ស្ងប់​ស្ងាត់​តែ​រឹង​មាំ​ ហេតុ​អ្វី​បុរស​បែប​នេះ​គួរ​ឲ្យ​ស្រឡាញ់?

  • 2017-09-10 08:17:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាច​ថា​នេះ​ជា​មុន​ស្នេហ៍​មួយ​ក៏​ថា​បាន។ ​បុរស​ដែល​ស្ងៀមស្ងាត់​តែ​ក្លាហាន​គឺ​ជា​ប្រភេទ​បុរស​ដែល​គួរ​ឲ្យ​ទាក់ទាញ​បំផុត។ អ្នក​ប្រហែល​គិត​ថា​គេ​គួរ​ឲ្យ​ធុញ​ តែ​កុំ​អាល​សិន​​ព្រោះ​ពេល​អ្នក​បំបែក​របាំង​ចិត្ត​គេ​បាន​ អ្នក​នឹង​ជួប​ប្រទះ​រឿង​ភ្ញាក់ផ្អើល​ជា​ច្រើន៖

១. មាន​អាថ៌កំបាំង​​​ដែល​អ្នក​មិន​ធ្លាប់​ដឹង

ដោយ​សារ​គេ​មិន​ចូលចិត្ត​និយាយ​ច្រើន​ មនុស្ស​ជុំ​វិញ​ក៏​មិន​សូវ​ស្គាល់​​ពី​គេ​ដែរ។ ពេល​អ្នក​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ អ្នក​អាច​នឹង​ដឹង​រឿង​អស្ចារ្យ​ប្លែក​ៗ​ជា​ច្រើន​ដែល​គេ​មិន​​ធ្លាប់​ចែក​រំលែក​ជាមួយ​នរណា​ឡើយ។

២. រូបរាង​ដ៏​ទាក់ទាញ

គេ​ជា​ប្រភេទ​ដែល​មាន​រូបរាង​រឹង​មាំ​និង​ស្វាហាប់​សក្ដិសម​ជា​បុរស​ពិត។ បុរស​ប្រភេទ​នេះ​គឺ​​ទាក់ទាញ​បំផុត​សម្រាប់​ស្រី​ៗ។

៣. ចេះ​​ការពារ

នេះ​ជា​អារម្មណ៍​ដែល​ស្រី​ៗ​គ្រប់​រូប​ប្រាថ្នា​ចង់​បាន​​គ្រប់​គ្នា​ហើយ​​វា​មាន​នៅ​ក្នុង​​​បុរស​​ប្រភេទ​​នេះ​ឯង។ បុរស​ដែល​ស្ងៀមស្ងាត់​បែប​នេះ​គេ​នឹង​ការពារ​មនុស្ស​ដែល​គេ​ស្រឡាញ់​មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ទេ។

៤. ប្លែក​ពី​គេ

គេ​មិន​ចូលចិត្ត​ធ្វើ​អ្វី​ៗ​ដូច​ប្រុស​ៗ​ធម្មតា​នោះ​ទេ។ ប្រហែល​ជំនួស​ឲ្យ​ការ​និយាយ​ពី​កីឡា​ឬ មើល​បាល់​ទាត់​ដូច​បុរស​ទូទៅ​ គេ​បែរ​​ជា​មក​អង្គុយ​សម្លឹង​មើល​អ្នក​ជំនួស​វិញ​ក៏​មិន​ដឹង​។ នេះ​ហើយ​ជា​ចំណុច​ប្លែក​ តែ​ក៏​​ជា​មន្ត​ស្នេហ៍​​ម្យ៉ាង​​​ដែរ៕

ចុច​អាន៖ ចង់​ឲ្យ​ដៃគូ​ក្លាយ​ជា​មនុស្ស​ប្រុស​រឹង​មាំ​ម្នាក់ គួរ​តែ​សាកវិធី​សាស្ត្រ​នេះ

ប្រភព៖ Lovepanky ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម