បើធ្លាប់ធ្វើរឿងទាំង ៣ នេះមានន័យថាអ្នកបាត់បង់ព្រហ្មចារីហើយ
- 2017-06-26 08:28:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើធ្លាប់ធ្វើរឿងទាំង ៣ នេះមានន័យថាអ្នកបាត់បង់ព្រហ្មចារីហើយ
មនុស្សពេញវ័យគ្រប់គ្នាសុទ្ធតែបានដឹងពីរឿងរ៉ាវមួយចំនួនដែលទាក់ទងនឹងការរួមភេទ ជាពិសេសគេតែងតែកត់សម្គាល់ថា កាលបើមនុស្សប្រុសឬមនុស្សស្រីណាដែលធ្លាប់បានរួមភេទ មានន័យថាពួកគេបានបាត់បង់ព្រហ្មចារីហើយ។ ប៉ុន្តែការពិតក្រៅពីការរួមភេទរវាងបុរសនិងស្ត្រី វាក៏នៅមានសកម្មភាពផ្សេងទៀតដែលធ្វើឱ្យអ្នកអាចបាត់បង់ព្រហ្មចារី។
១. ស្ត្រីនិងស្ត្រីរួមភេទជាមួយគ្នា៖ ដើម្បីសម្រេចការរួមភេទមួយនេះ ដៃគូជាស្ត្រីអាចប្រើប្រាស់ម្រាមដៃជំនួសឱ្យការប្រើប្រាស់អវយវៈភេទ ដូច្នេះវាធ្វើឱ្យស្រទាប់ព្រហ្មចារីអាចនឹងមានការដាច់រលាត់។
២. រួមភេទដោយប្រើមាត់ (Oral Sex)៖ មិនថាដៃគូរបស់អ្នកមានភេទដូចគ្នា ឬខុសគ្នាទេ សកម្មភាពនៃការរួមភេទដោយប្រើប្រាស់មាត់បែបនេះក៏អាចចាត់ទុកជាការបាត់បង់ព្រហ្មចារីផងដែរ។
៣. ការប្រើប្រាស់ឧបករណ៍៖ ឧបករណ៍ដែលយកមកប្រើប្រាស់ដើម្បីសម្រេចកាមដោយខ្លួនឯង វាមិនខុសពីអវយវៈពិតៗឡើយ៕