បើដើមទ្រូងអ្នកមានអាការៈចម្លែកៗទាំងនេះកុំបារម្ភ ជារឿងធម្មតាទេ!

  • 2017-09-25 02:58:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ភាគ​ច្រើន​តែង​តែ​ព្រួយ​បារម្ភ​នៅ​ពេល​ដែល​រាង​កាយ​ពួក​គេ ​លេច​ចេញ​នូវ​អាការៈ​មិន​ប្រក្រតី​ណា​មួយ​។ ​ប៉ុន្តែ​អាការៈ​ចម្លែក​មួយ​ចំនួន​បាន​ត្រឹម​តែ​ធ្វើ​ឱ្យ​អ្នក​ភិត​ភ័យ​ប៉ុណ្ណោះ​ វា​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ទេ ​ជាក់​ស្តែង​ដូច​ជា​អាការៈ​ដែល​កើត​មាន​នៅ​លើ​សុដន់​របស់​ស្ត្រី​ទាំង​ ៤ ​ចំនុច​នេះ​អ៊ីចឹង​៖

១. មាន​ការ​ឈឺ​ចាប់​ពេល​រត់​៖ នេះ​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​ពេល​រត់​រាងកាយ​មនុស្ស​ទាំង​មូល​តែង​​មាន​ចលនា ហើយ​ម៉្យាង​មកពី​មិន​បាន​រត់ឲ្យ​ត្រូវ​តាម​ក្បួនខ្នាត។

រូបតំណាង

**២.សុដន់​ធំ​ពី​កំណើត**៖ ស្រ្តី​មួយ​ចំនួន​បែរ​ជា​ភ័យ​ព្រួយ ពេល​ឃើញ​សុដន់​ធំ​ខុស​ពី​អ្នក​ដទៃ​ទាំង​វ័យ និង​រូប​រាង​ប្រហាក់ប្រហែល​គ្នា។ តែ​កុំបារម្ភ​ពេកអី ព្រោះ​នោះ​មក​ពី​អ័រម៉ូន និង​ហ្សែន​ពី​កំណើត​ប៉ុណ្ណោះ។

៣.សុដន់​ទាំង​សង​ខាង​មិន​ស្មើ​គ្នា៖ ជាធម្មតាា សុដន់​ខាង​ឆ្វេង​របស់​មនុស្ស​ស្រី គឺ​តូចជាង​ខាង​ស្ដាំ។

៤.សុដន់​រលាក់​ពេល​រត់៖ ជា​ទូទៅ​បើ​មនុស្ស​ស្រី​រត់​ហាត់ប្រាណ​ដោយ​មិន​បាន​ពាក់​អាវ​ក្នុង​បែបកីឡា នោះ​ដើមទ្រូង​នឹង​ដាច់រលាត់ដោយសារ​ការ​កកិត​នឹងអាវ​ទ្រនាប់៕

ចុចអាន៖ហេតុអីមនុស្សអាយុកាន់តែច្រើនកាន់តែឡើងទម្ងន់?

ចុចអាន៖វិធី ៧ យ៉ាង​ថែរក្សា​សុដន់​ឲ្យ​នៅតែមូលក្លុំ​ស្អាត និង​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់

ប្រភព៖ Womenshealth ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម