កុំ​យក​សង្សារ​អី​ល្អ​ជាង បើ​ចិត្ត​អ្នក​នៅ​ជាប់​ជំពាក់​រឿង​ទាំង​ ៦ នេះ

  • 2017-08-14 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​មិន​គួរ​ទទួល​យក​ស្នេហា​ឡើយ បើ​ខ្លួន​នៅ​ជាប់ជំពាក់​នឹង​បញ្ហា​ទាំង​អស់​នេះ ព្រោះ​បើ​ទទួល​យក​មក ជីវិត​គូ​ក៏​គ្មាន​ក្ដី​សុខ​ដូច​អ្នក​ដទៃ​ដែរ។ ​មិន​គួរ​យក​រឿង​ស្រឡាញ់​មក​លេង​សើច​នោះ​ទេ បើ​អ្នក​នៅ​តែ​ជាប់​ជំពាក់​ជាមួយ​រឿង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ៖

រូបតំណាង

**១. មិន​ទាន់​អាច​ផ្គត់ផ្គង់​ខ្លួន​ឯង​បាន ៖** មាន​អារម្មណ៍​ថា​ទើសទាល់​ទេ​ពេល​លាដៃ​សុំ​លុយ​គ្រួសារ​មក​បំពេញ​ស្នេហា​ខ្លួន​ឯង? បើ​មិន​ទាន់​ចេះ​រក​លុយ​ជួយ​ខ្លួន​ឯង​សិន​ទេ អ្នក​មិន​គួរ​យក​បន្ទុក​មួយ​ទៀត​មក​ដាកើ​ខ្លួន​ឡើយ។

២. ខ្លាច​ភាព​ឯកា ៖ អ្នក​តែង​តែ​ខ្លាច​ការ​នៅ​ម្នាក់​ឯង អ្នក​មិន​ចង់​ទទួល​បាន​អារម្មណ៍​ថា​ខ្លួន​​ឯង​ឯកា ទើប​អ្នក​ទទួល​យក​ស្នេហា តែ​ការ​គិត​បែប​នោះ​គឺ​ខុស​ទាំង​ស្រុង អ្នក​មិន​គួរ​យក​ស្នេហា​គ្រាន់​តែ​កំដរ​ភាព​ឯកោ​របស់​ខ្លួន​នោះទេ។

រូបតំណាង

៣. ដិតដាម​រឿង​អតីតកាល ៖ អ្នក​នៅ​តែ​ឈ្លក់​វង្វេង​ជាមួយ​រឿង​អតីត ហើយ​តែងយក​រឿង​ដែល​កន្លង​ផុត​ទៅមក​លាយឡំ​នឹង​បច្ចុប្បន្ន។ បើ​អ្នក​នៅ​តែ​បែប​នេះ​អ្នក​មិន​គួរ​យក​អ្នក​ថ្មី​មក​ឈឺចាប់​ជាមួយ​អ្នក​នោះ​ទេ។

៤. ទទួល​យក​អ្នក​ថ្មី​គ្រាន់​តែ​ចង់​បំបាត់​ការឈឺចាប់ ៖ អ្នក​ទទួល​ស្នេហា​ថ្មី​ក៏​ដោយ​សារ​ចង់​បន្លប់​ភាព​ឈឺចាប់​ដែល​នៅ​សល់ របស់​អ្នក​ទាំង​ដែល​អ្នក​មិន​បាន​តាំង​ចិត្ត​នឹង​ស្រឡាញ់​គេ។ បែប​នេះ​អ្នក​​ពិត​ជា​មនុស្ស​អាត្មានិយម​ណាស់ ហើយ​ក៏​មិន​គួរ​មាន​ស្នេហា​ដែរ។

៥. ចែក​មិន​ដាច់​រវាង​អារម្មណ៍​ស្រឡាញ់ និងអារម្មណ៍​ផ្សេង ៖ នៅ​តែ​មិន​អាច​បែងចែក​ឲ្យ​ច្បាស់​រវាង​អារម្មណ៍​ស្រឡាញ់​​ និង​អារម្មណ៍​ទេ​នោះ ច្បាស់​ណាស់​ថា​គូអ្នក​​នឹង​បែកគ្នា​ក្នុង​ពេល​ដ៏​ខ្លី។

រូបតំណាង

៦. មិន​ចេះ​ប្រឈម​មុខ​នឹង​បញ្ហា ៖ ស្នេហា​រវាង​មនុស្ស​ពីរ​នាក់ គឺ​គ្មាន​នរណា​មក​ទំនួលខុសត្រូវ​ជំនួស​ខ្លួនឯង​ឡើយ។ ដូចនេះ​បើ​ពេល​មាន​បញ្ហា​មិន​ចេះ​ដោះស្រាយ ហើយ​យក​លេស​​បែក​គ្នា​ ឬអាង​អី​និយាយ​ថា​គ្មាន​វិធី​ដោះស្រាយ​ចេញ​ បែប​នេះ​កុំ​មាន​អី​ល្អ​ជាង។

បើ​មិន​មាន​ចិត្ត​ស្រឡាញ់ និង​មិន​ទាន់​ត្រៀមខ្លួន​ទទួល​យក​ស្នេហា​ទេ កុំ​បង្កើត​ ឬ​ទទួលវា​អី ព្រោះ​អាច​ឲ្យ​គេ និង​យើងឈឺចាប់​ខ្លាំង៕

ចុចអាន៖បេះដូង​មនុស្ស​ស្រី​មិន​មែន​ជា​កន្លែង​ដែល​អ្នក​ត្រូវ​យក​មក​លេង​សើច​នោះ​ទេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម