បើឃើញមិត្តប្រុសធ្វើរឿង៣នេះ អ្នកមិនចាំបាច់ខ្លាចគាត់អស់ស្រឡាញ់ទេ
- 2017-09-20 04:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើឃើញមិត្តប្រុសធ្វើរឿង៣នេះ អ្នកមិនចាំបាច់ខ្លាចគាត់អស់ស្រឡាញ់ទេ
ទោះមានសង្សារហើយ ទោះគេចេះថែយើងហើយ ប៉ុន្តែគ្រប់ស្ត្រីនៅតែភ័យខ្លាចគេបោះបង់ថ្ងៃណាមួយ ឬ ខ្លាចគេប្រែប្រួលជាដើម។ ប៉ុន្តែបើមិត្តប្រុសអ្នកធ្វើរឿងទាំង ៣ នេះ អ្នកអាចទុកចិត្តលើគាត់បាន៖
១. មិនខ្លាចនឹងឲ្យអ្នកដឹងពីអ្វីដែលគាត់កំពុងធ្វើ
មនុស្សប្រុសបែបនេះមានតិចណាស់។ ទោះនៅឆ្ងាយពីគ្នាក៏គាត់មិនដែលខ្លាចនឹងបង្ហាញអ្នកពីអ្វីដែលគាត់កំពុងធ្វើទេ។ នេះហើយជាទំនុកចិត្តដែលគាត់មានចំពោះអ្នក។ ដូចនេះអ្នកត្រូវតែទុកចិត្តគាត់ដូចគ្នា។
២. គាត់ក៏ផ្ដោតលើការងារខ្លាំងដែរ
បើគាត់គិតតែពីស្រឡាញ់មិនរវល់ការងារនោះគឺមិនកើតដែរ។ ត្រូវតែផ្ដោតទាំងពីរ។ បើអ្នកឃើញគាត់រវល់ការងារច្រើនមិនសូវបាន Care ពីអ្នក សូមកុំអាលខឹងអីព្រោះតាមពិតនេះជាសញ្ញាល្អវិញទេ។ គាត់គ្រាន់តែចង់ធ្វើឲ្យប្រាកដថាគាត់មានលទ្ធភាពមើលថែមនុស្សដែលខ្លួនស្រឡាញ់ពេលរៀបការហើយ។
៣. មិនដែលធ្វើជ្រុលទេទោះកំពុងខឹងខ្លាំងក៏ដោយ
នេះជាការឲ្យតម្លៃរបស់គាត់ចំពោះអ្នក។ មិនថាខឹងប៉ុណ្ណោះ អន់ចិត្តប៉ុណ្ណា គាត់មិនដែលធ្វើអ្វីឲ្យជ្រុលនោះឡើយ៕
ចុចអាន៖ ពេលមានស្នេហា បុរសក៏ចាប់ផ្ដើមផ្លាស់ប្ដូរខុសពីមុនដែរ