ទម្លាប់យប់ឡើងធ្វើរឿងអស់ទាំងនេះ ធានាថាស្អែកព្រឹកស្អាតបានពេញមួយតួខ្លួន
- 2017-09-06 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់យប់ឡើងធ្វើរឿងអស់ទាំងនេះ ធានាថាស្អែកព្រឹកស្អាតបានពេញមួយតួខ្លួន
នេះជាការដាស់តឿនសម្រាប់ស្រីៗ ដែលតែងតែចង់ស្អាតពេញមួយតួខ្លួន។ ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះនៅពេលយប់ ព្រឹកឡើងសម្រស់ស្រស់ស្អាតទ្វេដង៖
១.លាងសម្អាតខ្លួន និងមុខ៖ នេះជារឿងចាំបាច់បំផុត ដើម្បីឲ្យស្បែកសស្អាត និងមុខគ្មានមុន។ ព្រោះថាការលុបលាងទាំងនោះអាចកម្ចាត់បាក់តេរី និងធូលីដែលជាប់ខ្លួនពេញមួយថ្ងៃ។
២.គេងលើខ្នើយសូត្រ៖ បើអ្នកគេងលើខ្នើយកប្បាសនោះ នាំបញ្ហាច្រើនតែងកើតលើស្បែក។ មិនតែប៉ុណ្ណោះខ្នើយសូត្រមានភាពទន់ល្មើយ ដែលជួយឲ្យស្បែកគ្មានស្នាមជ្រីវជ្រួញ។
៣.ម្រាមដៃម្រាមជើង៖ កុំព្រងើយកន្តើយជាមួយស្បែកត្រង់បរិវេណនេះឲ្យសោះ ព្រោះកន្លែងទាំងពីរក៏សំខាន់មិនចាញ់មុខឡើយ។ ដូចនេះគួរលាបឡេការពាររាល់យប់មុនចូលគេង។
៤.ចង់សក់៖ ស្ត្រីដែលមានសក់វែង មិនត្រូវទម្លាក់សក់ពេលគេងឡើយ ព្រោះកុំឲ្យសក់ទក់ ឬខ្ញីខ្ញូវ។ ជាពិសេសដើម្បីរក្សាសក់ឲ្យនៅឆ្ងាយពីមុខ។
៥.មុនពេលលាងសម្អាតមុខ៖ គួរលាបទឹកឃ្មុំទុកចោល ២០ នាទីសិន ដើម្បីស្បែកទន់រលោង និងមានសំណើមជាប្រចាំ។
៦.ផឹកទឹកយ៉ាងតិចតួចពីរកែវ៖ ចូរផឹកទឹកឲ្យបានពីរកែងមុនពេលគេង ដើម្បីជួយធ្វើឲ្យស្បែកមិនស្ងួតនិងគ្មានស្នាមជ្រីវជ្រួញ។ តែគួរញ៉ាំឲ្យបានមុនម៉ោង ៩ យប់ ទើបអាចគេងលក់ដោយស្កប់ស្កល់ ដោយមិនចាំបាច់ក្រោកទៅបន្ទប់ទឹក។
៧.គេងលក់ឲ្យបានល្អ៖ កោសិកាចាស់នឹងត្រូវការជួសជុលហើយបំពេញដោយកោសិកាថ្មីខ្ចី ដែលនេះជាមូលហេតុតម្រូវឲ្យគេងឲ្យបានលឿន និងក្រោកពីព្រលឹម។
៨.លាបឡេផ្ដល់សំណើមគ្រប់កន្លែង៖ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធ្វើឲ្យស្បែកមុខ ក, ថ្ងាស ឬដកខ្លួនស្រស់ស្អាតនាព្រឹកបន្ទាប់ ព្រោះពីយប់អ្នកបានបំប៉ន។
៩.ញ៉ាំទឹកដោះគោក្ដៅ ឬតែបៃតង៖ ព្រោះវាអាចជួយដល់ការរំលាយអាហារ និងកម្ចាត់ជាតិពុលពីក្នុងខ្លួនបាន៕
ចុចអាន៖ធុញសាច់សល់ក្រោមក្លៀក ពិបាកពាក់អាវវាលៗមែន? សាកវិធីនេះធានាស្រកអស់