ហេតុអីមនុស្សអាយុកាន់តែច្រើនកាន់តែឡើងទម្ងន់?
- 2017-09-13 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអីមនុស្សអាយុកាន់តែច្រើនកាន់តែឡើងទម្ងន់?
ការធាត់ឡើងទម្ងន់បណ្តាលមកពីប្រព័ន្ធរំលាយអាហារក្នុងរាងកាយចាប់ផ្តើមចុះខ្សោយ វាជាហេតុធ្វើឱ្យសារជាតិនៃអាហារទាំងប៉ុន្មានដែលចូលទៅ មិនបានបម្លែងទៅជាថាមពលទាំងស្រុងឡើយ។ ជាក់ស្តែង អ្វីដែលគេតែងសម្គាល់ឃើញនោះគឺមនុស្សភាគច្រើន តែងតែជួបបញ្ហាធាត់ឡើងទម្ងន់នេះនៅពេលពួកគេមានវ័យកាន់តែច្រើន។ ខាងក្រោមនេះគឺជាតារាងអាយុ ដែលបញ្ជាក់ពីដំណាក់កាលខ្លាំងក្លានិងចុះខ្សោយនៃប្រព័ន្ធរំលាយអាហាររបស់អ្នក។
១. អាយុខ្ទង់ ២០ ៖ ប្រព័ន្ធរំលាយអាហាររបស់អ្នកពេញទៅដោយសន្ទុះនៃដំណើរការ ដូច្នេះអ្នកមិនបាច់បារម្ភខ្លាចញ៉ាំច្រើនហើយធាត់នោះទេ។ ប្រូតេអ៊ីននៃអាហារដែលអ្នកបានបរិភោគនឹងបម្លែងទៅជាថាមពលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃស្ទើរតែទាំងស្រុង។
**២. អាយុខ្ទង់ ៣០ ៖** វាចាប់ផ្តើមបង្ហាញឱ្យឃើញពីដំណើរការចុះខ្សោយបន្តិច ហើយជាតិខ្លាញ់ក៏ងាយកក់កុញក្នុងរាងកាយផងដែរ ដូច្នេះគួរបង្កើនការធ្វើលំហាត់ប្រាណដើម្បីឱ្យសាច់ដុំបានបញ្ចេញថាមពលខ្លះ។
៣. អាយុខ្ទង់ ៤០ ៖ ប្រព័ន្ធរំលាយអាហាររបស់អ្នកស្ថិតក្នុងដំណាក់កាលចុះខ្សោយយ៉ាងកំហុក មានន័យថារាងកាយត្រូវការរយៈពេលយូរដើម្បីទទួលស្រូបយកថាមពលពីអាហារ។ វាធ្វើឱ្យកម្លាំងកំហែងរបស់អ្នកចាប់ផ្តើមខ្សោយដូចគ្នា។
៤. អាយុខ្ទង់ ៥០ ៖ ក្នុងវ័យនេះ អ្នកគួរបរិភោគអាហារក្នុងកម្រិតតិចតាមដែលអាចធ្វើបាន ព្រោះប្រព័ន្ធរំលាយអាហារបស់អ្នកកាន់តែពិបាកស្រូបយកប្រូតេអ៊ីនពីអាហារមែនទែនហើយ។ ប៉ុន្តែគួរជំនួសមកវិញដោយស្វែងរកអាហារណាដែលមានជីវជាតិសម្រាប់ចិញ្ចឹមរាងកាយ៕
ចុចអាន៖នារីស្គមៗចង់ឱ្យឡើងសាច់ កុំភ្លេចសាកល្បងវិធីទាំងនេះ