វិធី ៧ យ៉ាង​ថែរក្សា​សុដន់​ឲ្យ​នៅតែមូលក្លុំ​ស្អាត និង​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់

  • 2017-09-12 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ថែរក្សា និង​ការពារ​សុដន់​ឲ្យ​នៅតែ​ស្អាត​ល្អ និង​គ្មាន​ជំងឺ​មហារីក​មក​យាយី ស្រីៗ​គប្បី​ចេះ​វិធី ៧ យ៉ាង​នេះ។ ព្រោះ​អាច​ជួយ​ដល់​ខ្លួន​ឯង​បាន​យ៉ាង​ល្អ៖

១.យកចិត្តទុកដាក់​នឹង​ទំហំ​អាវទ្រនាប់

បើ​មាន​អាវ​ទ្រនាប់​តឹង​ពេក ត្រូវតែ​កុំ​ពាក់​វា ព្រោះ​ធ្វើឲ្យ​សុដន់​ឈឺចាប់​មិន​តែ​ប៉ុណ្ណោះ​វា​ក៏​បណ្ដាល​ឲ្យ​ឈឺ​ក និង​ខ្នង​ដែរ។ ប្រសិនបើ​នៅ​តែ​បង្ខំ​ចិត្ត​ពាក់​អាវ​ក្នុង​តូច​ជាង​សុដន់​យូរ​ៗ​ទៅ អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​មហារីក។

រូបតំណាង

**២.ជៀសវាង​គ្រឿងស្រវឹង**

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា​ស្ត្រី​ដែល​ផឹក​ស្រា​ច្រើន គឺ​មាន​ជំងឺ​មហារីក​សុដន់ ច្រើន​ជាង​ស្ត្រី​ដែល​មិន​ផឹក​ជាតិ​ស្រវឹង​ទាំង​នោះ។ ប្រសិនបើ​ស្រី​នៅ​តែ​ចង់​ឲ្យ​សុដន់​មាន​សុខភាព​ល្អ អ្នក​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿងស្រវឹង។

៣.ហាត់ប្រាណ

ការ​ហាត់ប្រាណ​ជួយ​រក្សា​សុខភាព​រាងកាយ និង​ផ្លូវចិត្ត​របស់​អ្នក ហើយ​វា​ក៏​ជួយ​ដល់​សុខភាព​ដើមទ្រូង​ផង​ដែរ។ ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០ នាទី​ក្នុង​មួយ​សប្ដាហ៍ កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​សុដន់​គ្មាន​សេសសល់​ ១ភាគរយ​ឡើយ។

រូបតំណាង

៤.ផ្ដោត​លើ​ផ្លែឈើ និង​បន្លែ

ការ​ញ៉ាំ​ផ្លែឈើ និង​បន្លែ​ច្រើន​អាច​ជួយ​ការពារ​ជំងឺ​មហារីក​បាន​ច្រើន​ប្រភេទ ហើយ​ជាពិសេស​ការ​ទទួល​ទាន​ផ្កា​ខាត់ណា ផ្លែ​ប៉ោម បន្លែ ជី និង​ខ្ទឹម​ស នឹង​ជួយ​ការពារ​ជំងឺ​មហារីក​សុដន់​បាន​យ៉ាង​ល្អ។

៥.ម៉ាស្សា

ចង់​ថែរក្សា​ដើមទ្រូង​ឲ្យ​នៅ​តែ​មូលក្លុំ និង​មាន​សុខភាព​ល្អ អ្នក​ត្រូវ​តែ​ម៉ាស្សា​ជានិច្ច ដើម្បី​ជួយ​ជំរុញ​លំហូរ​ឈាម។

៦.បំបៅ​ដោះ​កូន

មនុស្ស​ស្រី​ដែល​មាន​កូន​តូច​មិន​គួរ​រំលង​ឡើយ វា​នឹង​ជួយ​រក្សា​ទ្រូង​ឲ្យ​មាន​សុខភាព​ល្អ។ វា​ក៏​ជួយ​រក្សា​កូន​របស់​តូច​ឲ្យ​មាន​សុខភាព​ល្អ និង​ឆ្លាតវៃ​ផងដែរ។

៧.ពិនិត្យ​ខ្លួនឯង

នេះ​គឺជា​កាតព្វកិច្ច​ដែល​ស្ត្រី​គួរ​ធ្វើ ព្រោះ​បើ​គ្មាន​ពេល​ទៅ​រក​ពេល​ឲ្យ​ពិនិត្យ​មើល​រាល់​ខែ។ គ្រាន់តែ​ពេល​ងូតទឹក​សាកល្បង​នៅ​ពី​មុខ​កញ្ចក់ មើល​ថា​រូបរាង​នៃ​សុដន់​នៅ​ធម្មតា ឬ​អត់ ហើយមាន​ពណ៌​​អ្វីប្លែក​លើ​ក្បាល​ដោះ​ដែរ​ ឬ​ទេ។ សូម​ព្យាយាម​ប្រើ​ដៃ ទើប​ស្ទាប​ដឹង​ថា​តើ​មាន​បញ្ហា​អ្វី ឬ​មាន​ដុំ​ពក​ណា​មួយ​នៅ​ក្នុង​សុដន់ ឬ​គ្មាន។ បើ​មាន​សូម​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៕

ចុចអាន៖ញ៉ាំ​សណ្ដែកកួរ​រាល់ថ្ងៃផ្ដល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព ដូច​ញ៉ាំ​ឱសថ​បុរាណ

ប្រភព៖ Kapook ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម