អាថ៌កំបាំងធ្វើឲ្យសម្រស់មិនចេះចាស់ ស្រីៗមិនគួររំលង
- 2017-08-30 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាថ៌កំបាំងធ្វើឲ្យសម្រស់មិនចេះចាស់ ស្រីៗមិនគួររំលង
សម្រស់ជារបស់ដែលមនុស្សស្រីគ្រប់រូបចង់បានបំផុត តែពេលមានអាយុច្រើនសម្រស់ក៏ត្រូវតែថមថយដែរ។ ដូច្នេះ កញ្ញា សូមបង្ហាញអាថ៌កំបាំងដែលធ្វើឲ្យសម្រស់មិនចេះចាស់បាន ដោយគ្រាន់តែ៖
១.ថែរក្សាសុខភាពឲ្យល្អ៖ មនុស្សស្រី គប្បីថែរក្សាសុខភាពឲ្យបានល្អជាមុនសិន ព្រោះកាលណារាងកាយគ្មានជំងឺឈឺថ្កាត់ ខ្លួនប្រាណ និងទឹកមុខនឹងស្រស់ស្រាយរហូត។
**២.ថែទាំស្បែក**៖ ទាំងស្បែកមុខ និងស្បែកដងខ្លួនគួរតែថែរក្សា ការពារឲ្យបានស្អាតជានិច្ច។ ម្យ៉ាងទៀតគួរតែឧស្សាហ៍ម៉ាស្សាស្បែកតាមបែបធម្មជាតិ ឲ្យបានញឹកញាប់ជាងការប្រើផលិតផលផ្សេងៗ ទើបស្បែកស្អាតបានយូរ។ អ្វីដែលគួរចាំមិនភ្លេច គឺការលាងសម្អាតមុខ និងខ្លួន ត្រូវធ្វើរាល់ថ្ងៃ។
៣.លាបឡេការពារស្បែក៖ នេះជាវិធីផ្ដល់សំណើមដល់ស្បែក និងជួយបំប៉នឲ្យស្បែកមានសុខភាពល្អ។
៤.ខាត់ស្បែក៖ ការខាត់ស្បែកដើម្បីជម្រុះកោសិកាចាស់ ហើយឲ្យកោសិកាថ្មីដុះមកគឺជារឿងត្រឹមត្រូវ។ ការកម្ចាត់កោសិកាធ្វើមួយអាទិត្យម្ដង វាពិតជាអាចជួយឲ្យស្បែកមើលទៅមានសុខភាពល្អ។ ចំណែកមុខវិញគួរយកកន្សែងពោះគោតូចមួយទៅត្រាំទឹកក្ដៅ រួចយកមកជូតមុខថ្នមៗ។
៥.កាត់បន្ថយការតុបតែងមុខ៖ ផាត់មុខ តែពេលចូលរួមក្នុងកម្មវិធីធំៗទៅបានហើយ។ ពេលស្បែកមុខចាកចេញពីម្សៅ នោះស្បែកមុខបានស្រូបយកខ្យល់បរិសុទ្ធចូលបំប៉នដើម្បីទំនុកបម្រុង។
៦.ឈប់ប៉ះមុខខ្លួនឯង៖ មនុស្សស្រីពេលមានមុន ឬគ្មានក៏នៅតែងមានទម្លាប់មួយ គឺចូលចិត្តអង្អែលមុខខ្លាំងណាស់។ ការធ្វើបែបនេះវាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គុណភាពនៃស្បែក ព្រោះការកកិត និងបាក់តេរីផ្សេងៗនៅជាប់ដៃ ចូលទៅបំផ្លាញមុខ។
៧.ថែរក្សាស្បែកពីខាងក្នុង៖ គេងយ៉ាងហោចណាស់ ៨ ម៉ោងក្នុងមួយយប់ហើយផឹកទឹកយ៉ាងហោចណាស់ ៥ ទៅ ៨ កែវទឹក (ប្រហែល 2 លីត្រ) រៀងរាល់ថ្ងៃ។ គួរតែបរិភោគអាហារជាច្រើនដែលមានវីតាមីន A, C និង E ដែលល្អសម្រាប់ស្បែក។
៩.សុខភាពផ្លូវចិត្ត៖ សុខភាពរាងកាយសំខាន់ម្យ៉ាង ហើយសុខភាពផ្លូវចិត្តរឹតតែសំខាន់ទៅទៀត។ កាលណាមនុស្សមានអារម្មណ៍សប្បាយរីករាយ គ្រប់ពេល នោះសម្រស់ក៏ស្រស់ស្អាតទៅតាមនោះដែរ៕
ចុចអាន៖គ្រឿងផ្សំ ៥ មុខប្រើកម្ចាត់មុនក្បាលខ្មៅយ៉ាងមានប្រសិទ្ធភាពបំផុត