ស្រី​ៗ​បើ​មាន​ស្នេហា​ជីវិត​ជួប​តែ​រឿង ៥ យ៉ាង​នេះ មិន​គួរ​មាន​វិញ​ល្អ​ជាង

  • 2017-09-14 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្មាន​មនុស្ស​ស្រី​ណា​បដិសេធ​មិន​ចង់​មាន​ស្នេហា​ឡើយ តែ​ត្រូវ​ចាំ​ថា​បើ​ពេល​មាន​ជីវិត​អ្នក​ជួប​រឿង​បែប​នេះ មិន​បាច់​ល្អ​ជាង។ រឿង​ទាំង​នោះ​មាន ៥ យ៉ាង​ដូច​ខាងក្រោម​នេះ៖

១.ឈឺចាប់

បើ​ស្រលាញ់​គ្នា​ធ្វើឲ្យ​ភាគី​ណា​មាន​ការ​ឈឺចាប់​ទាំង​កាយ-ចិត្ត និង​មាន​សភាព​យ៉ាប់យ៉ឺន បែប​នេះ​មិន​គួរ​ទទួល​យក​ស្នេហា​ឡើយ។ រស់នៅ​ជីវិត​ជា​របស់​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ខ្វល់​ពី​រឿង​គូ​គាប់​ឡើយ ព្រោះ​វា​មិន​សុខ​ដូច​នៅ​តែ​ឯង។

រូបតំណាង

**២.មាន​រឿង​ឈ្លោះ​ប្រកែក​គ្នា**

មិន​ថា​ជា​មួយ​អ្នក​ផ្ទះ ឬ​មិត្តភ័ក្ដិ អ្នក​តែង​ជួប​ភាព​រកាំរកូស​ជាមួយ​រហូត បន្ទាប់ពី​មាន​ស្នេហា។ ជីវិត​គូ​បែប​នេះ ក៏​មិន​គួរ​មាន​ល្អ​ជាង ព្រោះ​វា​មិន​បាន​ផ្ដល់​ក្ដី​សុខ​ដល់​អ្នក​សោះ​ឡើយ មាន​តែ​ភាព​គ្រាំគ្រា​ទៅ​វិញ​ទេ។

៣.ដាច់​ទំនាក់ទំនង​ជាមួយ​មនុស្ស​សំខាន់​ៗ

ស្នេហា​បែប​នេះ មិន​គួរ​មាន​វិញ​ល្អ​ជាង ព្រោះ​បើ​បុរស​នោះ​ល្អ គេ​នឹង​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​ឲ្យ​អ្នក​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​សាច់ញាតិ​បងប្អូន។ គេ​ក៏​មិន​ធ្វើ​ជា​បន្ទុក​ឲ្យ​អ្នក​ជ្រើសរើស​រវាង គ្រួសារ​អ្នក​ ជាមួយ​គេ​ដែរ។

៤.មិន​បាន​ធ្វើ​ការងារ​អ្វី

បើ​មាន​ស្នេហា​ហើយ បាត់បង់​ការងារ ឬ​មុខ​របរ​រកស៊ី សួរ​ថា​ចង់​បាន​មក​ធ្វើ​អី? បែប​នេះ​ខ្លួន​ឯង សង្សារ និង​គ្រួសារ​អ្នក​នឹង​គ្មាន​សុភមង្គល​ឡើយ ព្រោះ​ក្លាយ​ជា​មនុស្ស​ស្រី​គ្មាន​តម្លៃ​ដើរ​ចាប់​តែ​ស្នេហា។

៥.មាន​រឿង​ជាមួយ​ស្រី​ផ្សេង

អ្នក​ខ្លះ​ព្រោះតែ​សង្សារ​ជា​បុរស​សង្ហា ខិលខូច​ច្រើន​ច្រើន ហើយ​មួយ​ថ្ងៃ​ៗ​ដើរ​ទៅ​មាន​រឿង​ជាមួយ​មនុស្ស​ស្រី​ដទៃ ព្រោះ​ដណ្ដើម​បុរស​គ្នា។ សង្សារ​បែប​នេះ​មិន​មាន​ល្អ​ជាង ព្រោះ​ក្នុង​ចិត្ត​អ្នក​គ្មាន​ក្ដីសុខ​ឡើយ ហើយ​មួយ​ថ្ងៃ​ៗ​ដេក​ដើរ​ឈរ​អង្គុយ រក​វិធី​ការពារ​មិត្ត​ប្រុស ខ្លាច​គេ​ដណ្ដើម៕

រូបតំណាង

ចុចអាន៖៥មូលហេតុ​​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចង់​បែក​គ្នា បើ​ទោះ​បី​​ចិត្ត​នៅ​ស្រលាញ់​យ៉ាង​ណា​

អត្ថបទ៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម