ហេតុផល៥យ៉ាងបង្ហាញថា មនុស្សស្រីពូកែញ៉ាំ គឺជាមិត្តស្រីដ៏ល្អ
- 2017-08-23 07:53:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផល៥យ៉ាងបង្ហាញថា មនុស្សស្រីពូកែញ៉ាំ គឺជាមិត្តស្រីដ៏ល្អ
អ្នកណាជាមនុស្សស្រីពូកែញ៉ាំខ្លះ សូមបង្ហាញខ្លួន! មនុស្សស្រីនិងការញ៉ាំគឺជាគូនឹងគ្នាស្រាប់ទៅហើយ ដែលអាចនិយាយបានថាទោះគ្មានសង្សារ ក៏របស់ញ៉ាំអាចនៅជាមិត្តកំដរដ៏ល្អរបស់យើង។ អ្វីដែលសំខាន់អាហារបច្ចុប្បន្ននេះសុទ្ធសឹងតែគួរឲ្យចង់ញ៉ាំថែមទៀតមិនថាជាអាហារបុហ្វេ សាច់អាំង ភីហ្សា នំខេក... ដូច្នេះគ្មានអ្វីចម្លែកទេដែលមនុស្សស្រីជាច្រើនមានជំនាញរឿងនេះ។ ប៉ុន្តែចង់ដឹងទេថាហេតុអ្វី បុរសគួរទាក់ទងនារីពូកែញ៉ាំមកធ្វើជាសង្សារ? ខាងក្រោមនេះគឺចម្លើយ៖
៥. ញ៉ាំអីក៏បាន មិនរឿងច្រើន
នារីប្រភេទនេះ គឺស្រួលញ៉ាំ ស្រួលរស់ មិនចេះប្រកែករឿងហូបចុក ញ៉ាំបានទាំងអស់ចាប់ពីអាហារតាមផ្លូវ រហូតដល់ហាងទំនើបៗ មុខម្ហូបណាក៏បាន សំខាន់ឲ្យតែអ្នកនាំនាងទៅ នាងសប្បាយចិត្តខ្លាំងបាត់ទៅហើយ។ ហើយបើអ្នកមិនសូវចេះញ៉ាំ នាងអាចជួយញ៉ាំជំនួសអ្នកបានទៀត។
៤. ស្គាល់ហាងណាឆ្ងាញ់ ហាងណាមិនឆ្ងាញ់ ច្បាស់ដូចបាតដៃ
រឿងរើសកន្លែងញ៉ាំអីទុកចិត្តលើនាងចុះ ចង់បានកន្លែថោក ឬថ្លៃ កន្លែងណាមានម្ហូបឆ្ងាញ់ មានបរិយាសល្អ ទាំងអាហារធម្មតា និងហាមលក់បង្អែម ព្រោះថាហាងល្បីភាគច្រើនសុទ្ធតែនាងធ្លាប់ដើរសាកអស់ហើយ។ ហើយបើចេញ Date គ្នាទៀតក៏មិនបាច់ថាគួរហៅអ្វវី មិនគួរហៅអ្វីទេ ព្រោះតួប្រុសបាននិយាយហើយចំណុចនេះ។
៣. ញ៉ាំគ្រប់ម៉ាត់់ទាល់តែអស់ មិនឲ្យសល់ក្នុងចាន នាំខាតលុយ
មិនថាអាហារថោក អាហារថ្លៃ នាងនឹងញ៉ាំទាល់តែអស់ មិនឲ្យសល់ខាតលុយទទេៗឡើយ។
២. ជួយឲ្យមានសាច់មានឈាម
នៅជាមួយមនុស្សស្រីពូកែញ៉ាំ អ្នកនឹងអាចក្លាយជាអ្នកពូកែញ៉ាំដែរមិនខាន បើមិនជឿអាចសាកល្បងបាន អ្នកនឹងអាចផ្លាស់ប្ដូរពីមនុស្សដែលញ៉ាំតិច ស្គមស្គាំង មកឡើងគីឡូមានសាច់មានឈាម ព្រោះមាននាងបបួលញ៉ាំនេះញ៉ាំនោះរាល់ថ្ងៃ។ ដូច្នេះបើធាត់ៗជាមួយគ្នា ហើយបើចង់សម្រកក៏មានគ្នាសម្រកជាមួយគ្នាទៀត។
១. នៅជាមួយហើយមានក្ដីសុខ
គុណសម្បត្តិមួយទៀតក្នុងការមានមិត្តស្រីពូកែញ៉ាំនោះគឺ នាងមានចរិតធម្មជាតិ មិនរឿងច្រើន មិនរអ៊ូ រទាំ ឬខ្វល់ខ្វាយសម្រស់ខ្លួនឯងហួសហេតុ ឲ្យមិត្តប្រុសរបស់ខ្លួនមានអារម្មណ៍ទើសទាល់នោះទេ។ ពេលចេញញ៉ាំអីខាងក្រៅជាមួយគ្នា ក្រៅពីបានញ៉ាំរបស់ឆ្ងាញ់ជាមួយគ្នា អ្នកនឹងអាចទទួលអារម្មណ៍ថាមានក្ដីសុខជាមួយនាងដែរ ៕