ទង្វើ​ច្បាស់​ៗ​បង្ហាញ​ថា អ្នក​អត់​គូ​យូរ​ពេក​ជា​មនុស្ស​ Drama ខ្លាំង​

  • 2017-08-28 03:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​ស្នេហា​ គ្មាន​អ្នក​ណា​អាច​ចៀស​បាន​ ប៉ុន្តែ​មិន​មែន​ឱ្យ​តែ​ដល់​វ័យ​គ្រប់​ការ ឬ​វ័យ​ចេះ​មាន​មនោសញ្ចេតនា​សុទ្ធ​តែ​អាច​រក​បាន​មនុស្ស​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ​។ អ្នក​អត់​គូ​ភាគ​ច្រើន​តែង​និយាយ​​លួង​​​ខ្លួន​ឯង​ថា អត់​សង្សារ​ក៏​គ្មាន​អី​ត្រូវ​ពិបាក​ចិត្ត​ដែរ ព្រោះ​មាន​សេរី​ភាព​ពេញ​ទី​ ប៉ុន្តែ​ការ​ពិត​ក្នុង​ចិត្ត​អាច​នឹង​អង្គុយ​កើត​ទុក្ខ​ផង​ក៏​មិន​ដឹង​។

ទង្វើ​មួយ​ចំនួន​ខាង​ក្រោម​នេះ នឹង​បង្ហាញ​យ៉ាង​ច្បាស់​ថា អ្នក​ដែល​អត់​គូ​យូរ​ពេក ឬ​បរាជ័យ​រឿង​ស្នេហា​ច្រើន​ដង​ពេក គឺ​ជា​មនុស្ស​ចូល​ចិត្ត​ស្រមើស្រមៃ​ និង​កុហក​ខ្លួន​ឯង​ខ្លាំង​៖

១- មាត់​ថា​សប្បាយ​ចិត្ត តែ​ចូល​ចិត្ត​ផុស​អ្វី​ Sad Sad៖

ពី​ខាង​ក្រៅ តែង​ប្រាប់​គេ​ថា អត់​មាន​ត្រូវ​ខ្វល់​ទេ អត់​សង្សារ​ក៏​មិន​បញ្ហា​ដែរ គឺ​សប្បាយ​ចិត្ត​សឹង​អី​ តែ​បើ​ចូល​មើល​ក្នុង​ Facebook វិញ ភាគ​ច្រើន​នៃ Status ម្នាក់​នោះ ចូល​ចិត្ត​ផុស​អ្វី​ចម្លែក​ៗ ពាក្យ​ខ្លះ​អត់​ក្បាល​អត់​កន្ទុយ ហើយ​ចូលចិត្ត​​បញ្ចេញ​អារម្មណ៍​ខ្លាំង ទោះ​រឿង​ខ្លះ​មិន​ធំដុំ​ក៏​ដោយ​។

២- ចូល​ចិត្ត​មើល​រឿង​ស្នេហា​ជាង​រឿង​ផ្សេង​៖

ទោះ​បី​ពេល​នេះ​មិន​ទាន់​មាន​សង្សារ​ក៏​ដោយ ប៉ុន្តែ​រឿង​ដែល​ចូល​ចិត្ត​មើល​បំផុត គឺ​រឿង​ស្នេហា ហើយ​ឱ្យ​តែ​មើល​ហើយ​ ឃើញ​គូ​ស្នេហ៍​នៅ​ក្នុង​រឿង​តែង​នឹក​ស្រមៃ​ថា​ខ្លួន​អាច​មាន​ពេល​វេលា​ដូច​គេ​ដែរ​ រហូត​ពេល​ខ្លះ​យល់​សប្ដិ​ផង​ក៏​មាន​។

៣- ញ៉ាំ​ច្រើន​រហូត​ឡើង​គីឡូ៖

ដោយ​សារ​តែ​គ្មាន​សង្សារ គ្មាន​អ្នក​ណា​ដាស់​តឿន​រឿង​រូប​សម្រស់ ឬ​គ្មាន​អ្វី​ត្រូវ​ផ្គាប់​ចិត្ត​អ្នក​ណា ពួក​គេ​តែង​ញ៉ាំ​ច្រើន​ឱ្យ​តែ​ពេល​ឃ្លាន ​រហូត​ឡើង​គីឡូ​ដោយ​មិន​ដឹង​ខ្លួន​។

៤- ពេល​មាន​គេ Add មក ចេះ​តែ​ស្រមៃ​ថា​គេ​ចាប់អារម្មណ៍​លើ​ខ្លួន​៖

អ្នក​អត់​គូ​ភាគ​ច្រើន​តែង​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ចាប់​ផ្ដើម​ទំនាក់ទំនង​របស់​ពួក​គេ​។ ដូច្នេះ​ហើយ ភាគ​ច្រើន​នៃ​អ្នក​អត់​គូ​ ឱ្យ​តែ​មាន​មនុស្ស​ផ្ទុយ​ភេទ​ Add មក តែង​គិត​ថា គេ​អាច​នឹង​ចាប់​អារម្មណ៍​លើ​ខ្លួន ហើយ​ពេល​ខ្លះ​ស្រមៃ​ថា អាច​ក្លាយ​ជា​សង្សារ​គ្នា​ក៏​មាន​។

៥- ឱ្យ​តែ​គេ​មក​និយាយ​រក ឬ​លេង​ជាមួយ​ គិត​ថា​គេ​ចាប់អារម្មណ៍​លើ​ខ្លួន​៖

នៅ​ក្រៅ​បណ្ដាញ​សង្គម​វិញ​ អ្នក​អត់​គូ​យូរ​ក៏​អាច​កើត​អារម្មណ៍​ស្រមើស្រមៃ​ដែរ។ និយាយ​រួម ពេល​មាន​មនុស្ស​ផ្ទុយ​ភេទ​មក​លេង​សើច​ជាមួយ ប៉ះ​ដៃ​ប៉ះ​ជើង ឬ​សរសើរ​បន្តិច នឹង​គិត​ថា​គេ​ចាប់​អារម្មណ៍​លើ​ខ្លួន ហើយ​ពេល​ណា​គេ​ព្រងើយ​មិន​សូវ​លេង​ជាមួយ​ បែរ​ជា​កើត​ចរិត​ខឹង ឬ​ធ្វើ​ងរ​ប្រចណ្ឌ​គេ ពេល​ឃើញ​គេ​លេង​ជាមួយ​អ្នក​ផ្សេង ទាំង​ដែល​គេ​មិន​ដឹង​ខ្លួន​សោះ​៕

ចុចអាន៖

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម