ជៀសវាង​ត្រូវ​​គេ​ស្អប់​ដោយ​មិន​ដឹង​ខ្លួន​ អ្នក​គួរ​តែ​ប្រយ័ត្ន​ចំពោះ​កាយវិការ​ទាំង​នេះ

  • 2017-08-25 02:23:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​តែង​មាន​​កាយវិការ​រាង​ៗ​ខ្លួន​​​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ ហើយ​​ពេល​ខ្លះ​អ្នក​ប្រហែល​មិន​ចាប់​អារម្មណ៍​ផង​ក៏​មិន​ដឹង។ ប៉ុន្តែ​កុំ​ភ្លេច​ថា​មនុស្ស​ដែល​អ្នក​កំពុង​និយាយ​ជាមួយ​គេ​​តែង​កត់​ចំណាំ​វា​ជានិច្ច។ ខាង​ក្រោម​នេះ​គឺ​ជា​កាយវិការ​មិន​ល្អ​មួយ​ចំនួន​ក្នុង​ទំនាក់ទំនង​ដែល​អ្នក​គួរ​ជៀសវាង៖

១. កាយវិការ​ច្រងេងច្រងាង​ជ្រុល

គឺ​ជា​ការ​លើ​ដៃ​ ឬ​លា​ដៃ​ហួស​ហេតុ​ពេល​អ្នក​កំពុង​និយាយ​អ្វី​មួយ​ដែល​មើល​ទៅ​​ដូច​ជា​មិន​គួរ​ឲ្យ​ទុកចិត្ត​​​សោះ​បើ​ទោះ​បី​​អ្វី​ដែល​អ្នក​និយាយ​ជា​​ការ​ពិត​ក៏​ដោយ​។

២. ខ្វែង​ដៃ

​គួរ​​ប្រយ័ត្ន​ចំពោះ​កាយវិការ​នេះ​ព្រោះ​វា​ធ្វើ​ឲ្យ​ដៃ​គូ​សន្ទនា​​មាន​អារម្មណ៍​ថា​អ្នក​មិន​ទទួល​យក​នូវ​អ្វី​ដែល​​គេ​កំពុង​និយាយ​ទេទោះ​អ្នក​មិន​បាន​តាំង​ចិត្ត​ក៏​ដោយ។

៣. សម្ដី​និង​កាយ​វិការ​មិន​ស៊ី​គ្នា

វា​នឹង​ធ្វើ​ឲ្យ​គេ​គិត​ថា​អ្នក​កំពុង​​​បិទ​បាំង​រឿង​អ្វី​មួយ​ហើយ​។ បន្ទាប់​ពី​នោះ​មក​​ តិច​ឬ​​ច្រើន ​ភាព​មិន​ទុក​ចិត្ត​គ្នា​នឹង​កើត​ឡើង​មិន​ខាន។

៤. អង្គុយ​កោង​ខ្នង​ផ្អែក​ទៅ​កៅអី៖

ដូច​ជា​ក្នុង​​ពេល​ប្រជុំ​ជា​ដើម​។ ចំពោះ​ចៅហ្វាយ​អ្នក​ កាយ​វិការ​នេះ​អាច​បង្ហាញ​ច្បាស់​ជាង​សម្ដី​ទៅ​ទៀង​ថា​អ្នក​កំពុង​ធុញ​នឹង​ការងារ​ហើយ។

៥. ក្រសែ​ភ្នែក

បើ​អាច ​អ្នក​គួរ​តែ​ជៀសវាង​ងាក​ឆ្វេង​​ស្ដាំ​​ជ្រុល​ពេក​ពេល​​​កំពុង​ស្ដាប់​នរណា​ម្នាក់​ព្រោះ​គេ​នឹង​ចាត់​ទុក​ថា​​អ្នក​មិន​យកចិត្ត​ទុក​ដាក់។ ម្យ៉ាង​ទៀត​អ្នក​ក៏​មិន​គួរ​សម្លឹង​ខ្លាំង​ជ្រុល​ពេក​ដែរ​ជាពិសេស​ទៅ​កាន់​ដៃ​គូ​ភេទ​ផ្ទុយ​គ្នា​ព្រោះ​គេ​អាច​គិត​រឿង​ផ្សេង​ទៅ​វិញ។

៦. ទៅ​ជិត​ជ្រុល៖

ការ​រក្សា​គម្លាត​ក៏​ជា​រឿង​សំខាន់​ណាស់​​ដែរព្រោះ​បើ​ទៅ​ជិត​ពេក​ ឬ​នៅ​ឆ្ងាយ​ពេក​វា​ជា​សញ្ញា​ថា​អ្នក​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​គេ​ទាល់​តែ​សោះ។ គួរ​រក្សា​គម្លាត​ឲ្យ​ត្រឹមត្រូវ។

៧. មើល​ម៉ោង​ពេល​កំពុង​និយាយ​គ្នា

មូលហេតុ​សំខាន់​ដែល​អ្នក​គួរ​​ជៀស​ចំណុច​នេះ​ក៏​​ព្រោះ​តែ​វា​ជា​ការ​បង្ហាញ​ថា​អ្នក​កំពុង​ធុញ​ទោះ​តាម​ពិត​អ្នក​មិន​បាន​គិត​ក៏​ដោយ៕

ចុច​អាន៖ អត្ថន័យ​ពិសេស​ផ្សេង​គ្នា​នៃ​ស្នាម​ញញឹម​ទាំង​​​​៨​ប្រភេទ ​អ្នក​​គួរ​ដឹង​ដើម្បី​រៀនសម្គាល់​មនុស្ស

ប្រភព៖ Huffingtonpost ប្រែ​សម្រួល៖ Chhai Yarith