៥មូលហេតុ​​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ចង់​បែក​គ្នា បើ​ទោះ​បី​​ចិត្ត​នៅ​ស្រលាញ់​យ៉ាង​ណា​

  • 2017-09-13 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មនោសញ្ចេតនា​របស់​នាង​នឹង​សង្សារ​នៅ​ជ្រាលជ្រៅ​យ៉ាង​ណា​ក៏​ដោយ តែ​ហេតុផល​ខាង​ក្រោម​នេះ​នឹង​ធ្វើ​ឲ្យ​នាង​អស់​ចិត្ត​ស្រលាញ់ ចង់​បែក​គ្នា​មួយ​រំពេច។

១. គ្មាន​ចំណូល​ចិត្ត​រួម

មនុស្ស​ស្រី​ណា​ក៏​ចង់​ដើរ​កាន់​ដៃ​សង្សារ​ពេល​ល្ងាច​មេឃ​ត្រជាក់ មើល​ផ្លូវ មើល​មនុស្ស តែ​បើ​សង្សារ​នាង​ប្រាប់​ថា​រឿង​ទាំង​អស់​នោះ​គ្មាន​បាន​ការ​ខាត​តែ​ពេល​នោះ គឺ​ពិត​ជា​ពិបាក​ឲ្យ​នាង​ទទួល​យក​ណាស់។

២. គ្មាន​ការ​អត់​ធ្មត់​ស្ដាប់​នាង​និយាយ

នៅ​ពេល​ដែល​មនុស្ស​ស្រី​រអ៊ូ​ដាក់​អ្នក ក៏​ព្រោះ​តែ​នាង​ចង់​ឲ្យ​អ្នក​ល្អ​តែ​ប៉ុណ្ណោះ មិន​មែន​នៅ​សុខ​ៗ​នាង​ចង់​ឲ្យ​អ្នក​ឈឺក្បាល​នោះ​ឡើយ តែ​បើ​សូម្បី​តែ​ប៉ុណ្ណឹង អ្នក​ទ្រាំ​ស្ដាប់​ក៏​មិន​បាន នាង​នឹង​ពិចារណា​ពី​មនោសញ្ចេតនា​នេះ​ឡើង​វិញ។

៣. បង្ខំ​ចិត្ត​បង្ហាញ​មនោសញ្ចេតនា​ដាក់​នាង

កុំ​គិត​ថា​នាង​មិន​ដឹង​ឲ្យ​សោះ​ថា សកម្មភាព​ដែល​អ្នក​​ធ្វើ​ចំពោះ​នាង​​គឺ​ចេញ​ពី​ចិត្ត​ឬ​បង្ខំ​ចិត្ត។ ញាណ​ទី​៦​របស់​មនុស្ស​ស្រី​គឺ​ខ្លាំង​ជាង​អ្នក​គិត​ឆ្ងាយ​ណាស់។

៤. អាត្មា​និយម

អ្នក​ណា​ក៏​មាន​ចិត្ត​អាត្មានិយម​ដែរ ទោះ​តិច​ឬ​ច្រើន​ក្ដី តែ​បើ​មនុស្ស​ស្រី​មិន​អាច​ធ្វើ​អ្វី​តាម​ចិត្ត​ខ្លួន ខណៈ​សង្សារ​នាង​អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់​នោះ ទំនាក់ទំនង​នេះ​នឹង​នៅ​មិន​គង់​ឡើយ។

៥. និយាយ​កុហក​ច្រើន​ពេក

អ្នក​គិត​ថា​និយាយ​កុហក១​ដង ២​ដង​គ្មាន​បញ្ហា តែ​បើ​១​ដង​២ដង យូរ​ៗ​ទៅ​នឹង​មាន​បញ្ហា។ ទម្លាប់​និយាយ​កុហក​នេះ​នឹង​ចាប់​ផ្ដើម​ពី​ចំណុច​តូច​តាច ហើយ​នឹង​​​មាន​ថ្ងៃ​មួយ​ដែល​សង្សារ​អ្នក​បក​ក្រោយ​លែង​បាន ហើយ​និយាយ​តែ​កុហក លែង​និយាយ​ការ​ពិត៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម