ប្រុសៗ​ដូច​ត្រូវ​ឆ្នោត​លេខ​ធំ​អ៊ីចឹង បើ​​​មាន​ប្រពន្ធ​​ធ្វើ​​​​ចំណុច​ទាំង​នេះ​បាន​

  • 2017-08-30 02:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រូវ​ឆ្នោត​ស្នេហា​គឺ​អស្ចារ្យ​ជាង​ត្រូវ​ឆ្នោត​លុយ​ទៅ​ទៀត ព្រោះ​ការ​រក​បាន​មនុស្ស​ដែល​អាច​យល់​ចិត្ត​និង​ធ្វើ​រឿង​ល្អ​ៗ​ដើម្បី​យើង គឺ​ជា​រឿង​ដ៏​កម្រ​ណាស់ ហើយ​ទង្វើ​ខាង​ក្រោម​នេះ​របស់​ភរិយា​ អាច​បញ្ជាក់​ថា អ្នក​ជា​មនុស្ស​មាន​សំណាង​បំផុត​ដែល​អាច​រក​បាន​នារី​ល្អ​ម្នាក់​ចូល​មក​ក្នុង​ជីវិត។

១- នាង​តែង​ធ្វើ​ជា​មិត្ត​ដ៏​ល្អ​ម្នាក់​៖

នាង​តែង​នៅ​ទី​នោះ​សម្រាប់​អ្នក​។ បាន​ន័យ​ថា មិន​ត្រឹម​តែ​ដើរ​តួ​នាទី​ជា​ប្រពន្ធ បម្រើ​កិច្ចការ​ក្នុង​ផ្ទះ និង​រឿង​លើ​គ្រែ ប៉ុន្តែ​នាង​តែង​ជួយ​ចាំ​ស្ដាប់​រឿង​របស់​អ្នក និង​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​កក់​ក្ដៅ​ពេល​នៅ​ក្បែរ​នាង ដោយ​មិន​ចាំ​បាច់​ខ្លាច​ចិត្ត ឬ​ត្រូវ​លាក់​បាំង​រឿង​អ្វី​ឡើយ​។

២- អ្នក​ជា​អាទិភាព​របស់​នាង​៖

គ្រប់​រឿង​រ៉ាវ​ទាំង​ឡាយ នាង​តែង​គិត​ដល់​អ្នក និង​ពិភាក្សា​ជាមួយ​អ្នក​ជា​និច្ច។ នេះ​បង្ហាញ​ថា នាង​​​ចាត់​ទុក​អ្នក​ជា​មនុស្ស​សំខាន់​បំផុត​ក្នុង​ជីវិត​នាង ដូច្នេះ​អ្នក​ក៏​ត្រូវ​ចាត់​ទុក​នាង​ជា​វត្ថុ​មាន​តម្លៃ​ក្នុង​ជីវិត​ដូច​គ្នា​ដែរ​។

៣- នាង​នៅ​តែ​​ប្រើ​ពាក្យ​ផ្អែមល្ហែម​ដូច​ពេល​ស្រលាញ់​គ្នា​ដំបូង៖

មិន​មែន​រៀបការ​ហើយ ការ​ប្រើ​ប្រាស់​ភាសា​ត្រូវ​ប្ដូរ​ជា​ធម្មតា​ទេ។ ការ​នៅ​តែ​ប្រើ​ពាក្យ​ផ្អែម​ចាក់​ទឹក​មិន​លិច ដូច​ជា​អូន​ស្រលាញ់​បង ឬ​ថ្ងៃ​នេះ​បង​សង្ហា​ណាស់​ ឬ​បញ្ចេញ​កាយវិការ​ម្ញ៉ិកម្ញ៉ក់​គួរ​ឱ្យ​ក្នាញ់ គឺ​ជា​អ្វីដែល​ប្ដី​ប្រពន្ធ​ត្រូវ​និយាយ​ដាក់​គ្នា​ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល​ជាង​មុន​។

៤- នាង​តែង​គាំទ្រ​អ្នក​គ្រប់​កាលៈទេសៈ៖

បើ​ពេល​អ្នក​ជួប​រឿង​តុកសិក ឬ​ពិបាក​ចិត្ត​បំផុត ហើយ​មាន​តែ​នាង​ដែល​ជា​អ្នក​ញញឹម​ដាក់​ និង​លើក​ទឹក​ចិត្ត​អ្នក បាន​ន័យ​ថា អ្នក​ជា​មនុស្ស​មាន​សំណាង​ផុត​លេខ​ហើយ​។ ភរិយា​ដែល​មិន​ចាំ​តែ​បន្ទោស​ពេល​ប្ដី​ធ្វើ​ខុស ហើយ​ចេះ​ជួយ​គាំទ្រ​ និង​ឱ្យ​កម្លាំង​ចិត្ត គឺ​មិន​ងាយ​រក​បាន​ច្រើន​នោះ​ទេ​។

៥- ធ្វើ​រឿង​ភ្ញាក់​ផ្អើល​សម្រាប់​អ្នក​៖

ទោះ​បី​រវល់​យ៉ាង​ណា តែ​នាង​តែង​ឆ្លៀត​ពេល​ធ្វើ​រឿង​ភ្ញាក់ផ្អើល​សម្រាប់​ថ្ងៃ​ពិសេស​របស់​អ្នក។ ​​នាង​ជា​នារី​ដែល​ឱ្យ​តម្លៃ​លើ​ស្នេហា​និង​អាពាហ៍ពិពាហ៍​មួយ​នេះ​ខ្លាំង​បំផុត​ហើយ​។ កុំ​ធ្វើ​អ្វី​ឱ្យ​នាង​ឈឺចាប់​ឱ្យ​សោះ ព្រោះ​នាង​ជា​នារី​ក្នុង​សុបិន​ដែល​មនុស្ស​ប្រុស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​។ បើ​អ្នក​ធ្វេស​ប្រហែស មិន​ខ្វះ​ទេ អ្នក​ចង់​បាន​នាង​។

៦- ខំ​ប្រឹង​ធ្វើ​ការ និង​ចេះ​ទុក​ដាក់​លុយ​កាក់​យ៉ាង​ចំណាប់​៖

បើ​នាង​សុខ​ចិត្ត​បង្កើន​ការ​ធ្វើ​ការងារ​ជាង​ពេល​នៅ​លីវ​ដើម្បី​រក​លុយ នាង​កំពុង​បង្ហាញ​ថា នាង​ស្រលាញ់​គ្រួសារ​នេះ​ខ្លាំង នាង​មិន​អាច​បណ្ដោយ​ឱ្យ​គ្រួសារ​តូច​របស់​នាង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ឬ​មាន​បញ្ហា​អ្វី​ឡើយ​។ ដូច្នេះ​គួរ​ចេះ​ជួយ​លើក​ទឹក​ចិត្ត​នាង និង​ពង្រឹង​ខ្លួន​អ្នក​បន្ថែម​ដើម្បី​ឱ្យ​នាង​ឃើញ​ថា អ្នក​ក៏​មិន​បណ្ដោយ​ឱ្យ​នាង​លំបាក​តែ​ម្នាក់​ឯង​ដែរ គឺ​សុខ​ចិត្ត​លះបង់​ដើម្បី​គ្រួសារ​​​ជាមួយ​គ្នា​៕

ចុចអាន៖

​​​​

ប្រភព៖ powerful ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម