រឿង ៦ យ៉ាងនឹងកើតឡើងនៅពេលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
- 2017-09-26 03:06:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿង ៦ យ៉ាងនឹងកើតឡើងនៅពេលអ្នកប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ
ត្រូវហើយមនុស្សមិនអាចកើតមកល្អគ្រប់ដប់ទេ អ្នកខ្លះល្អនេះ ហើយអ្នកខ្លះទៀតល្អនោះ តែពេលខ្លះយើងបានភ្លេចពីខ្លួនឯងហើយសម្លឹងមើលពីអ្នកដទៃទៅវិញ ហើយក៏ចាប់ផ្ដើមប្រៀបធៀបខ្លួនឯងទៅអ្នកផ្សេងទៅវិញ។ អ្នកដឹងអត់ថាការដែលអ្នកប្រៀបធៀបខ្លួនឯងទៅគេនេះ នឹងមានរឿង ៦ យ៉ាងកើតឡើង ៖
១. អ្នកភ្លេចអ្វីដែលជារបស់ខ្លួនឯង ៖ ដោយសារអ្នកប្រៀបធៀបខ្លួនឯងទៅគេ អ្នកបានភ្លេចថាខ្លួនឯងមានអី ខ្លួនឯងជាអ្នកណាហើយ អ្នកមើលឃើញតែរបស់ដែលគេមាន ហើយបែរជាមើលរំលងនូវអ្វីដែលជាខ្លួនឯង។
**២. ក្លាយជាមនុស្សដែលបាក់ទឹកចិត្ត ៖** អ្នកលែងពេញចិត្តនឹងខ្លួនឯង ហើយដេកកើតទុក្ខ មិនសប្បាយចិត្តដោយសារមិនមានអ្វីដូចគេ យូរទៅអ្នកនឹងក្លាយជាមនុស្សបាក់ទឹកចិត្ត ហើយតែងមានគំនិតអវិជ្ជមានលើខ្លួនឯងរហូត។
៣. ឃើញតែគេល្អ មិនដែលឃើញពីខ្លួនឯង ៖ អ្នកតែងតែលើកសរសើរនូវអ្វីដែលគេមាន អ្នកពេញចិត្ត អ្នកស្រឡាញ់តែអ្វីជារបស់គេ ហើយស្រមៃចង់ឲ្យខ្លួនឯងបានដូចគេ តែមិនដែលមើលឃើញពីតម្លៃដែលឃើញរបស់ខ្លួនឡើយ។
៤. អ្នកបង្ខំខ្លួនឯង ៖ ដោយសារចង់ឲ្យខ្លួនឯងដូចគេ អ្នកបានបង្ខំ អ្នកបានដាក់សម្ពាធលើខ្លួនឯង ដើម្បីធ្វើយ៉ាងណាឲ្យតែបាន។ បែបនេះអ្នកពិតជាខុសខ្លាំងណាស់ ព្រោះអ្នកបានធ្វើបានខ្លួនឯងដោយសារការប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ ដោយមិនបានគិតពីធម្មជាតិអ្នកមនុស្ស ព្រោះវាត្រូវការពេល មិនមែនចេះតែបង្ខំបានឡើយ។
៥. អ្នកភ្លេចគិតថាមនុស្សមានចំណុចស្អាត ចំណុចល្អរៀងៗខ្លួន ៖ អ្នកប្រហែលភ្លេចហើយថាអ្នកមានចំណុចល្អជាងគេដែលគេមិនមាន តែអ្នកបែរគិតថាខ្លួនឯងអន់ ខ្លួនឯងអាក្រក់ទៅវិញ ត្រូវចាំថាអ្នកណាក៏មានចំណុចពិសេសដែរ តែប្រហែលដោយសារអ្នកមិនបានមើលឃើញ និង ចាប់អារម្មណ៍លើខ្លួនឯង ព្រោះរវល់តែគិតតែពីអ្នកដទៃល្អ។
៦. ជំរុញឲ្យអ្នកមានចិត្តលោភលន់ ដើរផ្លូវមិនត្រឹមត្រូវ ៖ បើអ្នកចេះគ្រប់គ្រងចិត្ត និង សម្រួចខ្លួនឯងឲ្យរឹងមាំនោះមិនអីទេ តែបើជ្រុលគំនិតគិតខុសទៅវិញនោះ វានឹងនាំអន្តរាយ ព្រោះដោយសារការចង់មានចង់បានដូចគេ ធ្វើឲ្យអ្នកលែងស្គាល់អ្វីល្អអ្វីអាក្រក់ ហ៊ានគ្រប់យ៉ាងដើម្បីឲ្យតែបាននោះ ពិតជាកាន់តែអាក្រក់ហើយ។
ត្រូវចាំអ្នកអ្នកល្អ អ្នកស្អាតតាមរបៀបអ្នក គេល្អតាមរបៀបគេកុំយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃអី ត្រូវស្រឡាញ់អ្វីដែលខ្លួនមាន៕
ចុចអាន៖កាន់តែរឹងមាំ និង ឆ្លាតវៃ បើសិនអ្នកចេះចំណាយពេលនៅម្នាក់ឯងដោយស្ងប់ស្ងាត់!