អត្ថន័យពិសេសផ្សេងគ្នានៃស្នាមញញឹមទាំង៨ប្រភេទ អ្នកគួរដឹងដើម្បីរៀនសម្គាល់មនុស្ស
- 2017-08-23 09:29:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថន័យពិសេសផ្សេងគ្នានៃស្នាមញញឹមទាំង៨ប្រភេទ អ្នកគួរដឹងដើម្បីរៀនសម្គាល់មនុស្ស
តាមពិតទៅនៅក្នុងសង្គមរស់នៅប្រចាំថ្ងៃ យើងអាចរៀនបានយ៉ាងច្រើនពីស្នាមញញឹមរបស់មនុស្សគ្រប់គ្នា ហើយថែមទាំងអាចបកស្រាយអត្ថន័យទៅតាមនោះដើម្បីងាយសម្គាល់មនុស្សបានទៀតផង។
១. ញញឹមដោយបបូរមាត់បិទជិត
ត្រូវហើយគឺបិទបបូរមាត់ជិតមិនបញ្ចេញធ្មេញទេ។ អ្នកដែលបង្ហាញស្នាមញញឹមបែបនេះគឺជាអ្នកដែលកំពុងលាក់បាំងរឿងអ្វីមួយហើយ។
៣. ញញឹមដោយបង្ខំ
វាគឺជាប្រភេទដែលយ៉ាប់យ៉ឺនជាងគេបំផុត ហើយគ្រាន់តែធ្វើឡើងដើម្បីបង្គ្រប់កិច្ចប៉ុណ្ណោះព្រោះគេមិនចូលចិត្តអ្វីដែលអ្នកកំពុងនិយាយទេ។
២. បបូរមាត់ខ្ពស់ទាប
គឺនៅពេលដែលជ្រុងនៃបបូរមាត់ម្ខាងឡើងខ្ពស់ និងម្ខាងទៀតទាប។ វាជាតំណាងឲ្យអារម្មណ៍ដែលមានលាយឡំគ្នារវាងវិជ្ជមាន និងអវិជ្ជមាន។
៥. ញញឹមបែបចំអក
អ្នកអាចឃើញជ្រុងមាត់ម្ខាងឡើងខ្ពស់។ មនុស្សបែបនេះមិនដែលមានធម្មមេត្តា ឬ ការគោរពចំពោះនរណាឡើយ ហើយវាជាការញញឹមដែលច្រើនមានលើមុខឧក្រិដ្ឋជន។
៤. ការញញឹមបរិសុទ្ធ
ជាអ្វីដែលកើតចេញពីធម្មជាតិ ហើយមនុស្សជាច្រើនស្រឡាញ់ការញញឹមបែបនេះព្រោះវាមើលទៅគ្មានពុតត្បុតទេ។
៦. ញញឹមបែបអំនួត
អ្នកអាចស្គាល់បានហើយនូវទឹកមុខបែបនេះ។ វាជាការបង្ហាញពីមោទនភាពលើខ្លួនឯង។ ប្រុសៗក៏តែងប្រើស្នាមញញឹមបែបនេះពេលញ៉ែស្រីផងដែរ។
៧. បើកមាត់អស់
មើលទៅដូចរាងជ្រុលបន្តិចប៉ុន្តែវាបង្ហាញពីភាពសប្បាយខ្លាំងរបស់អ្នក។
៨. ញញឹមទាក់ទាញចំណាប់អារម្មណ៍
ច្រើនប្រើដោយស្រីៗដូចជាស្ទីលខាំ ឬលិឍបបូរមាត់ជាដើមដើម្បីបង្ហាញពីភាពសិចស៊ីរបស់គេ និងដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកនៅជុំវិញខ្លួន៕
ចុចអាន៖ ការយំ ៩ បែបនេះ បង្ហាញពីអត្តចរិត ៩ ផ្សេងគ្នារបស់មនុស្សស្រី