តិចនិក​​ជួយ​ឱ្យ​ស្បែក​នៅ​តែ​ក្មេងសម្រាប់​នារី​ធ្វើ​ការ​ការិយាល័យ

  • 2017-09-08 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បច្ចុប្បន្ន​នារី​ធ្វើ​ការ​ក្នុង​ការិយាល័យ​ភាគ​ច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ស្បែក​ ដូច​ជា កើត​មុន ស្បែក​ស្ងួត ​ឬ​ចាស់​ជាង​វ័យ ដោយ​ការ​ធ្វើ​ការ​ជាមួយ​ម៉ាស៊ីន​ត្រជាក់ អង្គុយ​មុខ​កុំព្យូទ័រ​យូរ​ពេក ឬ​អារម្មណ៍​តានតឹង​ជាមួយ​ការងារ​ពេក​ជា​ដើម​។ អ៊ីចឹង​ Kanha សូម​បង្ហាញ​វិធី​​ថែ​រក្សា​សម្រស់​ងាយៗ​សម្រាប់​នារី​ៗ​ដែល​រវល់​នឹង​ការងារ ហើយ​ឆាប់​បាន​លទ្ធផល​។

១- ម៉ាស្សា​មុខ​មុន​ចូល​គេង​៖

ប្រើ​ម្រាម​ដៃ​ម៉ាស្សា​ថ្នមៗ​លើ​ផ្ទៃ​មុខ​យ៉ាង​ហោច​ណាស់​១៥​នាទី​មុន​ចូល​គេង​រាល់​យប់ ដើម្បី​ទទួល​បាន​ស្បែក​មុខ​ទន់ រលោង​នៅ​ព្រឹក​ស្អែក។ ចាប់ផ្ដើម​ពី​ថ្ងាស​ ម៉ាស្សា​ដេញ​ចុះ​មក​ដល់​ថ្ពាល់​និង​ចង្កា​។ ចំណែក​តំបន់​ភ្នែក អ្នក​អាច​យក​ម្រាម​ដៃ​៣​ដាក់​សង្កត់​ថ្នមៗ​ពី​លើ​ភ្នែក​ទាំង​សង​ខាង​ ហើយ​អូស​មក​រក​ត្រចៀក​។ ធ្វើ​បែប​នេះ​ជា​ប្រចាំ អ្នក​នឹង​បាន​ស្បែក​ទន់​រលោង និង​ជួយ​ឱ្យ​ចរាចរណ៍​ឈាម​ដើរ​បាន​ស្រួល​។

២- យក​ចិត្ត​ទុក​ដាក់​លើ​ចម្ងាយ​នៃ​ការ​អង្គុយ​មុខ​កុំព្យូទ័រ៖

តាម​ការ​សិក្សា​ថ្មី​ៗ​នេះ ចម្ងាយ​ដែល​ល្អ​បំផុត​រវាង​កុំព្យូទ័រ​និង​ភ្នែក​របស់​អ្នក គឺ​ពី ៥០​ទៅ​៧០​ស.ម។ ដូច្នេះ​អ្នក​គួរ​ចៀសវាង​ការ​ដាក់​អេក្រង់​កុំព្យូទ័រ​កៀក​នឹង​មុខ​ពេក​។ ក្រៅ​ពី​នេះ ពន្លឺ​ដែល​ជះ​ចេញ​មក ក៏​ជា​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ផង​ដែរ ដើម្បី​គេច​ផុត​ពី​បញ្ហា​ភ្នែក​ដែល​បណ្ដាល​មក​ពី​ចំណុច​នេះ។

៣- លាង​​មុខ​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ក្រោយ​ប្រើ​កុំព្យូទ័រ​រួច៖

​អ្នក​មាន​ដឹង​ទេ​ថា ការ​ធ្វើ​ការ​ជាមួយ​កុំព្យូទ័រ​យូរ​ពេក​នឹង​ធ្វើ​ឱ្យ​ស្បែក​ទទួល​រង​ជាតិ​វិទ្យុសកម្ម​ និង​ជាតិ​ពុល​ដ៏​ច្រើន​? នេះ​មិន​បាន​រាប់​បញ្ចូល​ ម៉ាស៊ីន​ត្រជាក់​ដែល​ធ្វើ​ឱ្យ​ស្បែក​ទៅ​ជា​ស្ងួត និង​ចាស់​ជាង​វ័យ​ផង​។ ដូច្នេះ ក្រោយ​ពេល​ប្រើ​កុំព្យូទ័រ​រួច គួរ​លាង​សម្អាត​ផ្ទៃ​មុខ​ដោយ​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ ដើម្បី​បន្ថែម​សំណើម និង​បណ្ដេញ​ជាតិ​ពុល​ក្នុង​ស្បែក​មុខ​។ វា​នឹង​ធ្វើ​ឱ្យ​រន្ធ​ញើស​អាច​ដក​​ដង្ហើម​បាន​ស្រួល ហើយ​ចៀស​វាង​ការ​កើត​មុន​បាន​ទៀត​​​។

៤- ប្រើ​ទឹក​រ៉ែ​សម្រាប់​បាញ់​មុខ​៖

ដូច​ដឹង​ស្រាប់​ហើយ ការ​ងារ​ក្នុង​ការិយាល័យ​នឹង​ធ្វើ​ឱ្យ​ស្បែក​ស្ងួត​ ហើយ​ការ​ផាត់​មុខ​ក៏​មិន​ងាយ​ជ្រាប​ចូល​ស្បែក​បាន​ល្អ​ដែរ​។ ដូច្នេះ​គួរ​ប្រើ​ទឹក​រ៉ែ​សម្រាប់​បាញ់​មុខ ដើម្បី​បន្ថែម​សំណើម ​ប៉ុន្តែ​ត្រូវ​កាន់​បាញ់​ក្នុង​រយៈ​ចម្ងាយ​១០​ស.ម​ទើប​ល្អ​។

ទម្លាប់​យប់​ឡើង​ធ្វើ​រឿង​អស់​ទាំង​នេះ ធានា​ថា​ស្អែក​ព្រឹកស្អាតបាន​​ពេញ​មួយ​តួ​ខ្លួន

៥- ញ៉ាំ​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់​៖

ការ​ញ៉ាំ​ទឹក​ឱ្យ​បាន​ច្រើន​គឺ​ជា​វិធី​ដ៏​ល្អ​បំផុត​សម្រាប់​នារី​។ ដោយ​សារ​ទឹក​គឺ​ជា​ផ្នែក​សំខាន់​សម្រាប់​ការ​លូតលាស់​នៃ​រាងកាយ​ និង​បណ្ដេញ​ជាតិ​ពុល​ គួរ​ញ៉ាំ​ទឹក​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ២លីត្រ​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ឱ្យ​ស្បែក​នៅ​ស្រស់​ថ្លា និង​មិន​ឆាប់​ចាស់​៕

អាថ៌កំបាំង​ធ្វើឲ្យ​សម្រស់​មិន​ចេះ​ចាស់ ស្រី​ៗ​មិន​គួរ​រំលង

ប្រភព៖ Eva ប្រែ​សម្រួល៖ សរ សុគន្ធី