ចង់​ឲ្យ​ដៃគូ​ក្លាយ​ជា​មនុស្ស​ប្រុស​រឹង​មាំ​ម្នាក់ គួរ​តែ​សាកវិធី​សាស្ត្រ​នេះ

  • 2017-09-09 08:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា គ្មាន​អ្នកណា​ចង់​ឃើញ​ដៃគូ​ខ្លួន​ឯង​បរាជ័យ​ ឬ​ក៏​​ដើរ​ផ្លូវ​មិន​ល្អ​នោះ​ទេ​ គ្រប់​គ្នា​តែង​ចង់​ឃើញ​គាត់​ជោគជ័យ​ ដូច្នេះ​អ្នក​គួរ​តែ​មាន​វិធីសាស្ត្រ​ទាំង​នេះ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​គាត់​ឲ្យ​ក្លាយ​ជា​មនុស្ស​ប្រុស​រឹង​មាំ​ម្នាក់ ៖​

​** ១.ផ្ដល់កម្លាំង​ឲ្យ​​ចិត្ត​គាត់​**

.ផ្ដល់កម្លាំង​ឲ្យ​​ចិត្ត​ និង ការ​លើក​ទឹកចិត្ត​ពី​មនុស្ស​ដែល​ខ្លួន​ឯង​ស្រឡាញ់​គឺ​មាន​ឥទ្ធិពល​ណាស់​ ព្រោះ​ពេល​ដែល​គាត់​បាក់​ទឹក​ចិត្ត​បំផុត​ អ្នក​ជា​មនុស្ស​ដែល​គាត់​ចង់​ក្បែរ​បំផុត ដូច្នេះ​អ្នក​មិន​ត្រូវ​ទុក​ឲ្យ​គាត់​ពិបាក​ចិត្ត​តែ​ម្នាក់​តែ​ឡើយ។

រូបតំណាង

**២. ហ្វឹក​ហាត់​គាត់​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​សមត្ថភាព​**

អ្នក​ត្រូវ​ជួយ​បង្ហាញ​ជួយ​ប្រាប់​គាត់​ តែ​មិន​មែន​ជួយ​គាត់​ទាំង​អស់​នោះ​ទេ​ អ្នក​ត្រូវ​ប្រាប់​គាត់​ឲ្យ​ហ្វឹក​ហាត់​ខ្លួន​ឯង​ ឲ្យ​គាត់​ប្រលូក​នឹង​រឿង​ដែល​គាត់​ត្រូវ​ជួប​នៅ​ថ្ងៃ​ក្រោយ​ ហើយ​ត្រូវ​ជួយ​បង្កើន​សមត្ថភាព​គាត់​ឲ្យ​ល្អ​ជាង​មុន។​ ជួយ​ជម្រុញ​គាត់​ឲ្យ​មាន​ភាព​ក្លាហាន និង មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ជាង​មុន។

៣. ជួយ​ជំរុញ​គាត់​ឲ្យ​អនុវត្ត​ផែនការ​របស់​គាត់​

ពេល​ខ្លះ​គាត់​មាន​ផែនការ​ហើយ​តែ​ពិបាក​នឹង​ធ្វើ​វា​ ដូច្នេះ​អ្នក​ត្រូវ​តែ​ជួយ​ជំរុញ​គាត់​ ប្រាប់​គាត់​ ហើយ​រួម​គ្នា​​អនុវត្ត​វា​ជាមួយ​គាត់​ពេល​ដែល​គាត់​ត្រូវ​ការ​អ្នក​។ ពេល​ខ្លះ​មាន​អ្នក​កំដរ គឺ​គាត់​ពិត​ជា​មាន​ភាព​អត់ធ្មត់ និង ភាព​រីករាយ​ក្នុង​ការ​បន្ត​ក្ដី​ស្រមៃ​គាត់​ខ្លាំង​ណាស់

៤. ជួយ​គាត់​ឲ្យ​ចៀសវាង​ពី​សកម្ម​ភាព​ណា​​ដែល​មិន​ល្អ​

ជា​គូស្នេហ៍​ មិនមែន​ឪពុក​ម្ដាយ​ទេ​ ប៉ុន្តែ​អ្នក​ត្រូវ​ហ៊ាន​និយាយ​ ហ៊ាន​ប្រាប់​ គាត់​ពី​អ្វី​ដែល​គាត់​កំពុង​ធ្វើ​ ថា​តើ​វា​ល្អ​ឬ​អាក្រក់​​ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​គោល​ដៅ​របស់​គាត់​ឬ​អត់​? ព្រោះ​អ្នក​តែងតែ​ចង់​ឃើញ​គាត់​ជោគជ័យ​។

៥. កុំ​ព្យាយាម​ចង់​គ្រប់គ្រង​គាត់​

អ្នក​មិន​ត្រូវ​គ្រប់គ្រង​គាត់​ ឬ​ ឲ្យ​ គាត់​ធ្វើ​តាម​អ្នក​នោះ​ទេ​ ព្រោះ​មនុស្ស​ប្រុស​មិន​ចូល​ចិត្ត​អ្នក​ណា​គ្រប់គ្រង​ ឬ​បញ្ជា​នោះ​ទេ​។ ​អ្នក​ត្រូវ​គោរព​តាម​ការសម្រេច​ចិត្ត​គាត់​ ហើយ​មិន​ត្រូវ​ដាក់​សម្ពាធ​ឲ្យ​គាត់​ឡើយ​ អ្នក​គ្រាន់​តែ​ធ្វើ​ជា​ទី​ប្រឹក្សា​គាត់​ទៅ​បាន​ហើយ។

៦. កុំ​ជ្រៀត​ជ្រែក​លើ​ការ​ងារ​​ផ្ទាល់​ខ្លួន​របស់​គាត់​

ពេល​ខ្លះ​គាត់​ក៏​មិន​ចង់​ឲ្យ​អ្នក​ជ្រៀតជ្រែក​លើ​ការងារ​របស់​គាត់​ដែរ​ ក៏​ព្រោះ​​តែ​គាត់​មិន​ចង់​ឲ្យ​អ្នក​ស្មុគស្មាញ​ជាមួយ​គាត់​ ឬ​ក៏​ពេល​ខ្លះ​ទៀត​ដោយសារ​តែ​អ្នក​មិន​ទាន់​យល់​ពី​ដំណើរ​ការ​ច្បាស់លាស់​ វា​អាច​រឹត​តែ​ធ្វើ​ឲ្យ​គាត់​ពិបាក​ថែមទៀត។ ដូច្នេះ​បើ​មិន​ចាំ​បាច់​ទេ​ អ្នក​កុំ​លូកលាន់​អី​។

៧. ជួយ​គាត់​ដោយ​ប្រយោល

ពេល​ខ្លះ​គាត់​មិន​ចង់​បាន​ការ​ជួយ​ពី​អ្នក​នោះ​ទេ​​ព្រោះ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​គាត់​អន់​ មិន​បាន​ការ​ គ្រាន់​តែ​រឿង​ប៉ុណ្ណឹង​ក៏​ធ្វើ​ខ្លួន​ឯង​មិន​កើត​ ដូច្នេះ​ បើ​អ្នក​ដឹង​ពី​ស្ថានភាព​គាត់​ហើយ​ អ្នក​គួរ​តែ​ជួយ​គាត់​កុំ​ឲ្យ​គាត់​ដឹង​ ដើម្បី​កុំ​ឲ្យ​គាត់​មាន​សម្ពាធ។

ជា​មនុស្ស​ស្រី​ល្អ​ម្នាក់​ត្រូវ​ចេះ​ជួយ​ជ្រោមជ្រែង​មនុស្ស​ប្រុស​ដែល​ខ្លួន​ស្រឡាញ់​ មិន​មែន​ចាំ​តែ​រិះ​គន់ ចាំ​តែ​ស្ដី​ឲ្យ​ឡើយ។

ចុចអាន៖ជីវិត​​នឹង​ស្រុត​ចុះ​ងើប​លែង​រួច​ បើ​អ្នក​​នៅតែស្ពាយ​រឿង​ទាំង​នេះ​តាម​ខ្លួនរហូត

ប្រភព៖ Psychologytoday ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម