អាយុកាន់តែច្រើន ស្រីៗក៏គួរតែប្រាប់ខ្លួនឯងពីរឿងទាំងនេះដែរ!
- 2017-08-09 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុកាន់តែច្រើន ស្រីៗក៏គួរតែប្រាប់ខ្លួនឯងពីរឿងទាំងនេះដែរ!
ពេលវេលាចេះតែដើរទៅមុខ អាយុក៏កាន់តែច្រើនទៅៗ តែមានដែរសួរខ្លួនឯងអត់ថាអាយុុប៉ុណ្ណឹងហើយមានអីខ្លះសម្រាប់ខ្លួនឯង? ហើយបានធ្វើអីខ្លះសម្រាប់ជីវិតក្នុងវ័យនេះ? បើអ្នកគិតថាខ្លួនឯងនៅទទេរស្អាតនោះ អ្នកគួរតែប្រាន និង បង្រៀនខ្លួនឯងពីរឿងទាំងនេះ ៖
១. បោះចោលទំនាក់ទំនងស្នេហាណាដែលគ្មានបានការ ៖ មិនដឹងថាត្រូវទុកធ្វើអីទេ បើគ្មានប្រយោជន៍ផងនោះ។ បើអ្នកទទួលបានអារម្មណ៍គ្មានក្ដីសុខពីស្នេហាអ្នកនោះទេ អ្នកគួរតែច្រានវាចោលទៅ។ ហេតុអ្វីអ្នកត្រូវឲ្យខ្លួនឯងរស់នៅក្នុងស្ថានភាពបែបនេះ?
២. ធ្វើខ្លួនឲ្យសកម្ម ៖ ជាវ័យមួយត្រូវមានសកម្មភាពជាច្រើន មិនមែនអង្គុយមួយកន្លែងជាមួយភាពខ្ជិលច្រអូសនោះទេ។ អ្នកត្រូវស្វែងរកសេចក្ដីសុខឲ្យខ្លួនឯង ហើយនឹងបំពេញនូវក្ដីស្រមៃដែលខ្លួនមាន ត្រូវធ្វើការងារមួយដែលអ្នកស្រឡាញ់បំផុត។
៣. សម្លឹងរកអភិវឌ្ឍខ្លួន ៖ ត្រូវសួរខ្លួនឯងថា តើមកដល់ពេលនេះអ្នកបានរីកចម្រើនអីខ្លះហើយ? កុំយកខ្លួនឯងទៅធៀបជាមួយអ្នកដទៃ តែត្រូវដឹងថាខ្លួនឯងរាល់ថ្ងៃធ្វើអ្វីបានខ្លះហើយឬនៅ ត្រូវហ្វឹកហាត់ខ្លួនឯងឲ្យមានការរីកចម្រើន ជាជាងគិតអាក្រក់ពីខ្លួនឯង។
៤. ប្រឈមនឹងបញ្ហា ដោយរីករាយ ៖ គ្មានជីវិតណាដែលថាមិនជួបបញ្ហាបោះទេ ដូច្នេះអាយុប៉ុណ្ណេះហើយបើអ្នកនៅតែគេចវេះពីបញ្ហាទៀត នោះវាមិនសមនឹងវ័យរបស់អ្នកទេ អ្នកត្រូវចេះប្រឈមមុខនឹងបញ្ហាហើយដោះស្រាយវាដោយរីករាយ ព្រោះនេះគឺជាជីវិត។
៥. កុំសូវខ្វល់ពីអ្វីដែលអ្នកដទៃគិតច្រើនពេក ៖ បើអ្នកគិតតែខ្វល់ពីគំនិតអ្នកដទៃ នោះមិនដឹងថាថ្ងៃណាអ្នកជោគជ័យ ឬ សប្បាយចិត្តនោះទេ អ្នកត្រូវដឹងថាមនុស្សទាំងអស់សុទ្ធតែមានគំនិតខុសគ្នា ដូច្នេះអ្នកមិនអាចផ្គាប់ចិត្តគេត្រូវគ្រប់គ្នាឡើយ ហើយកើតមកក៏មិនមែនដើម្បីផ្គាប់ចិត្តគេដែរ។
៦. ចេះបដិសេធន៍ ៖ មានអីត្រូវខ្លាចគ្រាន់តែបដិសេធន៍នូវអ្វីដែលអ្នកមិនពេញចិត្ត។ អ្នកត្រូវចេះរៀននិយាយពាក្យថា «ទេ» នៅពេលដែលអ្នកមិនពេញចិត្ត មិនចូលចិត្ត អ្វីមួយ នៅកន្លែងធ្វើការ ក៏ដោយ ក្នុងការទំនាក់ទំនងក៏ដោយ អ្នកត្រូវតែហ៊ាននិយាយ ហ៊ានប្រាប់ទៅពួកគេវិញ។
៧. ខ្វល់ពីខ្លួនឯង ខ្វល់ពីគ្រួសារ ៖ មនុស្សដែលអ្នកត្រូវយកចិត្តទុកដាក់នោះគឺខ្លួនឯង និង គ្រួសារ ព្រោះពួកគេសុទ្ធតែជាផ្នែកមួយដ៏សំខាន់ក្នុងជីវិតអ្នក។ ត្រូវថែរក្សាសុខភាពខ្លួនឯង និង ព្យាយាមមើលថែរក្សាក្រុមគ្រួសារឲ្យបានល្អ លើកមុខមាត់ឲ្យគ្រួសារ។
៨. កាត់មនុស្សដែលធ្វើឲ្យអ្នកស្មុគស្មាញចេញពីជីវិតអ្នក ៖ ត្រូវចេះដកចេញនូវមនុស្សដែលអត់ប្រយោជន៍សម្រាប់អ្នក មនុស្សដែលចាំតែរិះគន់អ្នក មនុស្សដែលមិនអបអរនូវការជោគជ័យរបស់អ្នក មនុស្សដែលតែងនាំភាពស្មុគស្មាញដល់អ្នក ព្រោះមនុស្សទាំងនោះជាអ្នកដែលអាចបំផ្លាញជីវិតអ្នក។
អាយុកាន់តែច្រើន អ្នកកាន់តែត្រូវរឹងមាំ មិនមែនទន់ជ្រាយឡើយ។ កុំបានតែអាយុហើយគ្មានបានធ្វើនូវរឿងដែលល្អអ្វីសោះនោះ៕
ចុចអាន៖៥ វិធីជួយខ្លួនឯងបានសម្រាក ពីភាពហត់នឿយទាំងឡាយដែលចូលមកក្នុងជីវិត