រើសមិត្ត ១០០ ឆ្នាំ មិនបាច់រកអ្នកដូចគ្នាទាំងស្រុងឡើយ មានតែ ៤ យ៉ាងនេះគ្រាន់ហើយ!
- 2017-09-26 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រើសមិត្ត ១០០ ឆ្នាំ មិនបាច់រកអ្នកដូចគ្នាទាំងស្រុងឡើយ មានតែ ៤ យ៉ាងនេះគ្រាន់ហើយ!
ការជ្រើសរើសយកមិត្ត ១០០ ឆ្នាំ ធ្វើឲ្យមនុស្សម្នាក់ៗពិបាកបែងចែក និងវិធីជ្រើសរើស ព្រោះរបៀបជ្រើសយកដៃគូ ដើម្បីមករួមដំណើរជីវិតត្រូវរកអ្នកដែលអាចកាន់ដៃគ្នាជាយូរអង្វែងរហូតដល់ចាស់សក់ស្កូវ នៅលើផ្លូវវែងឆ្ងាយមួយនេះ។ កញ្ញា សូមបង្ហាញពីវិធីរើសមិត្ត ១០០ ឆ្នាំ ដោយមិនចាំបាច់សម្លឹងរកមើលចំណុចដូចគ្នាពេកនោះទេ តែត្រូវនរណាម្នាក់មាន ៤ ចំណុចពិសេសនេះគ្រប់គ្រាន់ណាស់ទៅហើយ៖
១.រកមនុស្សម្នាក់ដែលហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីប្ដូរយកតែសេចក្ដីសុខ និងចង់ឲ្យអ្នកសប្បាយចិត្តតែម្យ៉ាង។ បុរសប្រភេទនេះទាល់តែស្រលាញ់ស្មោះ ទើបហ៊ានធ្វើរឿងដ៏មហិមា ដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់។
២.បើឃើញមនុស្សប្រុសម្នាក់លះបង់អ្វីៗទាំងអស់ ដល់អ្នកក្នុងគ្រាលំបាក ហើយបុរសដទៃបើជាដើរចេញ។ នោះហើយជាមនុស្សប្រុសដែលគួរតែយកមករួមដំណើរទៅថ្ងៃមុខជាមួយគ្នា។
៣.បុរសមានវង្សត្រកូលម្នាក់ តែគេបែរជាហ៊ានបោះបង់ភាពស្ដុកស្ដម្ភមកកសាងគ្រួសារនឹងជាមនុស្សតូចទាប។ នោះបញ្ជាក់បានថាប្រុសម្នាក់ដែលអាចមើលថែអ្នកអស់មួយជីវិត ព្រោះគេហ៊ានលះបង់ទ្រព្យសម្បត្តិឲ្យតែបាននៅក្បែរមនុស្សដែលខ្លួនស្រលាញ់។
៤.ជ្រើសយកចុះមនុស្សប្រុសដែលមិនចេះប្រកាន់រឿងរ៉ាវពីអតីតកាល ស្រលាញ់ គោរព និងគ្រួសារអ្នកដូចគ្រួសារគេ បុរសបែបនេះ នឹងមិនធ្វើឲ្យអ្នកទឹកភ្នែកឡើយ។
ត្រូវចាំថាការរស់នៅជាមួយគ្នារហូតដល់ចាស់កោងខ្នងបាន តម្រូវឲ្យមនុស្សពីរនាក់ស្រលាញ់ និងលះបង់ដើម្បីគ្នាទៅវិញទៅមក មិនមែនចាំឲ្យខាងប្រុសលះបង់រហូតទេ៕
ចុចអាន៖រឿងរ៉ូមែនទិក ៦ យ៉ាងដែលស្រីៗចង់ឲ្យមិត្តប្រុសធ្វើដើម្បីខ្លួន