៧ រឿង​ភរិយា និង​ស្វាមី​ត្រូវតែ​យល់​ព្រម​គ្នា​ មុន​ពេល​មាន​កូន

  • 2017-08-18 02:55:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ក្លាយ​ជា​ឪពុក​ម្ដាយ​គេ បន្ទុក​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ដែរ ដូចនេះ​មុន​នឹង​សម្រេច​ចិត្ត​ចង់​បាន​កូន អ្នក​ទាំងពីរ​​ត្រូវ​ព្រមព្រៀង​គ្នា​រឿង​ទាំង​នេះ​សិន។ ដើម្បី​ក្លាយ​ជា​ម្ដាយ​ឪពូក​ដ៏​ល្អ៖

.រឿង​ដែល​ត្រូវតែ​ព្រមព្រៀង​គ្នា គឺ​កំណត់​ពី​ចំនួន​កូន​ដែល​ចង់​បាន ដើម្បី​ត្រៀម​ខ្លួន និង​ថវិកា​ទុក​ផ្គត់ផ្គង់​ពួកគេ។

រូបតំណាង

**២**.ឈ្មោះ​កូន ពិតជា​សំខាន់​ណាស់​សម្រាប់​ប្ដី​ប្រពន្ធ ដោយ​គួរតែ​មាន​ផែនការ​ច្បាស់លាស់​ថា​ពេល​មាន​កូន​ស្រី​ដាក់​ឈ្មោះ​អ្វី ហើយ​កូន​ប្រុស​ឈ្មោះ​អ្វី។ មិនមែន​ចាំ​ដល់​ពេល​ពួកគេ​បាន​មក​ឃើញ​ពិភពលោក​នេះ ទើប​រក​នឹក​ដាក់​ឈ្មោះ​ឲ្យ​នោះ​ទេ។

.ការ​ថ្លឹងថ្លែង​ពី​ទំនួល​ខុស​ត្រូវ​របស់​ឪពុក ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ចំពោះ​កូន​ៗ ទើប​ពួកគេ​មាន​ភាព​ស្និទ្ធស្នាល​ដូច​ម្ដាយ​ដែរ។

.រឿង​ដែល​ត្រូវ​គិត និង​យល់ព្រម​ទាំងអស់​គ្នា​ជាមុន​នោះ គឺ​បញ្ហា​សាលា​រៀន​រដ្ឋ ឬ​​សាលា​ឯកជន​ដើម្បី ផ្ដល់​ចំណោះ​ដឹង​ដល់​ល្អ​ឲ្យ​កូន។

.ចាត់ចែង និង​រៀបចំ​ពី​វិន័យ​ក្នុង​គ្រួសារ​ឲ្យ​បាន​ល្អ​ជា​មុន។

.ស្វែង​រក​មន្ទីរពេទ្យ​ដ៏​ល្អ​មួយ សម្រាប់​ប្ដី​ប្រពន្ធ​ទៅ​ពិនិត្យ និង​សម្រាល​កូន។ ដោយ​អ្នក​ខ្លះ​​មាន​លទ្ធភាព​បាន​ជ្រើសរើស​ឆ្លង​សម្រាលនៅ​បរទេស ជាមួយពេទ្យ​ល្បី​ៗ។ ការ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​មិនមែន​សំដៅ​លើ​មន្ទីរពេទ្យ​​ល្អតែ​មួយ​មុខ​ទេ គ្រួសារ​ខ្លះ​គេ​ព្យាយាម​ស្វែង​រក​សញ្ជាតិ​ដទៃ​ឲ្យ​កូន​ៗ​ទៀត​ផង។

រូបតំណាង

.រឿង​ដ៏​សំខាន់​មួយ​ទៀត​មុន​ពេល​មាន​កូន ម្ដាយ​ឪពុក​ត្រូវ​តែ​ឯកភាព​គ្នា​ថា នរណា​ម្នាក់​ជា​មើល​ការ​ខុសត្រូវ និង​គ្រប់គ្រង​ពួកគេ។ រក​អ្នក​មើល​ថែ ប្រពន្ធ​ត្រូវ​ឈប់​ធ្វើ​ការ ដើម្បី​ថែរក្សា ឬ​យក​ទៅ​ផ្ញើ​ឪពុក​ម្ដាយ នេះ​ជា​រឿង​ត្រូវ​សម្រេចចិត្ត​ឲ្យ​បាន​ល្អ៕

ចុចអាន៖ទំនួល​ខុស​ត្រូវ​ខ្ពស់ ៦ យ៉ាង​នេះ របស់​ម្ដាយ​ឪពុក ពេល​កូន​ធំ​ឡើង​នឹង​មាន​អនាគត​ល្អ

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម