៨​ចំណុច​​ទាក់ទាញ​បំផុត​របស់​បុរស​​ដែល​​ធ្វើ​ឲ្យ​ស្រី​ៗ​​លង់​ដក​ចិត្ត​មិន​រួច

  • 2017-09-24 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​រាង​គឺ​ជា​ចំណុច​ដ៏​ទាក់ទាញ​មួយ​ ​ប៉ុន្តែ​​គ្រប់​ស្ត្រី​​មិន​​មែន​មើល​តែ​លើ​ចំណុច​នេះ​ទេ​មុន​ពេល​លង់​លើ​បុរស​ណា​ម្នាក់​នោះ​។ ចំណុច​ខាង​ក្រោម​នេះ​សុទ្ធ​តែ​ជា​អ្វី​ដែល​ស្រី​ៗ​ចាប់​អារម្មណ៍​​ក្រៅ​ពី​រូប​រាង៖

​១.​ មាន​គោលដៅ​ច្បាស់​លាស់

គឺ​ជា​មនុស្ស​ដែល​ដឹង​ច្បាស់​ថា​ខ្លួន​ឯង​កំពុង​​ធ្វើ​អ្វី​​និង​​​ស្គាល់​ពី​ទិស​ដៅ​ដែល​ខ្លួន​ឯង​ចង់​ទៅ។

២. ចេះ​ជួស​ជុល​វត្ថុ​ផ្សេង​ៗ

ដូចជា​​ឡាន​ ម៉ូតូ ឬ​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ៗ​ជា​ដើម។ នេះ​ជា​ចំណុច​ Sexy ​បំផុត​របស់​បុរស។

៣. ចេះ​ស្រឡាញ់​គ្រួសារ

មិន​មែន​ស្រឡាញ់​តែ​សង្សារ​មួយ​ទេ​តែ​ក៏​ចំណាយ​ពេល​ជាមួយ​គ្រួសារ​ផង​ដែរ។

៤. ចេះ​ Take Care

ដូច​ជា​បើក​ទ្វារ​ឲ្យ​ ជូន​ទៅ​ផ្ទះ​ ទិញ​អី​ឲ្យ​ញ៉ាំ​ជាដើម។ ចំណុច​ទាំង​នេះ​អាច​សម្លាប់​ចិត្ត​​ស្រី​ៗ​ឲ្យ​ស្រឡាញ់​គ្មាន​ថ្ងៃ​ប្រែ​​ឡើយ។

៥. មាន​ទំនុក​ចិត្ត​

គឺ​ជា​មនុស្ស​ក្លាហាន​ និង​មាន​អាកប្បកិរិយា​ថ្លៃថ្នូរ​គ្រប់​ពេល។

៦. ចេះ​កំប្លែង

​នារី​ៗ​ណា​ក៏​លង់​នឹង​បុរស​ប្រភេទ​នេះ​ដែរ​ព្រោះ​គេ​តែង​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ជា​ប្រចាំ។

៧. ចេះ​ទទួល​កំហុស

កូន​ប្រុស​ដើម​ទ្រូង​៥​ហត្ថ​ ហ៊ាន​ធ្វើ​ហ៊ាន​ខុស។ នេះ​គឺ​ជា​អ្វី​ដែល​​គួរ​ឲ្យ​ស្រឡាញ់​បំផុត។

៨. ចេះ​ Surprise

ជា​ពិសេស​គឺ​ក្នុង​ឱកាស​ពិសេស​ៗ​តែ​ម្ដង។ បុរស​ដែល​ចេះ​ធ្វើ​អ្វី​ Sweet Sweet ឲ្យ​​ស្រី​ៗ​មិន​នឹក​ស្មាន​ដល់បែប​នេះ​​គឺ​គួរ​ឲ្យ​ទាក់ទាញ​មែន​ទែន៕

ចុច​អាន៖ បើ​ឃើញ​មិត្ត​ប្រុស​ធ្វើ​រឿង​៣​នេះ​ អ្នក​មិន​ចាំ​បាច់​ខ្លាច​គាត់​​អស់​ស្រឡាញ់​ទេ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម
អត្ថបទថ្មី