ស្រីៗ​អត់​គូ​យូរ ងាយ​កើត​ជំងឺ​ស្រមើ​ស្រមៃ

  • 2017-07-07 10:50:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រាន់​តែ​គេ​សួរ​សុខ​ទុក្ខ​បន្តិច យក​ចិត្ត​ទុក​ដាក់​បន្តិច គឺ​ដឹង​តែ​គិត​ថា​គេ​លួច​ស្រលាញ់​យើង​តែ​ម្ដង។ ដឹង​ខ្លួន​ឡើង​បង​ប្អូន​ស្រី​ទាំង​អស់​គ្នា នេះ​គ្រាន់​តែ​ជា​សុជីវធម៌​របស់​មនុស្ស​គ្រប់​រូប​នោះ​ទេ។ កុំ​ចេះ​តែ​ស្រមើ​ស្រមៃ​ហើយ​ឈឺ​តែ​ម្នាក់​ឯង​នោះ។

នឹង​ទៅ​ជា​យ៉ាង​ណា​ចំពោះ​ស្រី​នៅ​លីវ​យូរ​ឆ្នាំ? មិត្តភ័ក្ដិ​គិត​ថា​វាយ​ឫក ឪពុក​ម្ដាយ​គិត​ថា​រើស​ពេក សាច់​ញាតិ​គិត​ថា ចាស់​ហើយ​នៅ​រើស​ទៀត។ តែ​ការ​ពិត​ចំពោះ​ស្រី​នៅ​លីវ​យូរ អត់​អ្នក​ស្រលាញ់​យូរ​ទៅ​ក៏​ធ្លាប់ ពេល​ខ្លះ​គិត​ថា​ខ្លួន​ក៏​មិន​អី មិន​ស្អាត​ពេក​តែ​ក៏​មិន​អាក្រក់ តែ​ហេតុ​អី​អត់​មាន​អ្នក​ស្រលាញ់?

តែ​ដល់​ពេល​អត់​គូ​យូរ​ទៅ ចាប់​ផ្ដើម​កើត​ជំងឺ​ស្រមើស្រមៃ។ បើ​ទោះ​បី​ជា​ចង់​បដិសេធ​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​នារី​ចំនួន​មិន​តិច​ទេ​ដែល​កើត​ជំងឺ​នេះ។ ជាក់​ស្ដែង​ដូច​ជា គ្រាន់​តែ​គេ​សួរ​នាំ​ប៉ុន្មាន​ម៉ាត់ ញញឹម​ដាក់​ម្ដងឬ​២​ដង ដឹង​តែ​គិត​ថា​គេ​មាន​ចិត្ត​លើ​ខ្លួន​តែ​ម្ដង។ ដល់​ពេល​អញ្ចឹង​ទៅ ចាប់​ផ្ដើម​ទៅ​និយាយ​រក​គេ ហើយ​ត្រូវ​គេ​ធ្វើ​ហី​មិន​រវីរវល់​ជាមួយ បើ​មិន​ដូច្នោះ​ទេ​ក៏​ត្រូវ​គេ​បដិសេធ​តាម​ត្រង់​តែ​ម្ដង​ក៏​មាន។

ហើយ​នៅ​ពេល​មាន​គេ​ប៉ះ​ដៃ​បន្តិច ក៏​មាន​អារម្មណ៍​ថា​ដូច​ត្រូវ​ភ្លើង​ឆក់ គិត​ថា​គេ​លួច​ចាប់​ចិត្ត​លើ​ខ្លួន​យូរ​ហើយ មិន​មែន​អញ្ចឹង​ទេ គឺ​អចេតនា អចេតនា​តែ​ប៉ុណ្ណោះ។ ត្រូវ​អស់​សង្ឃឹម​ជា​ច្រើន​ដង តែ​ជំងឺ​នេះ​នៅ​តែ​កើត​មាន ហើយ​មាន​តែ​ធ្ងន់​ជាង​មុន​ទៅ​ទៀត។

តែ​កុំ​បន្ទោស​ស្រី​ៗ​អត់​គូ​យូរ​អី ព្រោះ​ពួក​គេ​ក៏​ទន់​ខ្សោយ​ណាស់​ដែរ មាត់​ឆ្នាស ហើយ​កុហក​ចិត្ត​ខ្លួន​ឯង​ថា​មិន​ត្រូវ​ការ​ស្នេហា តែ​ការ​ពិត​ពួក​គេ​ក៏​ឯកា​ណាស់​ដែរ។ ពេល​ឃើញ​គូ​គេ​ដើរ​កាន់​ដៃ​លើ​ផ្លូវ​ក៏​កើត​មាន​ចិត្ត​ចង់​មាន​គូ​នឹង​គេ តែ​ធ្វើ​ម៉េច​គូ​យើង​មិន​ទាន់​មក​ដល់ មាន​តែ​រង់​ចាំ​បន្ត​ទៀត៕

ប្រែសម្រួល៖ Caramel