មិន​បាន​ចាប់​អារម្មណ៍​សោះ​ថា​​រឿង​ទាំង​នេះ​យើង​តែង​ធ្វើ​ខុស​កន្លង​មក

  • 2017-08-25 04:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុង​រឿង​ថែរក្សា​អនាម័យ​ខ្លួន​ប្រាណ​ប្រចាំ​ថ្ងៃ​ យើង​អាច​គិត​ថា​វា​មិន​មែន​​ជា​រឿង​​ស្មុគស្មាញ​អី​ច្រើន​ទេ​​ ប៉ុន្តែ​អ្នក​មាន​ដឹង​ទេ​ថា​អ្នក​អាច​កំពុង​ធ្វើ​វា​ខុស​ដោយ​មិន​ដឹង​ខ្លួន?

១. យក​ដៃ​ខ្ទប់​មាន​ពេល​ក្អក ឬ​ក្រដាស

ការ​ធ្វើ​បែប​នេះ​គឺ​អាច​ចម្លង​បាក់តេរី​ទៅ​កន្លែង​ផ្សេង​ទៀត​នៅ​លើ​មុខ​ដូច​ជា​បរិវេណ​ភ្នែក​ជា​ដើម។ គួរ​តែ​មាន​ក្រដាស​ខ្ទប់​មាត់​ពេល​ក្អក​ ឬ​ក្រដាស​ទើប​ជា​ការ​ត្រឹមត្រូវ។

២. កាត់​ក្រចក

ជៀស​វាង​កាត់​តម្រឹម​នៅ​កន្លែង​ដែល​យើង​ចង់​បាន​តែ​ម្ដង​ ​តែ​គួរ​កាត់​ឲ្យ​រាង​វែង​បន្តិច​សិន​ហើយ​ចាំ​ខាត់​តាម​ក្រោម​វិញ។ ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជៀស​វាង​ការ​បែក​ឬ​ខូច​ទម្រង់​ក្រចក​ព្រោះ​ប្រដាប់​កាត់​ក្រចក​រឹង​ណាស់។

៣. គូស​ត្របក​ភ្នែក

គួរ​ជៀសវាង​ការ​យក​ខ្មៅ​ដៃ​ទៅ​គូស​នៅ​ជិត​រង្វង់​ភ្នែក​ជ្រុល​ព្រោះ​វា​អាច​នាំ​ឲ្យ​មាន​ឆ្លង​បាក់តេរី​បាន។

៤. ប្រើ​សាប៊ូ​ដុះ​ខ្លួន​រាល់​ពេល​ងូត​ទឹក

វា​អាច​បំផ្លាញ​បាក់តេរី​មាន​ប្រយោជន៍​លើ​រាង​កាយ​ដែល​​នាំ​ឲ្យ​ស្បែក​ស្ងួត នឹង​​ងាយ​ឆ្លង​រោគ​។ ផ្នែក​ដែល​ចាំ​បាច់​ត្រូវ​ដុះ​សាប៊ូ​ញឹកញាប់​នោះ​គឺ​ដៃ​ ក្លៀក​ និង​ប្រដាប់​ភេទ​ប៉ុណ្ណោះ។ សល់​ពី​នេះ​អ្នក​អាច​ដុះ​មួយ​ថ្ងៃ​រំលង​មួយ​ថ្ងៃ​បាន។

៥. ប្រើ​ថ្នាំ​ដុះ​ធ្មេញ​ច្រើនជ្រុល

វា​អាច​ផ្ដល់​ផល​មិន​ល្អ​ទៅ​លើ​ធ្មេញ​ទៅ​វិញ​ដោយ​សារ​តែ​បរិមាណ​ថ្នាំ​ច្រើន​ជ្រុល។ គួរ​បន្ថយ​ប្រើ​ល្មម​ដូច​ក្នុង​រូប​បាន​ហើយ។

៦. ​សាប៊ូ​បន្ទន់

ចំនួន​ដ៏​ត្រឹម​ត្រូវ​នោះ​គឺ​គួរ​ចាក់​លើ​ដៃ​ទំហំ​ប៉ុន​កាក់​។ ម្យ៉ាង​ទៀត​អ្នក​គួរ​តែ​ប្រើ​ចំពោះ​ចុង​សក់​ដែល​ស្ងួត​ និង​បែក​ចុង​​បាន​ហើយ៕

ចុច​អាន៖ ជៀសវាង​ត្រូវ​​គេ​ស្អប់​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​គួរ​តែ​ប្រយ័ត្ន​ចំពោះ​កាយវិការ​ទាំង​នេះ

ចុច​អាន៖ សុំ​ចម្លើយ​ត្រង់​ តើ​អ្នក​ធ្លាប់​ស្លៀក​ខោអាវ​ក្នុង​ទូរ​អស់​ទេ?

ប្រភព៖ Brightside ប្រែ​សម្រួល៖ Chhai Yarith

អត្ថបទពេញនិយម