សុំចម្លើយត្រង់ តើអ្នកធ្លាប់ស្លៀកខោអាវក្នុងទូរអស់ទេ?
- 2017-08-25 02:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុំចម្លើយត្រង់ តើអ្នកធ្លាប់ស្លៀកខោអាវក្នុងទូរអស់ទេ?
មើលទៅក្នុងទូគឺពោរពេញទៅដោយខោអាវច្រើនម៉ូដច្រើនម៉ាកដែលគួរតែមិនខ្វះជម្រើសនោះទេ។ ប៉ុន្តែ ជឿទេថាដល់ពេលស្លៀកពាក់វិញ យើងនឹងរើសតែ ៥ ទៅ ៦ កំប្លេប៉ុណ្ណោះយកមកស្លៀកជាប្រចាំ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រាវជ្រាវទៅលើទម្លាប់ស្លៀកពាក់របស់មនុស្សជាច្រើននាក់។
មានដល់ទៅ២ភាគ៣នៃស្ត្រីឯណោះដែលបានសារភាពថាពួកគេបានជ្រើសរើសខោអាវតែមួយភាគតូចដែលគេចូលចិត្តប៉ុណ្ណោះក្នុងចំណោមសំលៀកបំពាក់ទាំងអស់ដែលភាគច្រើនត្រូវបានទុកចោលមិនដែលស្លៀក។
ការស្រាវជ្រាវដដែលក៏បានបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទាក់ទងនឹងបុរសផងដែរ។ ក្នុងចំណោមសំលៀកបំពាក់ទាំងអស់របស់បុរសគឺមានដល់ទៅ ៣០% ឯណោះដែលពួកគេតែងទុកចោលមិនយកមកស្លៀក។
មានហេតុផលច្រើនដែលយើងតែងរើសខោអាវតែមួយចំនួនតូចបែបនេះ។ ហេតុផលទាំងនោះមានដូចជា ពួកវាត្រូវខ្លួនយើងស្រួលពាក់ ត្រូវពណ៌ ចូលចិត្តប្រភេទសាច់ក្រណាត់ ត្រូវម៉ូដ ឬមានអ្នកខ្លះមិនចង់គិតច្រើនរឿងស្លៀកពាក់តែម្ដង។
សូមបញ្ជាក់ថាមានស្ត្រីដល់ទៅ ៧៣ % និងបុរសដល់ទៅ ៦០% ឯណោះដែលបានបញ្ជាក់ថាគេទិញខោអាវខុសទំហំខ្លួនដែលធ្វើឲ្យគេពាក់មិនស្រួល ហើយក៏សម្រេចចិត្តទុកចោលតែម្ដង៕
ចុចអាន៖ ជៀសវាងត្រូវគេស្អប់ដោយមិនដឹងខ្លួន អ្នកគួរតែប្រយ័ត្នចំពោះកាយវិការទាំងនេះ
ចុចអាន៖ អត្ថន័យពិសេសផ្សេងគ្នានៃស្នាមញញឹមទាំង៨ប្រភេទ អ្នកគួរដឹងដើម្បីរៀនសម្គាល់មនុស្ស