៥ រឿង​ដែល​ស្ត្រី​ចង់​ឲ្យ​បុរស​ដឹង​អំពី​ការ​រួមភេទ

  • 2017-08-31 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នេះ​ជា​រឿង​សំខាន់​បំផុត​សម្រាប់​មនុស្ស​ស្រី គ្រាន់តែ​ពេល​ខ្លះ​មិន​អាច​និយាយ​មក​តែ​ប៉ុណ្ណោះ តែ​ខាង​ស្រី​ពិត​ជា​ចង់​ឲ្យ​មនុស្ស​ប្រុស​បាន​ដឹង​ដោយ​ខ្លួន​ឯង។ ៥ រឿង​នេះ​ស្រ្តី​ពិតជា​ចង់​ឲ្យ​ដៃគូ​ដឹង​ពី​រឿង​លើ​គ្រែ​នេះខ្លាំងណាស់៖

១.មិន​អាច​គេង​ជាមួយ​គ្នា​បាន​គ្រប់​ពេល

បុរស​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ការ​រួមភេទ​គ្រប់​ពេលវេលា​គ្រប់​ទីកន្លែង ប៉ុន្តែ​សម្រាប់​ស្ត្រី​ភាគច្រើន​វា​មិន​ងាយ​ស្រួល​ដូច​បុរស​នោះ​ទេ។ ព្រោះ​ស្ត្រី​មាន​បញ្ហា​ច្រើន​ដែល​ត្រូវ​គិត​រួម​ទាំង​ភាព​តានតឹង​ប្រចាំថ្ងៃ​ដូចជា​ពេលវេលា​ការងារ និង​កាតព្វកិច្ច​គ្រួសារ ទើប​ធ្វើឲ្យ​មិន​មាន​អារម្មណ៍​គ្រប់គ្រាន់​ក្នុង​ការ​រួម​ភេទ។ បុរស​ភាគ​ច្រើន​ពេល​មាន​អារម្មណ៍​ឡើង​មក គឺ​ចង់​ធ្វើ​រឿង​នោះ​ភ្លាម​ៗ​ដែរ តែ​ស្រ្តី​មិន​អាច​ទេ។

២.ការ​រួមភេទ​មិន​ត្រូវ​ចប់ នៅ​ពេល​ដែល​អ្នក​បាន​ដល់​ចំណុច​កំពូល

នេះ​ជា​បញ្ហា​ធំ​សម្រាប់​ស្រី តែ​បុរស​គ្មាន​ថ្ងៃ​យល់​ឡើយ ព្រោះ​ពេល​ដល់​ចំណុច​កំពូល​មិន​ប្រាកដថា​មនុស្ស​ស្រី​បាន​ទៅ​ដល់​ចំណុច​នោះ​ដែរ​ទេ។

រូបតំណាង

**៣.ស្ត្រី​មិនមែន​ដូចគ្នា​ទាំង​អស់​គ្នា​ទេ**

ខាង​ប្រុស​ចូលចិត្ត​ធ្វើ​អ្វី​គឺ​ធ្វើ​នោះ ដោយ​មិន​សួរនាំ​ពី​ដៃគូ​សូម្បី​មួយ​ម៉ាត់។ មនុស្ស​ស្រី​ខ្លះ​មិន​បាន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​មនុស្ស​ប្រុស​ធ្វើ​គ្រប់​យ៉ាង​ពេល​នៅ​លើ​គ្រែ​ឡើយ។

៤.ខ្លួន​ប្រាណ​ស្អាត​ជា​អ្វី​ដែល​មនុស្ស​ស្រី​មាន​ទំនុក​ចិត្ត

នៅ​ចំណុច​ទី​១​យើង​បាន​និយាយ​រួច​មក​ហើយ​ថា បុរស​ហាក់​ដូច​ជា​ត្រៀម​ខ្លួន​សម្រាប់​ការ​រួមភេទ​គ្រប់​ពេលវេលា​គ្រប់​ទីកន្លែង។ តែ​មនុស្ស​ស្រី​មិនមែន​បែប​នេះ​ទេ ជាពិសេស​ទាល់តែ​មាន​ភាព​ស្រស់​ស្អាត បាន​ស្ត្រី​អាច​មាន​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯង ថា​អាច​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​បាន។

៥.កុំ​បារម្ភ​ពី​ភាព​ស្ងៀមស្ងាត់

បុរស​ខ្លះ​ជឿជាក់​ថា​​ទាល់តែ​ឮ​សំឡេង​ខ្លាំង ឬ​មាន​សកម្មភាព​ទើប​មនុស្ស​ស្រី​សប្បាយ​ចិត្ត តែ​ពួកគេ​គិត​ខុស​ហើយ ការ​នៅ​ស្ងៀមស្ងាត់​មិន​ប្រាកដ​ថា​ស្ត្រី​មិន​ដល់​ចំណុច​កំពូល៕

ចុចអាន៖ក្រោយរួមភេទ សញ្ញាអ្វី​ខ្លះ​ដែល​អាច​បញ្ជាក់ថាស្ត្រីមានផ្ទៃពោះ?

ប្រភព៖ besthealthmag ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម