនណាស់ដែលអ្នកត្រូវឆ្លងកាត់ជាពិសេសគឺ ៥ ចំណុចនេះដែលសំខាន់បំផុតសម្រាប់ការរស់នៅ៖
១. អ្នកផ្សេងគេមិនសូវខ្វល់ច្រើនដូចអ្នកគិតទេ
ប្រហែលមើលទៅពិបាកជឿតែវាជាការពិត។ ពួកគេខ្វល់តែរឿង ឬ បញ្ហារបស់គេប៉ុណ្ណោះ។ ដូចនេះកុំបារម្ភពីការគិតរបស់អ្នកផ្សេងពេក។ គួរធ្វើអ្វីដែលអ្នកចង់ធ្វើ។
២. ការផ្លាស់ប្ដូរជារឿងធម្មតា
ហើយអ្នកត្រូវតែប្រឈមមុខជាមួយវា។ ត្រូវចាំថាថ្ងៃនេះអ្នកខុសពីម្សិលមិញ។ ដូចនេះត្រូវសម្លឹងទៅមុខ ហើយកុំខ្លាចនឹងធ្វើការសម្រេចចិត្តព្រោះយើងមិនដឹងទេថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។
៣. ឈប់ប្រៀបធៀបជាមួយអ្នកដទៃ
ពេលឃើញជីវិតហឺហាររបស់អ្នកផ្សេងក្នុងបណ្ដាញសង្គម យើងក៏ចាប់ផ្ដើមគិតពីជីវិតខ្លួនឯងដែលមិនដូចគេ។ ប៉ុន្តែ តើអ្នកដឹងទេថាមនុស្សម្នាក់ៗតែងមានគុណតម្លៃខុសៗគ្នា។ ដូចនេះត្រូវចេះស្រឡាញ់អ្វីដែលយើងមាន និងស្រឡាញ់ខ្លួនឯងឲ្យច្រើនៗ។
៤. កុំតូចចិត្តពេលគេមិនស្ដាប់គំនិតយើង
ពេលខ្លះខំឲ្យយោបល់មិត្តភ័ក្ដិតែគេមិនធ្វើតាម។ វាធ្វើឲ្យអ្នកតូចចិត្តមែនទេ? កុំគិតបែបនេះអី ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានគំនិតរបស់គេរួចទៅហើយ។ អ្វីដែលគេសួរគឺគ្រាន់តែដើម្បីផ្ទៀងផ្ទាត់ប៉ុណ្ណោះ។ ដូចនេះកុំមានអារម្មណ៍ថាខ្លួនគ្មានតម្លៃអី តែគួរបណ្ដោយតាមនោះទេ។
៥. អ្វីដែលយើងអាចធ្វើបានគឺគ្រប់គ្រងខ្លួនឯង
អាកប្បកិរិយាគឺជារឿងសំខាន់ក្នុងការដឹងនាំជីវិត។ មិនថាអ្នកកំពុងស្ថិតក្នុងស្ថានភាពលំបាកបែបណាទេ ត្រូវយកគំនិតវិជ្ជមានមកដាក់មុខជានិច្ច៕
ចុចអាន៖ រឿង ៦ យ៉ាងនឹងកើតឡើងនៅពេលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ