ដល់ពេលហើយដែលគួរបោះទម្លាប់ឥតប្រយោជន៍ចោល ហើយផ្ដោតលើគម្រោងជីវិតវិញ
- 2017-08-28 04:05:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដល់ពេលហើយដែលគួរបោះទម្លាប់ឥតប្រយោជន៍ចោល ហើយផ្ដោតលើគម្រោងជីវិតវិញ
ពេលខ្លះដោយជួបតែបញ្ហាក្នុងច្រើនពេក យើងបែរជាគិតថាជីវិតគ្មានន័យ ប៉ុន្តែ តើអ្នកដឹងទេថាជីវិតគឺជាកាដូដ៏មានន័យបំផុតបើយើងចេះរៀបចំវាឲ្យបានត្រឹមត្រូវ។ ដល់ពេលហើយដែលអ្នកត្រូវផ្លាស់ប្ដូរទម្លាប់ឥតប្រយោជន៍ចោល ហើយបង្កើតគម្រោងជីវិតសម្រាប់ខ្លួនឯង៖
១. បោះបង់មិត្តភាពក្លែងក្លាយចោល
វាជាការពិបាកមួយប៉ុន្តែអ្នកត្រូវចាំថាជីវិតយើងមិនត្រូវរុំព័ទ្ធដោយមិត្តក្លែងក្លាយបែបនេះទេ។ ហេតុអ្វីត្រូវនៅចំណាយពេលឥតប្រយោជន៍នោះ?
២. ឈប់រអ៊ូ
ព្រោះវាគ្មានបានអ្វីមកវិញទេ។ បើយើងរអ៊ូតែពីបញ្ហា ជីវិតយើងក៏ជួបតែបញ្ហាដែរ។ ពេលអ្នកឈប់ភាពរអ៊ូរហើយផ្ដោតលើការការងារជាក់ស្ដែងវិញ ជីវិតក៏ជួបតែរឿងរីករាយ។
៣. ចេះសម្លឹងមើលជ្រុងផ្សេងទៀតនៃជីវិត
ត្បិតថាការងារស្មុគស្មាញធ្វើឲ្យស្ត្រេស ប៉ុន្តែអ្នកក៏ត្រូវចេះសម្លឹងមើលអ្វីដែលអ្នកមានដែរដូចជាគ្រួសារ ឬមិត្តល្អជាដើមដែលតែងនៅពីក្រោយអ្នកជានិច្ច។
៤. ស្វែងរកទេពកោសល្យក្នុងខ្លួនឲ្យឃើញ
តើអ្នកចូលចិត្តគូររូប? ចូលចិត្តថតរូប ឬចូលចិត្តច្រៀងមែនទេ? មិនថាជាអ្វីក៏ដោយ អ្នកគួរតែស្វែងរកទេពកោសល្យក្នុងខ្លួនទាំងនេះឲ្យឃើញ។ អ្នកនឹងភ្ញាក់ផ្អើលចំពោះខ្លួនឯងមិនខាន។
៥. សរសេរគោលបំណងខ្លួនឯងចុះ
មិនថាជាគម្រោងតូច ឬធំទេត្រូវតែសរសេរចុះព្រោះវានឹងផ្ដល់កម្លាំងចិត្តដល់អ្នកក្នុងការសម្រេចទិសដៅ។ អ្នកនឹងច្បាស់ក្នុងចិត្តថាអ្នកកំពុងដើរទៅណា។
៦. ផ្លាស់ប្ដូរដោយចាប់ផ្ដើមពីរឿងតូចៗទៅមុន
អ្នកមិនអាចឈានម្ដងឲ្យសម្រេចអ្វីៗគ្រប់យ៉ាងទេ ប៉ុន្តែត្រូវចាប់ផ្ដើមពីតូចទៅ។ សូម្បីតែងើបពីព្រលឹម និងញ៉ាំអាហារពេលព្រឹកឲ្យបានត្រឹមត្រូវជាប្រចាំក៏ចាត់ទុកថាជាជំហានវិជ្ជមានមួយដែរ។ ត្រូវផ្លាស់ប្ដូរខ្លួនឯងជាប្រចាំដើម្បីឈានទៅឲ្យដល់គោលដៅធំរបស់យើង៕
ចុចអាន៖ រស់នៅឲ្យថ្លៃថ្នូរក្នុងសង្គម អ្នកគួរដឹងឥរិយាបថសំខាន់ៗទាំងនេះ
ចុចអាន៖ ៤ ចំនុចដែលស្ត្រីជោគជ័យត្រូវធ្វើក្រោយបំពេញការងាររួច