ចង់ឲ្យជីវិតកាន់តែមានក្ដីសុខ និងរីករាយ អ្នកគួរតែចាប់ផ្ដើមបង្កើតរឿងទាំងនេះ
- 2017-08-10 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យជីវិតកាន់តែមានក្ដីសុខ និងរីករាយ អ្នកគួរតែចាប់ផ្ដើមបង្កើតរឿងទាំងនេះ
គ្រប់គ្នាតែងចង់ឲ្យជីវិតខ្លួនឯងមានភាពរីករាយសប្បាយចិត្ត ដូច្នេះហើយដើម្បីបានវាអ្នកក៏ត្រូវចាប់ផ្ដើមស្វែងរកដែរ។ យ៉ាងណាមិញ បើអ្នកចង់ឲ្យជីវិតមានសុភមង្គល អ្នកគួរតែចាប់ផ្ដើមបង្កើតចំណុចទាំងនេះសម្រាប់ជីវិត ៖
១. រៀនស្រឡាញ់ រៀនមើលថែខ្លួនឯងឲ្យបានច្រើន ជាជាងយកសេចក្ដីសុខខ្លួនឯងទៅផ្ញើអ្នកដទៃ
២. ស្រឡាញ់របស់ដែលនៅក្បែរខ្លួន ហើយ ត្រូវចំណាយពេលជាមួយមនុស្សដែលអ្នកស្រឡាញ់ឲ្យបានច្រើន
៣. រស់នៅរស់ជាមួយការពិតក្នុងពេលបច្ចុប្បន្ន កុំុំស្ដាយអ្វីដែលកន្លងផុតទៅ ព្រោះវាមិនអាចវិលមកវិញទេ
៤. មានដំណើរកម្សាន្ដឆ្ងាយៗ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗសម្រាប់ខ្លួនឯង
៥. ចេះបង្កើតក្ដីស្រមៃ និង មហិច្ឆតាក្នុងជីវិត ដើម្បីឲ្យយើងដើរទៅរកអ្វីដែលយើងចង់បាន
៦. ដឹងគុណចំពោះអ្នកដែលធ្វើល្អមកលើយើង ហើយ រីករាយជាមួយការធ្វើអំពើល្អ ទោះបីវាមិនបានតបសងមកវិញក៏ដោយ
៧. ជម្រុញខ្លួនឯងឲ្យមានការភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ និង រាប់អានជាមួយមនុស្សថ្មីៗជាច្រើនទៀត
៨. បង្កើនទំនុកចិត្តលើខ្លួនឯង ទោះបីអ្នកមានភាពភ័យខ្លាចក៏ដោយ
៩. គិតល្អៗ នោះរឿងល្អក៏នឹងមករកយើងដែរ ម្យ៉ាងទៀតវាក៏ជួយឲ្យផ្លូវចិត្តយើងធូរស្បើយដែរ
១០. បង្កើនចំណេះដឹងខ្លួនឯងឲ្យកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍខ្លួនជាមួយអ្នកដទៃទៀត
យ៉ាងណាក៏ដោយ យើងគឺជាមនុស្សមួយផ្នែកធំដែលអាចធ្វើឲ្យជីវិតយើងស្រស់បំព្រងបាន មិនមែនព្រហ្មលិខិតនោះឡើយ៕
ចុចអាន៖៦វិធីផ្លាស់ប្ដូរភាពអស់សង្ឃឹមឲ្យក្លាយជាកម្លាំងចិត្ត ក្រោកឈរឡើងវិញ