វ័យអ្នកប៉ុណ្ណឹង គួររួមភេទប៉ុន្មាន​ដងក្នុង​មួយសប្ដាហ៍? ចម្លើយ​នៅទីនេះ

  • 2017-09-04 08:34:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​ចង់​ដឹង​ចំនួន​នៃ​ការ​រួម​ភេទ​ហើយ ​ដើម្បី​ស្វែង​យល់​ពី​ផល​វិជ្ជមាន និង​អវិជ្ជមាន​ចំពោះ​សុខភាព​រាងកាយ​ និង​ផ្លូវ​ចិត្ត​​របស់​ដៃគូ​។ បើ​ប្រព្រឹត្តិ​ត្រូវ​តាម​ក្បួន​ខ្នាត ​សុខភាព​របស់​អ្នក​នឹង​រឹង​មាំ តែ​បើ​​ខុស​វិញ វា​​​នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​​លោក​អ្នក​មិន​ខាន។

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន Kinsey Institute ដែល​សិក្សា​​លើ​ការ​រួម​ភេទ យេនឌ័រ​ និង​ការ​បន្ត​ពូជ ​ជា​ស្ថាប័ន​​មួយ​របស់​សាកល​​វិទ្យាល័យ Indiana University ក្នុង​ទីក្រុង Bloomington រដ្ឋ Indiana ​សហរដ្ឋ​អាមេរិក បាន​អះអាង​ថា ​ចំនួន​ការ​រួម​ភេទ​​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​​តាម​វ័យ​ក្មេង​ចាស់។ ការ​សិក្សា​បាន​ចាត់​ថ្នាក់​ដូច​ខាង​ក្រោម៖

  • អាយុ​ចាប់​ពី​ ១៨ ដល់ ២៩​ឆ្នាំ ​ជា​វ័យ​​មាន​ថាមពល​គួរ​​រួម​ភេទ​ប្រមាណ ១១២​ដង​ ក្នុង​មួយ​ឆ្នាំ ឬ ២​ដង​ក្នុង​មួយ​សប្ដាហ៍។

  • អាយុ​ចាប់​ពី ៣០ ដល់ ៣៩​ឆ្នាំ ​គួរ​​រួម​ភេទ​ប្រមាណ ៨៦​ដង​ក្នុង​មួយ​ឆ្នាំ ឬ ៧​ដង​ក្នុង​មួយ​ខែ ឬ​ ១,៦​ដង​ក្នុង​មួយ​សប្ដាហ៍។

  • អាយុ​ចាប់​ពី ៤០ ដល់ ៤៩​ឆ្នាំ គួរ​រួម​ភេទ ៦៩​ដង​ក្នុង​មួយ​ឆ្នាំ ឬ ១,៣​ដង​ក្នុង​មួយ​សប្ដាហ៍។

អ្នក​ស្រាវ​ជ្រាវ​​ខាង​លើ​ក៏​បាន​រក​ឃើញ គូស្នេហ៍​រៀប​ការ​រួច ៣៤% ​តែង​តែ​រួម​ភេទ ២ ទៅ​៣ដង​ក្នុង​មួយ​សប្ដាហ៍, ៤៥% ​ពីរ​បី​ដង​ក្នុង​មួយ​ខែ និង ១៣% ​ពីរ​បី​ដង​​ក្នុង​មួយ​ឆ្នាំ៕

ចុចអាន៖

ប្រភព៖ The Sun ប្រែ​សម្រួល៖ ឡេង ភារុណ