អ្នកណាថារួមភេទក្នុងអំលុងពេលមករដូវជារឿងអាក្រក់?

  • 2017-07-13 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ច្បាប់​ធម្មជាតិ​ដែល​កំណត់​មក​សម្រាប់​មនុស្ស​គ្រប់​គ្នា​ទាម​ទារ​ឱ្យ​មាន​ការ​បន្ត​ពូជ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ហើយ​ដោយ​សារ​តែ​មូល​ហេតុ​នេះ​ ទើប​មនុស្ស​ត្រូវ​តែ​មាន​ការ​រួម​ភេទ​ជា​ចាំ​បាច់​។ ធ្មជាតិ​របស់ស្ត្រី​គ្រប់​រូបគឺ​មាន «​វដ្ត​រដូវ​» ដែល​នេះ​បញ្ជាក់​ថា​ពួក​គេ​ឈាន​ចូល​ដល់​វ័យ​ដែល​អាច​បន្ត​ពូជ​បាន​ហើយ​។ ​ប៉ុន្តែ​ជឿ​ជាក់​ថា​​ស្ត្រី​ខ្លួនឯង ភាគ​ច្រើន​មិន​ទាន់​បាន​យល់​ដឹង​គ្រប់​ជ្រុង​ជ្រោយ​ ទាក់​ទង​នឹង​ការ​រួម​ភេទ​ក្នុង​អំលុង​ពេល​មក​រដូវ​នៅ​ឡើយ​ទេ។ ​តួ​យ៉ាង​ដូច​ជា​ការ​អះ​អាង​ទាំង​ ៥ ​ខាង​ក្រោម​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​រួមភេទ​ពេល​មក​រដូវ​គឺជា​រឿង​ល្អ​ទៅវិញ​ ព្រោះ​៖

១. ការ​មក​រដូវ​មិន​បង្ក​ឱ្យ​មាន​ជំងឺ​ឆ្លង​នៅ​ពេល​រួម​ភេទ​ទេ

ស្ត្រី​ភាគ​ច្រើន​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ទើស​ទាល់​នៅ​ពេល​ដែល​ខ្លួន​រួម​ភេទ​ក្នុង​អំលុង​ពេល​មក​រដូវ ​ព្រោះ​ពួក​គេ​យល់​ថា​វា​គ្មាន​អនាម័យ​ហើយ​អាច​បង្ក​ជា​ជម្ងឺ​ឆ្លង​ផ្សេង​ៗ​។ ប៉ុន្តែ​ការ​ពិត​វា​មិន​មាន​ផល​ប៉ះ​ពាល់​អ្វី​ទេ​ រី​ឯ​ជំងឺ​ឆ្លង​ទាំង​នោះ​វិញ​អាច​កើត​ឡើង​បាន​លុះ​ត្រា​តែ​ស្រ្តី​គ្មាន​អនាម័យ​ក្នុង​ការ​ថែ​រក្សា​អវយវៈ​ភេទ​របស់​ខ្លួន​ក្នុង​ពេល​មក​រដូវ​ ជា​ពិសេស​វា​ស្តែង​ចេញ​តាម​រយៈ​ការ​មិន​ផ្លាស់​ប្តូរ​សំឡី​អនាម័យ​ឱ្យ​បាន​ញឹក​ញាប់ ​ឬ​ការ​មាន​មេរោគ​ផ្សិត​ជា​ដើម​។

រូបតំណាង

**២. រួម​ភេទ​ក្នុង​ពេល​មក​រដូវ​គ្មាន​អ្វី​ជា​ភាព​ទើស​ទាល់​ទេ**

ភាគី​ខាង​ប្រុស​ប្រហែល​អាច​មាន​អារម្មណ៍​មិន​ស្រណុក ​ប៉ុន្តែ​បរិមាណ​ឈាម​រដូវ​របស់​ស្ត្រី​មានត្រឹមតែ ៤០ ទៅ ​៥០ ​មីលី​លីត្រ​ក្នុង​រយៈ​ពេល​បួន​ទៅ​ប្រាំ​ថ្ងៃ​​ប៉ុណ្ណោះ​ ដូច្នេះ​ដៃ​គូ​មិន​ចាំ​បាច់​បារម្ភ​ថា​ឈាម​រដូវ​ជា​បញ្ហា​គួរ​ឱ្យ​ធុញ​ទ្រាន់​ឡើយ​។

រូបតំណាង

៣. ដៃ​គូ​អាច​នឹង​ឈាន​ដល់​កម្រិត​កំពូល

ការ​រួម​ភេទ​ក្នុង​ពេល​មក​រដូវ​អាច​ធ្វើ​ឱ្យ​ដៃ​គូ​ទាំង​សង​ខាង​ឈាន​ដល់​កម្រិត​កំពូល​។

៤. មិន​ធ្វើ​ឱ្យ​មាន​ការ​ឈឺ​ចាប់​

វា​មិន​បង្ក​ឱ្យ​ស្ត្រី​មាន​ការ​ឈឺ​ចាប់ ​ឬ​ធ្វើ​ឱ្យ​ឈាម​រដូវ​កាន់​តែ​មាន​បរិមាណ​ច្រើន​នោះ​ទេ​។

៥. ស្ត្រី​នៅ​តែ​អាច​មាន​ផ្ទៃ​ពោះ

ដំណាក់​កាល​មក​រដូវ​គឺ​ជា​ពេល​ដែល​ស្ត្រី​កំពុង​បញ្ចេញ​ចោល​នូវ​ស៊ុត​បង្ក​កំណើត​។ ក្នុង​ករណី​ដែល​ឈាម​រដូវ​របស់​ស្ត្រី​មាន​តិច ​អត្រា​នៃ​ការ​មាន​ផ្ទៃ​ពោះ​នឹង​មាន​ច្រើន​ ហើយ​បើ​សិន​ជា​ឈាម​រដូវ​ច្រើន​នោះ​អត្រា​ដែល​អាច​មាន​ផ្ទៃ​ពោះ​នឹង​មាន​តិច​វិញ​៕

ចុចអាន៖ វិធីអ្វីខ្លះកាត់បន្ថយភាពឈឺចាប់ពេលរួមភេទលើកដំបូង?

ប្រភព៖ curejoy ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា