ពេល​មាន​ស្នេហា​ បុរស​ក៏​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ខុស​ពី​មុន​​ដែរ

  • 2017-09-12 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​បុរស​ម្នាក់​ចាប់​ផ្ដើម​មាន​ស្នេហា​ គេ​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ជា​ច្រើន​។ គេ​ខ្លួន​ឯង​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​​ទេ ប៉ុន្តែ​សម្រាប់​អ្នក​​ដែល​ជា​សង្សារ​របស់​គេ​​គឺ​គ្មាន​អ្វី​ពិបាក​​សម្គាល់​ឡើយ៖

១. ​តែង​គាំទ្រ​អ្នក​មិន​ថា​រឿង​ឆ្កួត​ៗ​ប៉ុណ្ណា​នោះ​ទេ

​​​នោះ​ក៏​ព្រោះ​តែ​ការ​ស្រឡាញ់​ដែល​បណ្ដាលឲ្យ​គេ​ធ្វើ​បែប​នេះ។

២. សុំ​យោបល់​​អ្នក​មុន​សម្រេច​ចិត្ត

ពី​មុន​គេ​ប្រហែល​ជា​មនុស្ស​ដែល​ឯក​រាជ្យ​សម្រេច​ចិត្ត​ខ្លួន​ឯង​ភ្លាម​ៗ​ តែ​ពេល​នេះ​ត្រូវ​តែ​សួរ​សង្សារ​សិន​ខ្លាច​អ្នក​មិន​សប្បាយ​ចិត្ត​។

៣. គេ​ចេះ​បារម្ភ​ពី​សុខភាព​អ្នក​

ពី​មុន​គេ​មិន​ដែល​ខ្វល់​រឿង​របស់​ញ៉ាំ​ទេ​ តែ​ពេល​នេះ​គេ​ចេះ​ប្រាប់​អ្នក​ហើយ​ថា​ញ៉ាំ​នេះ​ល្អ​ ឬ​ញ៉ាំ​នោះ​​មិន​ល្អ។

៤. គ្មាន​អ្វី​រំភើប​ជាង​បាន​ជួប​អ្នក​ទេ

បាន​ជួប​សង្សារ​ម្ដង​ៗ​គឺ​រំភើប​ជាង​ជួប​តារា​បាល់​ទាន់​ក្នុង​ដួងចិត្ត​គេ​ទៅ​ទៀត។

៥. លះបង់

មិន​មែន​សំដៅ​លើ​លះបង់​ជីវិត​ទេ​ណា៎!​ ការ​លះបង់​នេះ​បាន​ន័យ​ថា​គេ​នឹង​ឲ្យ​អ្នក​មាន​សិទ្ធ​រើស​រឿង​ដែល​ត្រូវ​មើល​នៅ​រោង​កុន ឬ​ហាង​ដែល​ចង់​ចូល​ញ៉ាំ​ជា​ដើម។ គេ​មិន​ប្រកែក​ឡើយ។

៦. ធ្វើ​ឲ្យ​អ្នក​ញញឹម

ទោះ​មនុស្ស​មិន​និយាយ​ច្រើន​ពី​មុន​ក៏​ផ្លាស់​ប្ដូរ​ដែរ។ គេ​នឹង​ព្យាយាម​ធ្វើ​ឲ្យ​អ្នក​ញញឹម​ឲ្យ​បាន​ច្រើន។

ទាំង​នេះ​ហើយ​ជា​សកម្មភាព​ប្លែក​ៗ​​របស់​បុរស​ដែល​ខុស​ពី​ពេល​គេ​នៅ​ Single។ បើ​ឃើញ​សង្សារ​ធ្វើ​បែប​នេះ​ ស្រី​ៗ​ត្រូវ​ដឹង​ណា៎ គេ​ពិត​ជា​ស្រឡាញ់​អ្នក​ណាស់៕

ចុច​អាន៖ ស្ងប់​ស្ងាត់​តែ​រឹង​មាំ​ ហេតុ​អ្វី​បុរស​បែប​នេះ​គួរ​ឲ្យ​ស្រឡាញ់?

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម