រឿង​រ៉ូមែនទិក ៦ យ៉ាង​ដែល​ស្រី​ៗ​ចង់​ឲ្យ​មិត្ត​ប្រុស​ធ្វើ​ដើម្បីខ្លួន

  • 2017-09-25 09:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​រឿង​ទាំង ៦ នេះ​ងាយស្រួល​ធ្វើ​ទេ តែ​បុរស​ខ្លះ​ឲ្យ​មិន​បាន ព្រោះ​មនុស្ស​ប្រុស​គិត​ថា​មិន​សូវ ជា​ចាំបាច់​ឡើយ។ តែ​ស្រី​ៗ​វិញ​គិត​ថា​ជា​រឿង​រ៉ូមែនទិក​ចង់​ឲ្យ​មិត្ត​ប្រុស​ធ្វើ​ដើម្បី​នាង៖

១.នៅ​ជាមួយ​ក្នុង​ថ្ងៃ​ពិសេស​របស់​នាង៖ មនុស្ស​ស្រី​នា​ថ្ងៃ​ខួប​កំណើត ថ្ងៃ​ទទួល​សញ្ញាប័ត្រ Anniversary នៃ​ការ​ស្រលាញ់​គ្នា នាង​តែង​ចង់​ឲ្យ​មនុស្ស​ពិសេស​នៅ​ក្បែរ ទោះ​ជា​គ្មាន​កាដូ​អ្វី​ច្រើន ឬ​គ្មាន​សោះ​ក៏​បាន។

២.ធ្វើ​រឿង​ភ្ញាក់ផ្អើល​ជូន៖ គ្មាន​មនុស្ស​ស្រី​ណា​ដែល​ថា​មិន​ចូលចិត្ត​ភាព​ភ្ញាក់ផ្អើល​នា​ថ្ងៃ​ពិសេស​ខ្លួន​ឡើយ គ្រាន់តែ​មិន​អាច​ហា​មាត់​ទៅ​សុំ​ឲ្យ​បុរស​ធ្វើ​ដើម្បី​ខ្លួន​ប៉ុណ្ណោះ។

៣.ពាក្យ​សរសើរ៖ នារី​ៗ​ស្ទើតែ​ទាំងអស់ តែង​ចាញ់​ពាក្យ​សរសើរ​របស់​មនុស្ស​ប្រុស​ជានិច្ច។ បើ​មិន​និយាយ​ពាក្យ​ទាំងនេះ​រាល់ថ្ងៃ​ទេ យ៉ាងហោចណាស់​ក៏​ថ្ងៃ​ណា​មួយ​ដែល​នាង​ស្លៀកពាក់​បាន​ស្រស់​ស្អាត ក៏​គួរតែ​ពោល​កោតសរសើរ​សម្រស់​នាង​ដែរ។

៤.ចម្អិន​អាហារ​ឲ្យ​នាង៖ ស្រី​ៗ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង ចំពោះ​ទង្វើ​ដ៏​អស្ចារ្យ​បែប​នេះ ព្រោះ​កម្រ​មាន​បុរស​ណា​អាច​ធ្វើ​ជូន​មនុស្ស​ស្រី​នូវ​ចំណុច​ដ៏​តូច​នេះ​ឡើយ ដោយ​ពួកគេ​គិត​ថា​ជា​រឿង​គ្មាន​បាន​ការ។ តែ​មនុស្ស​ពេញ​ក្រៃលែង។

៥.បង្ហាញ​ស្នេហា​ជា​សាធារណៈ៖ មនុស្ស​ស្រី​នៅ​ពេល​ស្រលាញ់​នរណា​ម្នាក់​ហើយ​តែង​ហ៊ាន​បង្ហាញ​វា​ឲ្យ​អ្នក​ដទៃ​ដឹង​ឮ តែ​បុរស​វិញ​មាន​ការ​អៀនខ្មាស​ច្រើន។ នារី​ពិតជា​សប្បាយចិត្ត បើ​មិត្ត​ប្រុស​ហ៊ាន​ដើរ​កាន់ដៃ​នាង​នៅ​ចំពោះ​មុខ​មិត្តភ័ក្ដិ។

.ស្និទ្ធស្នាល​ជាមួយ​មិត្ត​របស់​នាង៖ នេះ​ជា​រឿង​ដែល​មាន​ន័យ​បំផុត​សម្រាប់​មនុស្ស​ស្រី​ពេល​មាន​ស្នេហា។ ព្រោះ​ទាំង​មិត្តភាព និង​ក្ដី​ស្រលាញ់​គឺ​អាច​ដើរ​ទៅ​រលូន​ទាំងពីរ៕

ចុចអាន៖៨​ចំណុច​​ទាក់ទាញ​បំផុត​របស់​បុរស​​ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​​លង់​ដក​ចិត្ត​មិន​រួច

ប្រភព៖ Likelovequotes ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម
អត្ថបទថ្មី